Admin, 17 December 2025

           ទោះបីជា​មើល​ទៅ​ដូចជា​ការ​ខិតខំ​ប្រឹងប្រែងពិតប្រាកដ​ក៏ដោយ ក៏ក្រុមហ៊ុន Porsche នៅតែ​មិនទាន់​អស់​គំនិត​ក្នុង​ការ​បង្កើត​រថយន្ត 911 limited-edition ថ្មី​និង​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ទេ។ ម៉ូដែល​ថ្មី​បំផុត​ដែល​បន្ថែម​ទៅ​ក្នុង​បញ្ជី special editions ដែល​កំពុង​កើនឡើង​នោះ គឺ​ដើម្បី​អបអរ​លោក Ferdinand Alexander Porsche ដែលហៅ​កាត់​ថា F.A. ដែល​បាន​រចនា 911 Original ។ ​នៅថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ ២០២៥ កន្លងទៅនេះ គឺ​ជា​ថ្ងៃ​ខួប​កំណើត​គម្រប់ ៩០ ឆ្នាំ​របស់ F.A.។


ដើម្បី​ជា​ការ​គោរព​ដល់​កេរ្តិ៍ដំណែល​របស់​គាត់ Porsche's Sonderwunsch បាន​សហការ​ជាមួយ​កូនប្រុស​របស់ F.A. គឺ​លោក Mark ដើម្បី​បង្កើត​រថយន្ត 2027 911 GT3 90 F.A. Porsche។ ដូច​ទៅ​នឹង special-edition 911 ដ៏​ល្អ​ផ្សេងទៀត ម៉ូដែលខួបកំណើត 90 F.A.P. ទទួល​បាន​ពណ៌​ពិសេសដែល​ពេល​នេះ​គឺ​ជា​ពណ៌​បៃតង​បែបលោហធាតុ (metallic green) ដោយ​ផ្អែក​លើ​ពណ៌ Oak Green metallic នៃ 911 ផ្ទាល់ខ្លួន​របស់លោក F.A.។

ជាការ​គោរព​ពិសេស​ចំពោះ F.A.​ផ្នែក​ខាងក្នុង​រថយន្ត​ត្រូវបានរចនាជាពិសេស​ដែលត្រូវបាន​បំពាក់មក​ជាមួយ​ក្រណាត់​(Fabric weave)ដែល​ត្បាញ​លើ​កៅអី​ដែល​បំផុស​គំនិតរាងបែប អាវក្រៅ​កីឡា​​(Sport coat) ដែល​គាត់​ចូលចិត្ត។ អ្នកទិញ​ក៏​នឹង​ទទួល​បាន​ផ្លាក​សញ្ញា​ពិសេស, នាឡិកា Chronograph 1 ផ្តាច់មុខ, និង​កាបូប Weekendr រចនាជាពិសេសរបស់​ក្រុមហ៊ុន Porsche ។

តាម​លក្ខណៈ​មេកានិច ម៉ូដែល F.A.P. គឺ ដូចគ្នា​ទៅ​នឹង GT3 Touring ជា​អ្វី​ដែល​យើង​មិន​រំពឹង​ថា​នរណា​ម្នាក់​នឹង​មានគំនិតរិះគុណ( Complain) អំពីវា​នោះ​ទេ។ ចង្វាក់ផលិតកម្ម ​ 911 ម៉ូដែល​ខួបកំណើត​នេះ​បំពាក់មកជាមួយម៉ាស៊ីនកម្លាំងផលិត​502 សេះ(502hp) ​ម៉ាស៊ីន flat-six ចំណុះ 4.0 លីត្រ​ដែល​ស្រូប​ខ្យល់​ធម្មជាតិ (naturally aspirated) ដែល​ឈាន​ដល់​កម្រិត​កំពូល​របស់​វា​រហូតដល់ 9000 rpm។ ដូច​ទៅ​នឹង limited-edition 911 ភាគច្រើន​ដែរ GT3 90 F.A. Porsche មាន​តម្លៃ​ខ្ពស់​ជាង​កំណែ​ផលិតកម្ម ហើយតម្លៃ​ចាប់ផ្តើម​ពី $387,000។ ចង្វាក់ផលិតកម្មនេះ​ត្រូវ​បាន​កំណត់​ពេល​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ 2026 ប៉ុន្តែ​អតិថិជនម្នាក់ៗ​នឹង​ទទួល​បាន​ការ​ពិគ្រោះ​យោបល់​ផ្ទាល់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ដើម្បី​កែច្នៃ​រថយន្ត​របស់​ពួកគេ​តាម​ចំណង់ចំនូលចិត្តបាន។ ចង្វាក់ផលិតកម្ម​នឹង​ត្រូវ​កំណត់​ត្រឹមតែ 90 គ្រឿង ក្នុង​សកលលោក​ប៉ុណ្ណោះ ដោយ​រថយន្ត​មួយ​គ្រឿង​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​លោក Mark Porsche ដែល​ជា​កូនប្រុស​របស់ F.A.៕


ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)