Admin, 01 January 2026
ម៉ាកយីហោម៉ូតូរបស់ចក្រភពអង់គ្លេស AJS បានបង្ហាញនូវម៉ូដែលថ្មីដែលមានរូបរាងប្លែកភ្នែកគឺ Imber 125 ដែលមានលក្ខណៈពិសេសត្រង់ការប្រើប្រាស់ ប្រអប់លេខពាក់កណ្តាលស្វ័យប្រវត្តិ 4 វគ្គ (semi-automatic four-speed gearbox)។
ម៉ូដែលថ្មីនេះនឹងដាក់លក់នៅក្នុងចក្រភពអង់គ្លេសក្នុងតម្លៃ 3160 ដុល្លាអាមេរិក (រួមបញ្ចូលទាំងពន្ធ VAT) ហើយមានជម្រើសពណ៌សរុបចំនួន 4 ពណ៌។
ម៉ូដែល Imber ថ្មីនេះ បំពាក់ដោយម៉ាស៊ីន 125 CC ប្រភេទ SOHC ត្រជាក់ដោយខ្យល់ ដែលផលិតកម្លាំងបាន 6.91kW (9.2bhp) @ 8,000rpm ម៉ូតូនេះមានទម្ងន់ត្រឹមតែ 115 គីឡូក្រាម និងមានធុងសាំងចំណុះ 8.5 លីត្រ។
វាមានកម្ពស់ពីដីដល់កៅអីត្រឹមតែ 810 mm ជាមួយនឹងកំរាស់កៅអីយ៉ាងក្រាស់។ ទោះជាយ៉ាងណាក៏ដោយ វាក៏អាចតម្រូវឱ្យកម្ពស់មកទាបត្រឹម 760 mm បានផងដែរ ជាមួយនឹងជម្រើសកៅអីទាប (low seat option) ដើម្បីឱ្យកាន់តែងាយស្រួលដល់អ្នកជិះ។ ចំណែកឯកម្ពស់ត្រឹមបាត(Ground clearance)គឺមានកម្ពស់នៅត្រឹមតែ 190mm។
ម៉ូតូនេះអាចបញ្ឆេះបានទាំងការប្រើ ប៊ូតុង start (ដុំដេ)(electric starter) និង ឈ្នាន់ធាក់ (kick starter) ព្រមទាំងបំពាក់ជាមួយ ភ្លើង LED ជុំវិញ រួមទាំងកុងទ័រប្រភេទ LED ផងដែរ។
ចំពោះប្រព័ន្ធបញ្ជូនចលនាគឺប្រើប្រាស់ប្រអប់លេខ ៤ វគ្គ និង ពាក់កណ្តាលស្វ័យប្រវត្តិ (semi-automatic centrifugal clutch) ដូចដែលបានរៀបរាប់ខាងលើ។ នេះមានន័យថា មិនមានដងអំប្រ៊ីយ៉ា (ដៃកាប) នៅផ្នែកខាងឆ្វេងនៃដៃចង្កូតនោះទេ។
ទោះបីជាម៉ូដែល Imber នេះ មើលទៅហាក់ដូចជាមិនសូវស័ក្តិសមសម្រាប់ផ្លូវ Off-road ក៏ដោយ ប៉ុន្តែរូបរាងរបស់វាអាចបញ្ឆោតភ្នែកអ្នកបាន ដោយក្រុមហ៊ុន AJS បានបញ្ជាក់ថាវា "បំពាក់ដោយសំបកកង់ប្រភេទ Dual Sport ដើម្បីបង្កើនភាពស្អិតជាប់បានល្អនៅលើផ្លូវគ្រួស និងផ្លូវដីបានយ៉ាងល្អ"។
ម៉ូដែលថ្មីនេះក៏មានបំពាក់នូវ ឧបករណ៏ដាក់ឥវ៉ាន់នៅផ្នែកខាងក្រោយ សម្រាប់ជួយដល់ការធ្វើដំណើរឆ្ងាយ ដែលវាត្រូវបានដំឡើងនៅខាងក្រោមកន្លែងអ្នករួមដំណើរខាងក្រោយ។
ដោយរួមបញ្ចូលគ្នានូវភាពធន់រឹងមាំជាមួយនឹងរូបរាងប្លែកសម្រាប់ជិះនៅក្នុងទីក្រុងផងដែរ ក្រុមហ៊ុន AJS បានឱ្យដឹងថា៖ "Imber ផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងភាពធន់ និងសមត្ថភាពដ៏រហ័សរហួន។ វាបានផ្តល់នូវទំនុកចិត្តក្នុងការធ្វើដំណើរតាមផ្លូវកោង Practical និងការដឹកឥវ៉ាន់ទៅតាមព្រៃ ហើយនិងផ្ដល់ភាពងាយស្រួលសម្រាប់ការជិះទៅធ្វើការប្រចាំថ្ងៃផងដែរ"៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
