Admin, 27 September 2026

         បន្ទាប់ពីការដាក់លក់ម៉ូឌែល F450 GS ថ្មីបានបញ្ចប់ទៅយ៉ាងរលូន គ្រប់គ្នាកំពុងតែទន្ទឹងរង់ចាំមើលការបង្ហាញខ្លួននៃម៉ូតូខ្សែស្រឡាយបងប្អូនរបស់វាប្រភេទNaked។

ខណៈនេះ ពេលវេលានោះហាក់បីដូចជាខិតជិតមកដល់ហើយ ដោយក្រុមហ៊ុន BMW បានបញ្ចេញរូបរាងជាផ្លូវការ (teaser image) នៃម៉ូតូថ្មីនេះនៅលើបណ្តាញសង្គម។ រូបភាពនោះបានបង្ហាញពីម៉ូតូដែលឈរនៅពីមុខទិដ្ឋភាពកណ្តាលទីក្រុង។ អ្វីដែលគេអាចមើលឃើញយ៉ាងច្បាស់នៅក្នុងរូបភាពគឺ រូបរាងតួខ្លួនថ្មីបែបដុំៗមាំមួន (muscular outline) របស់ម៉ូតូ រួមជាមួយចង្កៀងមុខថ្មីរចនាម៉ូដបែបថ្នាក់កម្រិត (stepped headlight unit)។

គេក៏អាចមើលឃើញបំពង់ស៊ីម៉ាំងបាញ់ចុះក្រោមចំនួនពីរ (two exhaust downpipes) ផងដែរ ដែលជាភស្តុតាងបញ្ជាក់ថា វាប្រើប្រាស់ម៉ាស៊ីនទំហំ 420cc ដូចគ្នានឹងម៉ូឌែល 450 GS ដែលបានដាក់លក់រួចហើយ។

អ្វីដែលយើងមិនទាន់ដឹងនៅឡើយ គឺលក្ខណៈបច្ចេកទេសចុងក្រោយនៃម៉ូតូ។ នៅក្នុងទម្រង់ GS ម៉ាស៊ីនដែលផលិតដោយក្រុមហ៊ុន TVS មួយនេះ ផលិតកម្លាំងសេះបាន 47bhp នៅកម្រិត 8,750 ជុំ/នាទី និងកម្លាំងរមួល 32 lb-ft (43.3 ញូតុនម៉ែត្រ) នៅកម្រិត 6,750 ជុំ/នាទី។

ដោយសារតែម៉ូតូមួយនេះមានគោលដៅលើការបើកបរលើផ្លូវកៅស៊ូ និងភាពរំភើបនៅលើផ្លូវរលូន ផ្ទុយពីការជិះលើផ្លូវលំបាក (trail riding) និងការធ្វើដំណើរកម្សាន្តបែប Adventure វាគឺជាការសមហេតុផលក្នុងការសន្និដ្ឋានថា BMW នឹងកែសម្រួលម៉ាស៊ីននេះដើម្បីឱ្យកាន់តែស័ក្តិសមទៅនឹងគោលដៅប្រើប្រាស់នោះ។

តើការកែសម្រួលនោះមានន័យយ៉ាងណាសម្រាប់ម៉ូតូថ្មីនេះ វានៅតែត្រូវរង់ចាំមើលបន្តទៀត ប៉ុន្តែយើងមិនចាំបាច់រង់ចាំយូរឡើយដើម្បីដឹងចម្លើយ។

ការប្រកាសពី BMW ក៏បានបញ្ជាក់ផងដែរថា ព័ត៌មានបន្ថែមនឹងត្រូវ បានប្រកាសជាសាធារណៈនៅ ថ្ងៃទី 1 ខែតុលា វេលាម៉ោង 5ល្ងាច CEST ។ តើព័ត៌មាននោះជាលក្ខណៈបច្ចេកទេសពេញលេញ និងមុខងារ ឬគ្រាន់តែជាការបង្ហាញរូបរាងបន្ថែមនៃម៉ូឌែលនេះ គឺនៅមិនទាន់ដឹងនៅឡើយទេ។

ជាមួយនឹងលទ្ធភាពកាន់តែខ្ពស់ដែលថាម៉ាស៊ីនថ្មីនេះពិតជាម៉ូឌែល F450 R ប្រាកដមែននោះ ម៉ូឌែលច្បាស់លាស់មួយទៀតដែលប្រព័ន្ធម៉ាស៊ីនពីរស៊ីឡាំងនេះអាចបង្កើតបាន គឺម៉ូតូស្ព័រ F450 RR។

ត្រកូល G310 ចាស់ ធ្លាប់មានម៉ូឌែល G310 RR ប៉ុន្តែម៉ូតូនោះត្រូវបានលក់តែនៅក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ។

សម្រាប់ពេលនេះ F450 R គឺជាម៉ូតូដែល BMW កំពុងបង្ហើប ហើយការបើកបង្ហាញនៅថ្ងៃទី 1 ខែតុលា នឹងប្រាប់យើងយ៉ាងច្បាស់ថា តើម៉ូតូ roadster កម្លាំងមធ្យមថ្មីនេះមានអ្វីខ្លះសម្រាប់ផ្តល់ជូន។

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors