Admin, 26 February 2026
ក្រុមហ៊ុន BYD បានបញ្ចេញរូបភាពផ្លូវការនៃរថយន្ត Linghui M9 ដែលជារថយន្តប្រភេទ MPV ខ្នាតធំ បំពាក់ដោយកៅអី 7 និងប្រព័ន្ធម៉ាស៊ីន 1.5T Plug-in Hybrid។ Linghui គឺជាម៉ាក រថយន្តបុត្រសម្ព័ន្ធថ្មីមួយរបស់ BYD ដែលផ្តោតសំខាន់លើទីផ្សាររថយន្តតាក់ស៊ី និងសេវាកម្ម ដឹកជញ្ជូន (Ride-hailing) ដែលទើបតែសម្ពោធកាលពីដើមខែនេះ។ ម៉ាកនេះមានពីរស្រឡាយគឺ ស៊េរី e និងស៊េរី M រួមមាន៖ Linghui e5, e7, e9 និង M9។ ក្នុងចំណោមនោះ ស៊េរី e ទាំងអស់គឺជាថាមពលអគ្គិសនីសុទ្ធ ចំណែកឯ M9 គឺជាម៉ូដែលតែមួយគត់ដែលប្រើប្រព័ន្ធ Plug-in Hybrid។
Linghui M9
BYD Xia DM-i
ការរចនាខាងក្រៅ និងវិមាត្រ
រូបរាងខាងក្រៅរបស់ Linghui M9 មានលក្ខណៈស្រដៀងគ្នាទៅនឹងរថយន្ត BYD Xia DM-i ដែរ ប៉ុន្តែវាប្រើប្រាស់ស្លាកសញ្ញាម៉ាក Linghui និងមានការកែសម្រួលព័ត៌មាន លម្អិត បន្តិចបន្តួច។ ឧទាហរណ៍៖ ប៉ាណាខាងមុខមានរូបរាងដូចគ្នា ប៉ុន្តែបន្ទះក្រូមេ (Chrome) មានរាងខុសគ្នាខ្លះ។ ផ្នែកខាងក្រោយនៅតែរក្សារចនាបថចង្កៀង "ចំណងខ្សែចិន" (Chinese knot) ដ៏ស្រស់ស្អាត ដដែល។
- វិមាត្រ៖ បណ្តោយប្រវែង 5,200mm, ទទឹងប្រវែង 1,970mm,កម្ពស់ 1,805mm
- ចម្ងាយពីកង់មុខទៅកង់ក្រោយ៖ ប្រវែង 3,045mm (វែងជាង BYD Xia DM-i ចំនួន 55mm)។
- ទម្ងង់រថយន្ត៖ 2,470 គីឡូក្រាម។
- កង់៖ ប្រើសំបកកង់ទំហំ 235/60 R18។
BYD Xia DM-i official images. Credit: BYD
Linghui M9 declaration images. Credit: Chinese MIIT
ប្រព័ន្ធកម្លាំងម៉ាស៊ីន
Linghui M9 ដំណើរការដោយប្រព័ន្ធ Plug-in Hybrid ដែលរួមមាន៖
- ម៉ាស៊ីនសាំង៖ 1.5T (កូដ BYD472ZQB) កម្លាំង 115 គីឡូវ៉ាត់ (154 សេះ)។
- ម៉ូទ័រអគ្គិសនី៖ 200 គីឡូវ៉ាត់ (268សេះ)។
- ប្រភេទអាគុយ៖ អាគុយ Blade Battery (បច្ចេកវិទ្យាផ្តាច់មុខរបស់ BYD)។
ទោះបីជាសមត្ថភាពអាគុយមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់ ប៉ុន្តែបើផ្អែកលើ BYD Xia DM-i ដែលប្រើប្រាស់កញ្ចប់អាគុយ 20.39 kWh វាអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ 100 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
