Admin, 21 November 2025
ក្រុមហ៊ុន BYD បានសម្ពោធរថយន្ត MPV ម៉ូដែល M9 2026 ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថាជា BYD Xia ដែលមានតម្លៃចន្លោះពី 29,000- 37,800 ដុល្លារអាមេរិក។ ជាមួយគ្នានោះដែរក្រុមហ៊ុន BYD នឹងមានការលើកទឹកចិត្តដល់អតិថិជនរបស់ខ្លួនធ្វើការប្តូររថយន្តចាស់យករថយន្តថ្មីក្នុងរយៈពេលមានកំណត់ ដែលមានតម្លៃ ប្រហែល ចាប់ពី 27,500 ដុល្លារអាមេរិក។ ម៉ូដែលថ្មីនេះបំពាក់អាគុយមានទំហំធំជាងមុន, ការសន្សំសំចៃប្រេងកាន់តែប្រសើរ, និងប្រព័ន្ធជំនួយអ្នកបើកបរកាន់តែប្រសើរឡើង។
រថយន្ត M9 2026 នៅតែជា MPV ទំហំមធ្យមទៅប្រភេទធន់ធំមាន 7 កៅអី ដែលដំណើរការដោយប្រព័ន្ធកូនកាត់ដែលអាច សាកថ្ម DM ជំនាន់ទី 5 របស់ BYD។ សេរីម៉ូដែលឥឡូវនេះរួមមានតែ 4 ម៉ូដែល ដែលបានកាត់បន្ថយពីមុនមានរហូតដល់ 5 ម៉ូដែល។ ពីរម៉ូដែលអាចបើកបរកម្លាំងអគ្គិសនីសុទ្ធ CLTC បានចម្ងាយ 100 គីឡូម៉ែត្រ ខណៈម៉ូដែល Long-range មានការកើនឡើងពីចម្ងាយ 180 គីឡូម៉ែត្រ ដល់ 218 គីឡូម៉ែត្រ។ អាគុយ “Blade” ដែលមានទំហំធំជាងនេះក៏កាត់បន្ថយការប្រើប្រាស់ប្រេងក្នុងការបើកបររហូតដល់ 4.9–5.0 លីត្រ/100 គីឡូម៉ែត្រ ដែលជាការថយចុះ 0.4 លីត្រ បើធៀបនឹងពីសេរីមុនៗ។ ចម្ងាយបើកបររួមបញ្ចូលគ្នារវាងប្រេងឥន្ធន: និងអគ្គិសនីឈានរហូតដល់ 1,163 គីឡូម៉ែត្រ។
ម៉ូដែលនេះរក្សារកាងមុខរាងធំ dragon-scale និង through-type headlight bar ដោយមានការតុបតែងស្រោបពណ៌ក្រូមេ។ ម៉ូដែលមានបំពាក់បន្ថែម Lidar ដែលបានដំឡើងលើដំបូល។ លក្ខណៈពិសេសចំហៀងរួមមានទ្វាររអិលដំណើរការដោយប្រព័ន្ធអគ្គិសនីទ្វេដង, ឧបករណ៍ចាប់សញ្ញាព្យាករណ៍(Projection Sensors), Bluetooth និង NFC Key, និងកញ្ចក់ឯកជនភាពសម្រាប់ខាងក្រោយ។ ម៉ូដែលនេះវាមានប្រវែង 5,145mm ទទឹង 1,970mm និងកម្ពស់ 1,805mm ជាមួយនឹងគម្លាតកង់ 3,045mm ។ ផ្នែកខាងក្រោយបន្តការប្រើការរចនាភ្លើងកន្ទុយ “ knot” របស់ BYD ជាមួយនឹងភ្លើងបំភ្លឺពេញកាត់ទទឹងរថយន្ត។ មិនត្រឹមតែប៉ុណ្ណោះ BYD ដាក់អោយមានជម្រើសពណ៌ថ្មីផ្ទៃផ្នែកខាងក្រៅរួមមានពណ៌ Ink Bamboo Green, Glazed Purple-Gold, និង Moon Shadow Black-Gold ក្រៅពីជម្រើស 4 ពណ៌ដែលមានពីមុន។
នៅផ្នែកខាងក្នុងម៉ូដែល M9 2026 បានផ្តល់ផ្ទៃខាងក្នុងជាមួយពណ៌ Sandalwood Brown–Beige និង Far Mountain Grey ជាមួយនឹងភ្លើងផ្ទៃខាងក្នុងចំនួន128ពណ៌, ប្រព័ន្ធទឹកអប់, និងប្រព័ន្ធច្រោះខ្យល់ PM2.5 (Optional)។ អេក្រង់កណ្តាលទំហំ 15.6 អ៊ីញ ដំណើរការដោយប្រព័ន្ធ DiLink 150 ដែលអាចបញ្ជាសំឡេងបានជាមួយ Di pSeek AI, “Sentinel mode, អាចច្រៀងKaraoke ដោយគ្មានមីក្រូហ្វូន, និងអាច Conect ទូរស័ព្ទគ្រប់ម៉ូដែល។ អេក្រង់កុងទ័រទំហំ 12.3 អ៊ីញ, W-HUDទំហំ 26 អ៊ីញ (ម៉ូដែលខ្ពស់), និងអេក្រង់កម្សាន្តសំរាប់អ្នកដំណើរទំហំ 12.3 អ៊ីញ ក៏មានផងដែរ។ Physical control មាននៅខាងក្រោមអេក្រង់ថាច់ស្គ្រីន ហើយបន្ទះសាកថ្មឥតខ្សែទំហំ 50W ស្តង់ដារ។ ប្រព័ន្ធសម្លេង “Speaker” ប្រភេទ DiSound Dolby Atmos ចំនួន 12 ឬ 24 speakers ត្រូវបានរួមបញ្ចូល អាស្រ័យលើម៉ូដែល ជាមួយនឹងជម្រើស 28 speakers និងឧបករណ៍បំពងសំឡេងចល័តខាងក្រៅ។
ម៉ូដែលខ្ពស់មានប្រព័ន្ធ God’s Eye B របស់ BYD ដែលរួមបញ្ចូល lidar ព្រមទាំងជំនួយការរុករកទិសតំបន់( Navigation assist)ក្នុងទីក្រុង និងសមត្ថភាពចតរថយន្តដោយស្វយ័តដែលធ្វើបានល្អជាមុន។ ម៉ូដែលកណ្តាលរក្សា God’s Eye C ដែលអាចជំនួយការបើកបរលើផ្លូវហាយវ៉េ។ កន្លែងអ្នកដំណើរអាចផ្ទុកបានចំណុះ 2+2+3។ កៅអីមុខទាំងពីរមានមុខងារកម្ដៅ, ខ្យល់ចេញចូល, អង្គចងចាំ, និងម៉ាស្សា។ កៅអី Captain Seats ជួរទីពីរមានកន្លែងដាក់ជើង, តុបត់, ខ្យល់ចេញចូល, និង integrated audio in headrest។ ជួរទីបីអាចត្រូវបានបត់ដោយ ប្រព័ន្ធអគ្គិសនី និងអាចបត់បានក្នុងមុំមួយក្នុងការតំរេតខ្នងផ្សេងៗ។ ទំហំផ្ទុកទំនិញបានចំណុះ 470 លីត្រ ដែលអាចបន្ថែមបានរហូតដល់ 2,036 លីត្រ។
ម៉ូដែលខ្ពស់ជាងគេបានបំពាក់មកជាមូយទូរទឹកកកដែលអាចគ្រប់គ្រងសីតុណ្ហភាព, ដំបូលព្រះអាទិត្យ Panoramic មានពីរផ្នែក, អេក្រង់កម្សាន្តខាងក្រោយទំហំ 15.6 អ៊ីញ, និងប្រព័ន្ធម៉ាស៊ីនត្រជាក់មានច្រើនកន្លែង។
ប្រភេទម៉ាស៊ីនកូនកាត់ 1.5T plug-in hybrid ផ្តល់កម្លាំងថាមពល 115 គីឡូវ៉ាត់ពី និង 200 គីឡូវ៉ាត់ពីម៉ូទ័រអគ្គិសនី ជាមួយនឹងពេលវេលាបង្កើនល្បឿន 0-100 គីឡូម៉ែត្រក្នុងមួយម៉ោងប្រើរយ:ពេលពី 8.1 ទៅ 8.5 វិនាទី។ ម៉ូដែលនេះប្រើប្រាស់ប្រព័ន្ធជើងក្រោមនឹងដងទប់រំញ័រឆ្លាតវៃ DiSus-C របស់ BYD ដែលបញ្ចូលការស្កេនព្យាករណ៍លើដងផ្លូវ ដើម្បីកាត់បន្ថយចលនាតួរលាក់ និងបង្កើនស្ថិរភាព។ ប្រព័ន្ធនេះរួមបញ្ចូលក្បួនដោះស្រាយ “ប្រឆាំងនឹងការពុលឡាន”។ គ្រប់ម៉ូដែលទាំងអស់បំពាក់មកជាមួយនឹងប្រព័ន្ធការគ្រប់គ្រងផ្ទុះកង់ TBC និងសមត្ថភាពបញ្ចេញថាមពលខាងក្រៅ VTOL។
នៅក្នុងប្រទេសចិន MPV plug-in មានតម្លៃចាប់ពី 28,000 ទៅ 42,000 ដុល្លារអាមេរិក BYD M9 ប្រកួតប្រជែងជាមួយ Buick GL8 Land Business Edition PHEV ដែលមានតម្លៃចាប់ពី35,000 ទៅ 40,600 ដុល្លារអាមេរិក និង Maxus MIFA 9 PHEV តម្លៃចន្លោះពី 36,000 ទៅ 49,300 ដុល្លារអាមេរិក។ បើធៀបនឹងម៉ូដែលទាំងពីរនេះ M9 ផ្តល់ចម្ងាយបើកបរដោយថាមពលអគ្គិសនីឆ្ងាយជាង, ការប្រើប្រាស់ hybrid fuel ទាបជាង, និងជម្រើសជំនួយការបើកបរកម្រិតខ្ពស់ជាង។ ក្នុងខែកញ្ញា BYD លក់បានចំនួន 1,467គ្រឿងនៃរថយន្ត M9 ដោយជាប់ចំណាត់ថ្នាក់លេខរៀងទី 15 ក្នុងចំណោមប្រភេទរថយន្ត MPV ធំៗនៅក្នុងប្រទេសចិន៕ សម្រាប់តម្លៃទីផ្សារកម្ពុជាលោកអ្នកអាចសាកសួរតាមតំណាងចែកចាយ BYDក្នុងស្រុកបាន
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
