Admin, 10 December 2025
(UK): ក្រុមហ៊ុន BBM Motorcycles ទើបតែបានបង្ហាញម៉ូតូ Streetfighter ម៉ូដែល Hiro ថ្មី ដែលភ្ជាប់មកជាមួយនូវលក្ខណៈពិសេសដែលអាចផ្លាស់ប្តូរការប្រកួតប្រជែងផ្នែកម៉ូតូអគ្គិសនី។
នៅពេលដែលយើងគិតដល់ម៉ូតូអគ្គិសនី និងរថយន្តអគ្គិសនីស្ទើរតែទាំងអស់ គឺគេគិតទៅលើពេលវេលាសាកថ្ម ក្នុងគំនិតរបស់មនុស្សភាគច្រើនថាជាឧបសគ្គដ៏មានធំមួយ។
ប៉ុន្តែក្រុមហ៊ុន BBM អះអាងថា ម៉ូដែល Hiro ថ្មីរបស់ខ្លួនអាចត្រូវបានសាកថ្មដល់យ៉ាងហោចណាស់ 80% ក្នុងរយៈពេលត្រឹមតែ 15នាទីប៉ុណ្ណោះ មិនថាអ្នកនៅផ្ទះ នៅក្នុងការិយាល័យ ឬនៅស្ថានីយ៍សាកថ្ម EV ណាមួយនោះទេ។
បើគិតទៅ នេះដូចជារយៈពេលការឈប់សម្រាកដើម្បីចាក់សាំង ឬឈប់សម្រាកលំហែបន្តិចដើម្បីផឹកកាហ្វេ និងញ៉ាំនំប៉័ង នឹងមិនលឿនជាងនោះប៉ុន្មានទេ។
ពេលវេលាសាកថ្មលឿនជាពិសេសនេះ ត្រូវបានសម្រេចតាមរយៈអាគុយ Hiro ទំហំ 12.96kWh ខណៈដែលក្រុមហ៊ុនអេស្បាញមួយនេះអះអាងថា ម៉ូតូអគ្គិសនីនេះ អាចផលិតបានកម្លាំង 94hp (ប្រហែល 92.7bhp) កម្លាំងបង្វិល 149 N.m និងអាចជិះបានចម្ងាយ 220km នៅក្នុងទីក្រុង។
ម៉ូតូ Hiro ប្រើប្រាស់ DC Fast Charging ដែលត្រូវបានគេចាត់ចូលក្រុមតូចមួយនៃម៉ូតូនៅលើទីផ្សារដែលមាន កម្លាំងខ្លាំង។ អ្វីដែលធ្វើឱ្យម៉ូតូនេះគួរឱ្យចាប់អារម្មណ៍ផងដែរ គឺ ការផលិតរបស់វា ដោយមានបន្ទះតួខ្លួនត្រូវបានផលិតចេញពី វត្ថុធាតុដើមដែលមានមូលដ្ឋាន Plant-base material ។ ក្រុមហ៊ុន BBM អះអាងថា តួខ្លួនអាច " អាចស្រូបទាញកម្រិតកាបូនដ៏ប្រសើរ និងកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត (CO2 footprint) បានកម្រិតទាប"។
អ្នកជិះក៏អាចគ្រប់គ្រង ការគ្រប់គ្រងកម្លាំងបង្វិល (Torque Management) របស់ម៉ូតូតាមរយៈប្រព័ន្ធ Traction Control System របស់វាផងដែរ។ ម៉ូតូ Hiro ប្រើប្រាស់ហ្វ្រាំង Brembo ទាំងខាងមុខ និងខាងក្រោយ ភ្ជាប់មកជាមួយប្រព័ន្ធ ABS និង ប្រព័ន្ធហ្វ្រាំងបង្កើតថាមពល (regenerative braking) ដែលអាចតម្រូវបាន នេះបើយោងតាមក្រុមហ៊ុន BBM។ ហើយក្រុមហ៊ុនក៏អះអាងផងដែរថា "ប្រព័ន្ធជំនួយ" ទាំងអស់អាចត្រូវបានបិទដំណើរការ។
ទាក់ទងនឹងតម្លៃ និងការរកទិញបាន អតិថិជនដែលមាន ចំណាប់អារម្មណ៍ពួកគេអាចចុះឈ្មោះ និងមានសិទ្ធិទទួលកក់ទុកមុនបាន ។ ប្រាក់ដែលចូលរួមកក់មុនគឺចាប់ពី $100 នឹងធានាជាកម្មសិទ្ធិរបស់ខ្លួន ហើយពួកគេនិងអាចចាប់ផ្តើមរចនាម៉ូតូ Hiro ផ្ទាល់ខ្លួនរបស់អ្នក។ ម៉ូតូត្រូវបានគេរំពឹងថានឹងមកដល់នៅខែកក្កដា ឆ្នាំ 2026 ជាមួយនឹងតម្លៃចាប់ផ្តើម ពី$16,900 ។ ដូច្នេះ វាមានតម្លៃមិនថោកទេ ដោយសាវាអាចសាកថ្មបានលឿនដែលអាចជិះបានរយៈចម្ងាយសមរម្យ ជាមួយកម្លាំងម៉ាស៊ីន(Power) និងកម្លាំងបង្វិលខ្លាំង(Torque)៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
