Sys Admin, 02 October 2025
នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។ គេបានប៉ាន់ប្រមាណថា ក្រុមហ៊ុនផលិតរថយន្តនេះ នឹងធ្វើការនាំចេញថយន្តចន្លោះពី ៨០ ម៉ឺន ទៅ ១ លានគ្រឿងទៅកាន់បរទេស ក្រៅពីក្នុងស្រុក នៅឆ្នាំនេះ ដែលប្រហែល ២០% នៃការលក់សរុបទូទាំងពិភពលោក ដែលបានព្យាករណ៍ទុកគឺ ៤,៦ លានគ្រឿង។
ទោះជាយ៉ាងណាក៏ដោយ ការព្យាករណ៍ ៤,៦ លានគ្រឿង ត្រូវបានកែសម្រួលចុះ ១៦% ដោយសារ BYD កំពុងប្រឈមមុខនឹងកំណើនប្រចាំឆ្នាំយឺតបំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ស្ថានភាពនេះហាក់ដូចជាស្របទៅនឹងការលក់រថយន្ត EV នៅប្រទេសចិនដែលកំពុងមានការថយចុះ។ នេះជាលទ្ធផល របស់អ្នកវិភាគជឿថា ការនាំចេញរបស់ BYD នឹងចូលរួមចំណែកកាន់តែច្រើននាពេលអនាគត។
កិច្ចខិតខំប្រឹងប្រែងជាសកលរបស់ BYD បានពន្យល់ពីបញ្ហានេះបន្ថែមទៀត។ ក្រុមហ៊ុនថ្មីៗនេះបានប្តេជ្ញាថា រថយន្ត BYD គ្រប់គ្រឿងដែលលក់នៅអឺរ៉ុប នឹងត្រូវផលិតនៅក្នុងទ្វីបអឺរ៉ុបនេះនៅឆ្នាំ ២០២៨។ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនមួយនេះ ថែមទាំងបានយកឈ្នះក្រុមហ៊ុន Tesla នៅអឺរ៉ុបកាលពីខែកក្កដាកន្លងទៅ។ ភាពជោគជ័យមួយផ្នែករបស់ BYD នោះ គឺដោយសារមាននាវារដឹកជញ្ជូនរថយន្តផ្ទាល់ខ្លួន។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ ការនាំចេញរបស់រថយន្ត BYD មានចំនួនតិចជាង ១០% នៃការនាំចេញសរុបរបស់ខ្លួន។
ប្រភព៖ រ៉យទ័រ
ប្រែសំរួល៖ ខេន ផាកឃឺ
