Admin, 06 June 2026

         [រាជធានីភ្នំពេញ, ថ្ងៃទី ០5 ខែមិថុនា ឆ្នាំ 2026] — ថ្មីៗនេះដើម្បីឆ្លើយតបទៅនឹងកំណើននៃការគាំទ្រយ៉ាងគំហកពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន BYD Cambodia បានប្រកាសជាផ្លូវការនូវគម្រោងវិនិយោគទឹកប្រាក់ចំនួន 6លានដុល្លារអាមេរិក ក្នុងការសាងសង់ «មជ្ឈមណ្ឌលឃ្លាំងផ្ទុកគ្រឿងបន្លាស់» (Parts Distribution Center) ដ៏ទំនើបមួយ ដែលមានផ្ទៃដីសរុបប្រមាណជាង 5,000 ម៉ែត្រការ៉េ។ មជ្ឈមណ្ឌលខ្នាតយក្សនេះ ត្រូវបានគ្រោងនឹងលេចរូបរាង និងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅក្នុងឆ្នាំ 2026 នេះ។

ការបោះទុនវិនិយោគដ៏មហាសាលនេះ គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ BYD ក្នុងការលើកកម្ពស់សេវាកម្មក្រោយការលក់ (After-Sales Service) និងពង្រឹងទំនុកចិត្តជូនដល់អតិថិជនដែលប្រើប្រាស់រថយន្តថាមពលថ្មី (NEV) ទាំងអស់នៅក្នុងប្រទេសកម្ពុជា។

តាមរយៈមជ្ឈមណ្ឌលឃ្លាំងផ្ទុកគ្រឿងបន្លាស់ទំហំជាង 5,000 ម៉ែត្រការ៉េនេះ ក្រុមហ៊ុននឹងធ្វើការរក្សាទុក និងផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធ (Genuine Parts) គ្រប់ប្រភេទសម្រាប់រថយន្ត BYD គ្រប់ម៉ូដែល ដោយធានាបាននូវសមត្ថភាពផ្គត់ផ្គង់បានលឿន រហ័សទាន់ចិត្ត និងកាត់បន្ថយពេលវេលានៃការរង់ចាំរបស់អតិថិជនឱ្យមកនៅកម្រិតទាបបំផុត ឬអាចទទួលបានភ្លាមៗតែម្តង។

តំណាងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន BYD Cambodia បានមានប្រសាសន៍ថា៖

«ការពេញចិត្ត និងទំនុកចិត្តរបស់អតិថិជន គឺជាអាទិភាពចម្បងបំផុតរបស់យើង។ ការវិនិយោគទឹកប្រាក់ 6លានដុល្លារលើមជ្ឈមណ្ឌលឃ្លាំងគ្រឿងបន្លាស់ថ្មីនេះ នឹងក្លាយជាខ្នងបង្អែកដ៏រឹងមាំមួយក្នុងការធានាថា រាល់ការថែទាំ និងជួសជុលរថយន្ត BYD នៅកម្ពុជា នឹងប្រព្រឹត្តទៅដោយគ្មានភាពរអាក់រអួល។ អតិថិជនរបស់យើងនឹងលែងបារម្ភរឿងខ្វះគ្រឿងបន្លាស់ ឬត្រូវរង់ចាំយូរទៀតហើយ»

គួរបញ្ជាក់ផងដែរថា ឃ្លាំងផ្ទុកគ្រឿងបន្លាស់ថ្មីនេះ នឹងត្រូវបំពាក់ដោយប្រព័ន្ធគ្រប់គ្រងស្តុកទិន្នន័យឆ្លាតវៃ (Smart Inventory Management System) ដែលអាចភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយទីស្នាក់ការកណ្តាល ដើម្បីធ្វើបច្ចុប្បន្នភាព និងបំពេញស្តុកគ្រឿងបន្លាស់ដោយស្វ័យប្រវត្តិ ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ទូទាំងប្រទេស។

ការបោះជំហានទៅមុខយ៉ាងរឹងមាំរបស់ BYD Cambodia នៅក្នុងឆ្នាំ 2026 នេះ សបញ្ជាក់ឱ្យឃើញថា BYD មិនត្រឹមតែជាក្រុមហ៊ុនដឹកនាំរថយន្តអគ្គិសនីឈានមុខគេលើការលក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ខ្ពស់បំផុតលើសេវាកម្ម និងការគាំទ្រអតិថិជនយូរអង្វែង នៅក្នុងទីផ្សារប្រទេសកម្ពុជា។

ព័ត៌មានបន្ថែមសម្រាប់អ្នកសារព័ត៌មាន សូមទំនាក់ទំនង៖

  • គេហទំព័រផ្លូវការ៖ Facebook របស់ BYD Cambodia



ប្រភព៖ Arena Cambodia Auto: Credit BYD Cambodia

ប្រែសំរួល៖ Chea SokNang (AC Auto)