Admin, 25 January 2026

ខណៈពេលដែលការធ្វើចរាចរណ៍ក្នុងទីក្រុងកំពុងរីកចម្រើន និន្នាការរបស់អ្នកជិះម៉ូតូកាន់ តែសម្បូរបែប និងតម្រូវការប្រើប្រាស់ថ្មីៗបានលេចឡើង ក្នុងឧស្សាហកម្មម៉ូតូកំពុង​ប្រឈមមុខ​នឹងសំណួរថ្មីៗមួយចំនួនគឺ៖ តើត្រូវរក្សា "អត្តសញ្ញាណ" នៃម៉ូតូធំបែបប្រពៃណី​យ៉ាងដូចម្តេច ក្នុងពេលដែលកាត់បន្ថយភាពស្មុគស្មាញក្នុងការបើកបរ?

ប្រព័ន្ធបញ្ជូនចលនា ប្រភេទCVT (Continuously Variable Transmission) ត្រូវបានអនុញ្ញាត​ឱ្យមានការផ្លាស់ប្តូរល្បឿនយ៉ាងរលូន ដោយគ្មានការរំខានដល់ការប្តូរលេខ។ ប្រព័ន្ធនេះភ្ជាប់នូវ drive pulley​ ហើយការបញ្ចូន driven pulley តាមរយៈខ្សែពាន។ នៅពេលដែលល្បឿនម៉ាស៊ីនកើនឡើង centrifugal weights នៅខាងក្នុង​ drive pulley នឹងរុញចេញទៅក្រៅ ដែលធ្វើឱ្យផ្ទៃ Pulley ខិតជិតគ្នា និងបង្ខំឱ្យខ្សែពាន រំកិលឡើងខ្ពស់​នៅលើ​ Pulley ដែលបង្កើនអង្កត់ផ្ចិតការងាររបស់វាដោយប្រសិទ្ធភាព។​ក្នុងពេលជាមួយ​គ្នានោះ driven pulley នឹងមានប្រតិកម្មតាមរយៈកម្លាំងរ៉ឺស័រ ដោយកែតម្រូវ អង្កត់ផ្ចិតការងារ​របស់វាឱ្យស្របតាមស្ថានភាពជាក់ស្តែង។

( Drive Pulley ជាអ្វី?
Drive Pulley គឺជាផ្នែកសំខាន់មួយនៅក្នុងប្រព័ន្ធបញ្ជូនកម្លាំង CVT (Continuously Variable Transmission) ដែលត្រូវបានប្រើជាញឹកញាប់លើម៉ូតូស្កូត័រ (Scooter)។ វាមានតួនាទី​បម្លែង​កម្លាំង​ពីម៉ាស៊ីន ទៅជាល្បឿន និងកម្លាំងបង្វិល (Torque) តាមស្ថានភាពបើកបរ ដោយមិន​ចាំបាច់​ប្តូរហ្គៀរដោយដៃ។

តួនាទី និងរបៀបដំណើរការ

Drive Pulley ត្រូវបានភ្ជាប់ដោយផ្ទាល់ជាមួយ Crankshaft (អ័ក្សម៉ាស៊ីន)។ នៅពេល​ម៉ាស៊ីនបើកដំណើរការ៖

·       ល្បឿនទាប ខ្សែក្រវាត់ (V-Belt) ស្ថិតនៅក្បែរកណ្ដាល (អង្កត់ផ្ចិតតូច) កម្លាំងបង្វិលច្រើន

·       ល្បឿនខ្ពស់ ខ្សែក្រវាត់រអិលឡើងខាងក្រៅ (អង្កត់ផ្ចិតធំ) ល្បឿនកើនឡើង

ការផ្លាស់ប្តូរនេះកើតឡើងដោយស្វ័យប្រវត្តិ តាមរយៈកម្លាំងសេនត្រីហ្វូហ្គាល់ (centrifugal force) និង Roller Weights នៅខាងក្នុង Drive Pulley )។

ដោយសារតែអនុបាតបញ្ជូនចលនាផ្លាស់ប្តូរជាបន្តបន្ទាប់តាមរយៈបំរែបំរួលនៃទីតាំងខ្សែពាន និងអង្កត់ផ្ចិតកង់រ៉ក វាមិនមានកំណត់នូវ "លេខ" ឬ "វគ្គ" ជាក់លាក់នោះទេ — ដែលផ្តល់នូវ ការបញ្ជូនចលនាបែបឥតកម្រិត (stepless transmission) និងលំហូរ ថាមពលដោយ គ្មានការរំខាន។

ដោយសារតែដែនកំណត់នៃភាពធន់នៃខ្សែពាន និងទំហំបង្កប់នៅក្នុងគ្រោងឆ្អឹងម៉ូតូ ប្រព័ន្ធ CVT គឺស័ក្តិសមបំផុតសម្រាប់ម៉ាស៊ីនដែលមានកម្លាំងចន្លោះពី 150 ដល់ 350cc។ បើប្រៀបធៀបជាមួយប្រព័ន្ធ AMT, DCT ឬការប្រើ Quick-shift ឃើញថា CVT ផ្តល់នូវការ បង្កើនល្បឿនយ៉ាងរលូនបំផុត ដោយគ្មានការកន្ត្រាក់ពេលប្តូរលេខ និងលុបបំបាត់តម្រូវការ ប្រើប្រាស់អំប្រ៊ីយ៉ា (ដៃកាប) ដែលជួយកាត់បន្ថយភាពលំបាកក្នុងការរៀនជិះបានយ៉ាងច្រើន។ សម្រាប់ម៉ូតូកម្លាំងតូច និងមធ្យម នេះគឺជាដំណោះស្រាយបញ្ជូនចលនាដែលមានប្រសិទ្ធភាព និងងាយស្រួលដល់អ្នកជិះ។

ជាប្រពៃណី បច្ចេកវិទ្យា CVT ត្រូវបានគេប្រើប្រាស់ជាចម្បងលើម៉ូតូស្កូតឺ។ ប៉ុន្តែក្រុមហ៊ុន BENDA បាននាំយកការអភិវឌ្ឍន៍ CVT ផ្ទាល់ខ្លួនរបស់ពួកគេ ចូលទៅក្នុងផ្នែកម៉ូតូប្រភេទ Cruiser ដែលផ្តល់ឱ្យអ្នកជិះដែលចូលចិត្តសោភ័ណភាពបែបបុរាណ នូវវិធីជិះដែលបន្ធូរ អារម្មណ៍ ងាយស្រួលប្រើ និងផ្តល់ទំនុកចិត្តកាន់តែខ្លាំងក្នុងភាពរីករាយជាមួយការជិះ៕

ប្រភព៖ China News

ប្រែសំរួល៖ AC Motors