Admin, 16 November 2025
ក្រុមហ៊ុន Beijing Off-road ដែលជាម៉ាកយីហោបន្ទាប់របស់ BAIC ដែលបានដាក់សម្ពោធជាផ្លូវការនូវរថយន្ត BJ40 Extended-Range Yuanjing Zhixing Edition នៅថ្ងៃនេះ ដែលមានតម្លៃ 28,700 ដុល្លារអាមេរិក។ ម៉ូដែលថ្មីនេះផ្តោតសំខាន់លើការអាប់ដេតប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ (ADAS) ដែលបានណែនាំមុខងារដូចជា high-speed NOA (Navigate on Autopilot) ដើម្បីបង្កើនភាពងាយស្រួលសម្រាប់ការបើកបរក្នុងទីក្រុង។
រថយន្តថ្មីនេះរក្សាការរចនា “រាងប្រអប់បួនជ្រុង” នៃម៉ូដែលរថយន្តបច្ចុប្បន្នភាគច្រើនគេនិយមចូលចិត្ត។ បន្ទះប៉ាណាខាងមុខមានរបាំងប្រាំបន្លោះរបស់យីហោនេះ ដោយបំពាក់មកជាមួយភ្លើងមុខ(headlights) និងភ្លើងរត់ពេលថ្ងៃ(daytime running light)។ រូបរាងខាងក្រៅត្រូវបានបន្ថែមមកជាមួយកង់សាគួរខាងក្រោយ និងទ្វារក្រោយអាចបើកចែកជាពីរផ្នែក (split-opening tailgate) ព្រមទាំងភ្លើងស្តុបខាងក្រោយរាងជាអក្សរ “F”។
នៅផ្ទៃខាងក្នុង មានបំពាក់អេក្រង់ពីរនៅចំកុងសូលកណ្តាល(Center Console) និងនៅមុខកន្លែងកៅអីអ្នករួមដំណើរខាងមុខ។ ចំណែកលក្ខណៈស្តង់ដារពិសេស របស់ម៉ូដែលនេះទាំងអស់រួមមាន ផ្ទាំងអេក្រង់ LCDទំហំ 10.25 អ៊ីញ, អេក្រង់បញ្ជាកណ្តាលទំហំ 12.8 អ៊ីញ, អេក្រង់អ្នកដំណើរខាងមុខទំហំ 12.8អ៊ីញ, និងកញ្ចក់មើលក្រោយស្ទ្រីមមីង (Streaming rearview mirror)ទំហំ 9 អ៊ីញ។ ប្រព័ន្ធអេក្រង់កម្សាន្តដំណើរការដោយឈីប Qualcomm Snapdragon 8155 ដែលអនុញ្ញាតឲ្យមានការសន្ទនា ដែលដំណើរការដោយសំឡេង AI (AI voice-activated situational dialogues)យ៉ាងរលូន ម៉ូដែលនេះបំពាក់មកជាមួយប្រព័ន្ធសម្លេង(Audio Speaker) ចំនួន 10 គ្រាប់និងបន្ថែមជាមួយអំព្លី (independent amplifier)មួយផងដែរ ។
ស្ថាបត្យកម្មបច្ចេកវិទ្យា “Yuanjing Intelligent” បានបញ្ចូលប្រព័ន្ធចាប់សញ្ញាភាពជាក់លាក់កម្រិតខ្ពស់ចំនួន 26 សិនសឺ(26 high-precision sensors)។ ប្រព័ន្ធចាប់សញ្ញាទាំងនេះអនុញ្ញាតឲ្យមានមុខងារជាមួយ ADAS រួមទាំងមាន high-speed NOA, ជំនួយការចតឆ្លាតវៃ, និងជំនួយការចតមានអង្គចងចាំ (memory parking)។
ទាក់ទងនឹងថាមពល BJ40 Extended-Range Yuanjing Zhixing Edition ប្រព័ន្ធបញ្ជូនថាមពលអគ្គិសនី (EREV) ដែលមានម៉ាស៊ីន 1.5T និងម៉ូទ័រម៉ាញេទិកស៊ីងក្រូណូសចំនួនពីរ(1.5T engine and dual permanent magnet synchronous motors)។ ម៉ាស៊ីនផ្តល់ថាមពលអតិបរមា 188 សេះ ខណៈម៉ូទ័រអគ្គិសនីផ្តល់ថាមពលសរុប 548 សេះ និងកម្លាំងបង្វិលកំពូល 655 ញូតុនម៉ែត្រ (Nm)។ វាត្រូវបានបំពាក់ដោយអាគុយ 40.3 kWh ដែលផ្តល់ចម្ងាយអគ្គិសនីសុទ្ធ CLTCក្នុងការបើកបរចម្ងាយ 152 គីឡូម៉ែត្រ។ លើសពីនេះ ម៉ូដែលថ្មីនេះបានបំពាក់បន្ទះដែកការពារការរំកិលដែលបានបង្កប់នៅខាងក្នុង (embedded metal roll cage)។
រថយន្តមួយនេះគឺជាកំណែរ Version នៃម៉ូដែល BJ40 ប្រើសាំង ហើយម៉ូដែល Yuanjing Zhixing Edition នេះគឺជាម៉ូដែល NEV ជាមួយ ADAS ដែលបានអាប់ដេត។ Beijing Off-road គឺជាប្រភេទរថយន្ត Off Road របស់ BAIC ហើយម៉ាកយីហោមួយនេះគឺត្រូវបានដាក់ឈ្មោះតាមរាជធានីរបស់ប្រទេសចិន គឺទីក្រុងប៉េកាំង៕
ប្រភព៖ China
ប្រែសំរួល៖ Chea SokNang
