Admin, 11 November 2026
ក្រុមហ៊ុនម៉ូតូចិន Benda ទើបតែបានដាក់បង្ហាញម៉ូឌែល Roadster ថ្មីស្រឡាងចំនួនពីរម៉ូឌែល ទោះបីជាមានលក្ខណៈស្រដៀងគ្នាច្រើនយ៉ាងក៏ដោយ ប៉ុន្តែវាផ្តល់នូវភាពខុសគ្នាបន្តិចបន្តួចលើរូបរាងខាងក្រៅរបស់ពួកវា។ដូចគ្នានឹងម៉ូតូ Adventure ម៉ូឌែល Capra 700 ថ្មី ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍ EICMA ផងដែរនោះទាំងម៉ូឌែល Vinster 700 និង Vinster X 700 សុទ្ធតែត្រូវ បានផ្តល់ថាមពលដោយម៉ាស៊ីន V2 ត្រជាក់ដោយទឹក ទំហំ 691.6cc ដូចគ្នា ដែលជាម៉ាស៊ីនដែលពួកវាចែករំលែកប្រើប្រាស់ជាមួយ Benda Rock 707 ផងដែរ។ ត្រកូល Vinster ទាំងពីរនេះ នឹងផលិតកម្លាំងបាន 72bhp នៅកម្រិត 9,000 ជុំ/នាទី និងកម្លាំងរមួល 67.7 ញូតុនម៉ែត្រ នៅកម្រិត 6,500 ជុំ/នាទី ស្មើនឹងម៉ូតូ Adventure ដែលជាបងប្អូនបង្កើតរបស់វា។ បន្ថែមពីនេះ គ្រោងឆ្អឹងប្រភេទ Double-cradle, Swingarm ប្រភេទអាលុយមីញ៉ូម (aluminium swingarm) និងប្រព័ន្ធបូម សុទ្ធតែត្រូវ បានចែករំលែកប្រើប្រាស់រវាងម៉ូឌែល Vinster ទាំងពីរ។ ប្រព័ន្ធបូមមុខប្រើប្រាស់បូមបញ្ច្រាស (USD) ដែលមានចម្ងាយយោល(travel front) 135mm ខណៈដែលបូមអ៊ីដ្រូលីកផ្នែកខាងក្រោយផ្តល់ចម្ងាយយោល(travel area) 120mm។ ប្រព័ន្ធហ្វ្រាំង ABS ពីរផ្លូវ (Two-channel ABS) ក៏មានបំពាក់ទាំងខាងមុខ និងខាងក្រោយ ដោយកម្លាំងចាប់ហ្វ្រាំងត្រូវ បានគ្រប់គ្រងដោយថាសហ្វ្រាំងទោលនៅចុងសងខាងនៃម៉ូតូ អមដោយដង្កាប់ហ្វ្រាំង 4 ស៊ីឡាំង (ខាងមុខ) និងដង្កាប់ហ្វ្រាំង 2 ស៊ីឡាំង (ខាងក្រោយ)។
ចំណុចខុសគ្នា និងរូបរាងស្ទីល
ចំណុចដែលចាប់ផ្តើមខុសគ្នា គឺស្ទីលរចនារបស់ពួកវា ដោយ Vinster 700 ទទួលយកទម្រង់ជាម៉ូតូ Roadster បែបប្រពៃណីច្រើនជាង ខណៈដែលម៉ូឌែល X យកទម្រង់រូបរាងបែប Touring ច្រើនជាង។
- Vinster 700៖ ប្រើប្រាស់កង់ទំហំ 17 អ៊ីញ ទាំងមុខក្រោយ និងមានកម្ពស់កែប 830 មីលីម៉ែត្រ។
- Vinster X 700៖ ជិះលើកង់មុខទំហំ 19 អ៊ីញ និងមានកម្ពស់កែប 865 មីលីម៉ែត្រ។
មុនពេលពិព័រណ៍ EICMA 2026 ចាប់ផ្តើម ក្រុមហ៊ុន Benda បានបញ្ជាក់ថា ខ្លួននឹងឈានជើងចូលក្នុងផ្នែកទីផ្សារថ្មីចំនួនបី ដែលផ្នែកមួយក្នុងចំណោមនោះ គឺផ្នែកទីផ្សារ Roadster ដែលបានរៀបរាប់ខាងលើ។ ចំនុចបេះដូងរបស់វា គឺគ្រោងឆ្អឹងម៉ាស៊ីន V2 លោក Petr Badura អ្នករចនាយានយន្តនៅ Benda Motor Europe បានមានប្រសាសន៍ថា៖«ម៉ូឌែល Vinster បានចាប់ផ្តើមឡើងចេញពីគំនិតរបស់អ្នករចនា ដែលបានទាក់ទាញស្រមៃរបស់មនុស្សគ្រប់គ្នា។ យើងមានម៉ាស៊ីន V2 ទំហំ 700cc រួចជាស្រេចពីត្រកូលម៉ូតូ Cruiser របស់យើង ហើយយើងក៏បានចាប់ផ្តើមសួរខ្លួនឯងថា៖ ហេតុអ្វីបានជាយើងមិនបង្កើតម៉ូតូ Roadster ជុំវិញម៉ាស៊ីននេះ? ចាប់តាំងពីចាប់ផ្តើមដំបូង យើងចង់បង្កើតភាពផ្ទុយគ្នារវាងតួខ្លួនដែលបានរចនាយ៉ាងផ្ចិតផ្ចង់ និងអត្តសញ្ញាណមេកានិចដ៏ពិតប្រាកដនៃម៉ាស៊ីន V2»។ «ម៉ាស៊ីនគឺជាបេះដូងនៃម៉ូតូ ហើយជំនួសឱ្យការលាក់វានៅខាងក្នុង យើងចង់លើកតម្កើងវា ភាពផ្ទុយគ្នានោះហើយដែលកំណត់អត្តសញ្ញាណរបស់ Vinster និងផ្តល់ឱ្យវាននូវអត្តសញ្ញាណយ៉ាងច្បាស់លាស់នៅក្នុងផ្នែកទីផ្សារ Roadster កម្លាំងមធ្យម»។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
