Admin, 21 December 2025

           ឯកសារ MIIT ចុងក្រោយ​បង្អស់​បង្ហាញ​ពី​រថយន្ត Seal 07 EV ថ្មី​របស់ BYD ដែល​ជា​រថយន្ត​សេដាន់​អគ្គិសនី​ទំហំ​មធ្យម​ជាមួយ​ម៉ូទ័រកម្លាំង 240 kW ដែល​បាន​បញ្ជាក់ជាផ្លូវការ និង​ឧបករណ៏ចាប់សញ្ញា LiDAR បំពាក់​លើ​ដំបូល។ ឯកសារ​នេះ​បាន​លម្អិត​អំពី​វិមាត្រ និង​លក្ខណៈ​ពិសេស​អំពីបច្ចេកទេស​របស់​យានយន្ត ដែល​សម្គាល់ថាមាន​ការ​អាប់ដេត​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ចំពោះ​ជួរ​ម៉ូដែល Seal 07 ដែល​មាន​ស្រាប់​ក្នុង​ទីផ្សារ​យានយន្ត​អគ្គិសនី​របស់​ប្រទេស​ចិន។

BYD Seal 07 EV measures 4,995 mm long, 1,910 mm wide, 1,495 mm tall. Credit: MIIT


ព័ត៌មាន​សង្ខេប​អំពី BYD Seal 07 Plug-in Hybrid បច្ចុប្បន្ន

រថយន្ត BYD Seal 07 DM-i plug-in hybrid បច្ចុប្បន្ន​ដែល​បាន​ដាក់​លក់​ក្នុង​ខែ​កញ្ញា ឆ្នាំ 2025​ កន្លងទៅនេះ បាន​ទទួល​ការ​កែ​រចនា (facelift) ដែល​មាន​លក្ខណៈ​ពិសេស​ដូចជា LiDAR បំពាក់​លើ​ដំបូល និង​ប្រព័ន្ធ​បើកបរ​ឆ្លាតវៃ “God’s Eye-B” (DiPilot 300) រថយន្តនេះ (Seal 07 DM-i) វា​មាន​ប្រវែង 4,995 mm , ទទឹង 1k,900 mm  និង កម្ពស់ 1,495mm ជាមួយ​គម្លាតចន្លោះ​កង់មុខទៅ​កង់ក្រោយ​ប្រវែង 2,900 mm( wheelbase)។ រថយន្ត Seal 07 EV ដែល​នឹង​មកដល់ឆាប់នេះៗក៏មានប្រវែង​គម្លាតចន្លោះ​កង់​ដូចគ្នា ប៉ុន្តែ​មាន​ទទឹង​ធំ​ជាង​បន្តិច​គឺ 1,910mm។ ម៉ូដែល​ទាំងពីរ​រក្សា​ការ​រចនា​ផ្នែកខាងក្រៅ “Ocean Aesthetics” របស់ BYD និង​លក្ខណៈ​ពិសេស​ជំនួយ​ដល់អ្នកបើកបរ​មានកម្រិត​ខ្ពស់។


អ្វី​ដែល​ថ្មី​អំពី Seal 07 EV ដែល​បាន​អាប់ដេត

រថយន្ត Seal 07 EV រក្សា​ការរចនា​របស់ Seal 07 DM-i បច្ចុប្បន្ន។ ផ្នែក​ខាងមុខ​របស់​វា​មាន​របាំង​មុខ​បិទ​ជិត, ចង្កៀង​មុខ​តូច​ចង្អៀត, និង​រន្ធ​ខ្យល់​ចេញចូល​បី​ផ្នែក។ នៅ​ផ្នែក​ខាងក្រោយ យានយន្ត​នេះ​មាន​ភ្លើង​កន្ទុយក្រោយ​ពេញផ្ទៃ​ទទឹង​ដែល​ត្រូវ​បាន​​បន្ថែម​ដោយ chrome trim តាម​បណ្តោយ​គែម​ខាងលើ។ LiDAR បំពាក់​លើ​ដំបូល​បង្ហាញ​ពី​ការ​គាំទ្រ​សម្រាប់​មុខងារ​ជំនួយ​ដល់អ្នកបើកបរ​អោយកាន់តែ​ប្រសើរ​ឡើង។

យោង​តាម​ឯកសារ Seal 07 EV មាន​ប្រវែង 4,995 mm ទទឹង1,910mm, និង កម្ពស់1,495 mm, ជាមួយ​គម្លាត​ចន្លោះកង់មុខទៅកង់ក្រោយ (wheelbase) 2,900 mm។ វិមាត្រ​ទាំងនេះ​ត្រូវបានគេចាត់ទុកវា​ក្នុង​ផ្នែក​រថយន្ត​សេដាន់​ទំហំ​មធ្យម ដែល​ធំ​ជាង​ទម្រង់ DM-i បន្តិច។

ថាមពល​ដែលបាន​មកពី​ម៉ូទ័រ​អគ្គិសនី ប្រភេទ​TZ200XYAT ដែល​ផលិត​ដោយក្រុមហ៊ុន BYD នៅ Nanjing ដែល​ផ្តល់​ទិន្នផល​រហូតដល់ 240 kW។ ថាមពល​ត្រូវ​បាន​រក្សា​ទុក​ក្នុង​អាគុយ​លីចូម​ដែក​ផូស្វាត (LFP) ដែល​ផ្គត់ផ្គង់​ដោយក្រុមហ៊្ន Zhengzhou Fudi Battery Co., Ltd។ ក្នុងឯកសារនេះ MIIT​មិន​បានបញ្ជាក់អំពី​​សមត្ថភាព​អាគុយ ឬរយៈ​ចម្ងាយក្នុងការ​បើកបរ​ប៉ាន់ស្មាន​នៅឡើយ​ទេ។

Seal 07 EV shares exterior styling with the current DM-i variant.


ម៉ូដែល Seal 07 DM-i បច្ចុប្បន្ន​បំពាក់មកជាមួយម៉ាស៊ីនបែបកូនកាត់ Hybrid មាន​តម្លៃ​ចន្លោះ​ពី 20,800 ទៅ 26,000 ដុល្លារ​អាមេរិក។ តម្លៃ​របស់​ EV មិនទាន់​ត្រូវ​បាន​ប្រកាស​នៅឡើយ​ទេ៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)