.png&w=3840&q=75)
Toyota Corolla LE 2026
- Opinions
- Compare
- Pictures
LAUNCH បរិបទយានយន្ត
Model ម៉ូដែល
Toyota Corolla LE 2026
Announced ថ្ងៃប្រកាស
2025
Status ថ្ងៃបរិច្ឆេទចេញលក់
2025
Base Price តំលៃ
$ 22,725 (FWD) តំលៃក្នុងទីផ្សារសហរដ្ឋអាមេរិក
Country ប្រទេស
សហរដ្ឋអាមេរិក
Powertrain and Performance ប្រព័ន្ធចលនា និង សមត្ថភាព
Engine ម៉ាស៊ីន
ម៉ាស៊ីនចំណុះ ២.០ លីត្រ ៤ ស៊ីឡាំង DOHC មាន ១៦ វ៉ាល់ ជាមួយប្រព័ន្ធ Dual VVT-i (ប្រព័ន្ធវ៉ាល់ឆ្លាតវៃ) 2.0-liter 4-cylinder DOHC 16-valve with Dual Variable Valve Timing with intelligence (VVT-i)
Horsepower កំលាំងសេះ
169ph @6600rpm
Torque កំលាំងបង្វិលជុំ
204Nm @4400rpm
Electric Motors កំលាំងម៉ូទ័រអគ្គិសនី
N/A
Battery អាគុយ
N/A
Emission Rating កំរិតបំភាយឧស្ម័ន
យានយន្តបញ្ចេញផ្សែងពុលទាបបំផុត (SULEV-30)
Transmission ប្រអប់លេខ
ប្រអប់លេខអូតូ CVT ប្រភេទ Dynamic-Shift
Drivetrain ប្រព័ន្ធចលនា
Front-Wheel Drive (FWD)
Suspension ប្រព័ន្ធជើងក្រោម
ប្រព័ន្ធជើងក្រោមខាងមុខប្រភេទ MacPherson Strut ជាមួយនឹងជើងទប់លំនឹង; និងប្រព័ន្ធជើងក្រោមខាងក្រោយប្រភេទ Torsion Beam
Fuel Economy ការប្រើប្រាស់ប្រេងឥន្ធនៈ
FWD ( L/100km ) ប៉ុង១ (FWD)
City 7.3 L/100km, Highway 5.7 L/100km
AWD (L/100km) ប៉ុង២(AWD)
N/A
Chargine (AC) ការសាកថាមពល
N/A
Fuel Tank Campacity ចំណុះធុងប្រេងឥន្ធនះ
50Liter
Exterior and Dimension ផ្នែកខាងក្រៅ និង រង្វាស់ប្រវែង
Wheels ទំហំកង់(កង់យ៉ាន់)
យ៉ាន់កង់ប្រភេទដែកទំហំ ១៦ អ៊ីញជាមួយគម្របកង់ និងសំបកកង់ទំហំ P205/55R16 (16-in. steel wheels with covers and P205/55R16 tires)
Grille កាងមុខ
កាងមុខពណ៌ខ្មៅ (Black front grille)
Length បណ្តោយ
4635.5mm
Width ទទឹង
1780.54mm
Hight កំពស់
1435.1mm
Ground Clearance ប្រវែងគម្លាតពីដី
134.62mm
Curb Weight ទម្ងន់
1340.36kg
Wheelbase គម្លាតកង់មុខ និង កង់ក្រោយ
2700.02mm
Towing Capacity ទំងន់ផ្ទុក ឬ សណ្តោង
N/A
Track (Front/rear) រយៈចម្ងាយកង់មុខនិងក្រោយ
ចន្លោះកង់មុខ 1531.62mm , ចន្លោះកង់ក្រោយ 1549.4mm
Other Standard Features មុខងារស្តង់ដារផ្សេងៗ
- ប្រព័ន្ធជូតកញ្ចក់ដែលដំណើរការអាចកំណត់ដោយមានរយៈពេលបាន (Intermittent windshield wipers)។
- អង់តែនរូបរាងព្រុយត្រីឆ្លាមដែលបំពាក់លើដំបូលរថយន្តមានពណ៌ស៊ីគ្នាជាមួយតួរថយន្ត (Color-keyed roof-mounted shark-fin antenna)
- ចង្កៀងមុខប្រភេទ LED (LED headlights)
- ភ្លើងបំភ្លឺពេលថ្ងៃប្រភេទ LED (DRL) (LED Daytime Running Lights (DRL) )
- ភ្លើងក្រោយប្រភេទ LED និងភ្លើងហ្វ្រាំងប្រភេទ LED (LED taillights and stop lights )
- កញ្ចក់ចំហៀងប៊ូតុងបញ្ជាដោយថាមពលអគ្គិសនីមានពណ៌ស៊ីគ្នាជាមួយតួរថយន្ត (Color-keyed power outside mirrors)
- កញ្ចក់ចំហៀងមានពណ៌ស៊ីគ្នាជាមួយតួរថយន្ត មានមុខងារកម្ដៅនិងប៊ូតុងបញ្ជាដោយថាមពលអគ្គិសនី ជាមួយសញ្ញាដាស់តឿនប្រព័ន្ធតាមដានចំណុចខ្វះចន្លោះ (Blind Spot Monitor)
- ដៃទ្វារខាងក្រៅមានពណ៌ស៊ីគ្នាជាមួយតួរថយន្ត (Color-keyed outside door handles)។
Interior and Technology ផ្នែកខាងក្នុង និង បច្ចេកវិទ្យា
Seating ចំណុះផ្ទុកអ្នកដំណើរ
ផ្ទុកបានចំនួន ៥នាក់។ កៅអីអ្នកបើកបរស្រោបដោយក្រណាត់មានប៊ូតុងបញ្ជាបានមាន ៦មុខងារ និងកៅអីអ្នករួមដំណើរខាងមុខមានប៊ូតុងបញ្ជាបានមាន ៤ មុខងារ។
Infotainment Display ប្រព័ន្ធកម្សាន្ត និង ព័ត៌មាន
អេក្រង់កំសាន្ត ប្រព័ន្ធ Toyota Audio Multimedia ទំហំ ៨ អ៊ីញ
Audio Multmedia ប្រព័ន្ធសម្លេង
ប្រព័ន្ធសម្លេងចំនួន ៦ (6 speaker audio system), Apple CarPlay® & Android Auto™ ដោយឥតប្រើខ្សែ, និងការប្រើប្រាស់សេវា SiriusXM® សាកល្បងរយៈពេល ៣ ខែ។
Connectivity ប្រព័ន្ធតភ្ជាប់
រន្ធសាកថ្ម USB-C ចំនួនពីរនៅខាងមុខ,រន្ធសាកថ្ម USB-C ចំនួនពីរនៅខាងក្រោយ
Charging Pad បន្ទះសាកថ្ម
N/A
Climate Control ប្រព័ន្ធគ្រប់គ្រងស៊ីតណ្ហភាព
ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ជាមួយតម្រងខ្យល់កាត់បន្ថយធូលីនិងលំអងផ្កា និងប៊ូតុងបញ្ជា (push-button controls)
Driver Diplay អេក្រង់តាបឡូរ
ផ្ទាំងកុងទ័រឌីជីថលទំហំ ៧ អ៊ីញ(7-in. digital gauge cluster )
Sterring Wheel ចង្កូត
ចង្កូតបញ្ជាដោយប្រព័ន្ធអគ្គិសនី (EPS) ប្រព័ន្ធ Rack-and-Pinion ជំនួយដោយថាមពល
Drive Mode មុខងារបើកបរ
Normal and Eco driving modes
Other Standard Features មុខងារស្តង់ដារផ្សេងៗ
- កៅអីក្រោយអាចបត់ចុះបានតាមសមាមាត្រ ៦០% /៤០% ជាមួយដៃទ្រកណ្ដាល និងកន្លែងដាក់កែវចំនួនពីរ
- ចង្កូតមាន ៣ កាំ អាចផ្អៀង/ទាញចេញ-ចូលបាន ជាមួយប៊ូតុងបញ្ជាសំឡេង, អេក្រង់ MID, ទូរស័ព្ទ Bluetooth® ឥតប្រើដៃ, បញ្ជាដោយសំឡេង, ប្រព័ន្ធ DRCC និងប្រព័ន្ធ LDA w/SA
- កញ្ចក់មើលក្រោយបន្សាបពន្លឺនៅពេលយប់/ថ្ងៃ (Day/night rearview mirror)
- កាមេរ៉ាថយក្រោយដែលមានបង្កប់ជាប់នឹងរថយន្ត ជាមួយខ្សែបន្ទាត់បង្ហាញទិសដៅ (Integrated backup camera with projected path)។
- Center Console ជាមួយកន្លែងផ្ទុកឥវ៉ាន់ (Center console with storage compartment)
- នាឡិកាឌីជីថល (Digital clock )
- ប្រព័ន្ធបញ្ជាពីចម្ងាយជាមួយមុខងារច្រើនដែលមានបង្កប់ក្នុងកូនសោរសម្រាប់ចាក់សោរ, ដោះសោរ, បញ្ជាសំឡេងរោទិ៍ និងបើកគូទឡាន
- Overhead console with maplights
- មុខងាររលត់ម៉ាស៊ីនដោយស្វ័យប្រវត្តិ (Automatic Engine Shutoff)
- ប្រអប់ដាក់ឥវ៉ាន់នៅផ្នែកខាងអ្នកដំណើរ (Passenger-side glove compartment)
- កន្លែងដាក់កែវចំនួនពីរនៅខាងមុខ (Two front cup holders), កន្លែងដាក់កែវចំនួនពីរនៅខាងក្រោយ (Two rear cup holders)
- ហោប៉ៅដាក់ឥវ៉ាន់នៅទ្វារមុខនិងទ្វារក្រោយ (Front- and rear-door storage pockets)
- ប្រព័ន្ធកម្ដៅរំលាយអ័ព្ទកញ្ចក់ក្រោយជាមួយកម្មវិធីកំណត់ពេលវេលា (Timer) (Rear window defogger with timer)
- កញ្ចក់ទ្វារមុខនិងក្រោយអាចបើកបិទបញ្ជារដោយថាមពលអគ្គិសនីជាមួយមុខងារបើក/បិទស្វ័យប្រវត្តិដោយគ្រាន់តែប៉ះម្តង
- សោរទ្វារអគ្គិសនីជាមួយមុខងារចាក់សោរស្វ័យប្រវត្តិ (Power door locks with automatic locking feature)
- រន្ធដោតថាមពលជំនួយ ១២V ចំនួនមួយ (One 12V auxiliary power outlet)
Safety and Driver assistance សុវត្ថិភាព និង ប្រព័ន្ធជំនួយអ្នកបើកបរ
Toyota Safety Sense™ 3.0 ប្រព័ន្ធសុវត្ថិភាពរថយន្តតូយ៉ូតា
- TSS3.0
- ប្រព័ន្ធសុវត្ថិភាពទប់ស្កាត់ការបុកទង្គិច ជាមួយមុខងារចាប់សញ្ញាអ្នកថ្មើរជើង (PCS w/PD)(Pedestrian Detection (PCS w/PD))
- ប្រព័ន្ធជំនួយការបើកបរក្នុងគន្លងផ្លូវ (LTA)(Lane Tracing Assist (LTA))
- ប្រព័ន្ធគ្រប់គ្រងល្បឿនថេរតាមរ៉ាដាគ្រប់ល្បឿន (DRCC) (Dynamic Radar Cruise Control (DRCC))
- ប្រព័ន្ធដាស់តឿននៅពេលចាកចេញពីគន្លងផ្លូវ ជាមួយមុខងារជំនួយចង្កូត (LDA w/SA)(Alert with Steering Assist (LDA w/SA))
- មុខងារបំភ្លឺភ្លើងហ្វារដោយស្វ័យប្រវត្តិ (AHB) ((Automatic High Beams (AHB))
- ប្រព័ន្ធចាប់សញ្ញាផ្លាកសញ្ញាចរាចរណ៍ (RSA) (Road Sign Assist (RSA))
- ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្ត (TPMS)
- ប្រព័ន្ធតាមដានចំណុចខ្វះចន្លោះ (BSM) ជាមួយមុខងារដាស់តឿនចរាចរណ៍ពេលថយក្រោយ (RCTA)។
Additional Safety Features មុខងារបន្ថែមសុវត្ថិភាពផ្សេងៗ
- Crumple Zone មុខនិងក្រោយស្រូបយកកម្លាំងបុកជាមួយធ្នឹមការពារទ្វារពេលបុកពីចំហៀង (Front and rear energy-absorbing crumple zones with side-impact door beams)
- កៅអីអ្នកបើកបរនិងអ្នករួមដំណើរមុខដែលមានមុខងារកាត់បន្ថយការរងរបួសក (Whiplash)(Driver and front passenger Whiplash-Injury-Lessening (WIL))
- បន្ទះតួរថយន្តធ្វើពីដែកថែបរឹងមាំកម្រិតខ្ពស់ (High-tensile-strength steel body panels )
- ពោងសុវត្ថិភាពចំនួន ១០ — រួមមានប្រព័ន្ធពោងសុវត្ថិភាពទំនើបសម្រាប់អ្នកបើកបរនិងអ្នករួមដំណើរខាងមុខ, ពោងសុវត្ថិភាពចំហៀងដែលបំពាក់នៅលើ
- កៅអីអ្នកបើកបរនិងអ្នករួមដំណើរខាងមុខ, ពោងសុវត្ថិភាពត្រង់ជង្គង់អ្នកបើកបរ, ពោងសុវត្ថិភាពក្រោមកៅអីអ្នករួមដំណើរ, ពោងសុវត្ថិភាពចំហៀងនៅកៅអីក្រោយ,
- និងពោងសុវត្ថិភាពលើតំបូលរថយន្តសំរាប់ខាងមុខនិងក្រោយ។
- ចង្កូតដែលអាចស្រូបកម្លាំងបុកនិងបាក់ចូលបាន (Energy-absorbing collapsible steering column)
- LATCH (Lower Anchor និងទំពក់សម្រាប់កុមារ) រួមមាន Lower Anchor នៅលើកៅអីក្រោយផ្នែកចំហៀង និងទំពក់ភ្ជាប់នៅលើកៅអីក្រោយទាំងអស់។
- ឧបករណ៏ខាងផ្ទៃខាងក្នុងមួយចំនួនផលិតឡើងដើម្បីកាត់បន្ថយនិង ការពារក្បាលពីការបុកទង្គិច (Head-impact protection structure)
- ហ្វ្រាំងដៃអគ្គិសនី (EPB) ឬ ហ្វ្រាំងចតរថយន្តអគ្គិសនី (Electric Parking Brake (EPB) )
- ឧបករណ៍ចុចបញ្ជាកម្ពស់ខ្សែក្រវាត់ស្មាខាងមុខ, ប្រព័ន្ធរឹតខ្សែក្រវាត់សុវត្ថិភាពសម្រាប់អ្នកបើកបរនិងអ្នករួមដំណើរមុខជាមួយមុខងារកំណត់កម្លាំង។
- ខ្សែក្រវាត់សុវត្ថិភាព 3 Point សម្រាប់កៅអីទាំងអស់; និងមុខងាររឹតខ្សែក្រវាត់ដោយស្វ័យប្រវត្តិ (ELR) នៅលើផ្នែកអ្នកបើកបរ
- ទ្វារក្រោយមាន Locks សុវត្ថិភាពការពារកុមារ (Child-protector rear door locks)។
- ប្រព័ន្ធរារាំងម៉ាស៊ីនមិនឱ្យដំណើរការ (Engine immobilizer)
- ប្រព័ន្ធជំនួយការចេញដំណើរឡើងចំណោត (HAC)











