Admin, 20 February 2026

        ក្រុមហ៊ុន BYD កំពុងរៀបចំសម្ពោធរថយន្ត Sealion 06 DM-i (PHEV) ស៊េរីថ្មីដែលអាច បើកបរបានចម្ងាយឆ្ងាយ នៅដើមឆ្នាំ 2026 នេះ។ ម៉ូដែលនេះមានបំពាក់ម៉ូទ័រកម្លាំងអតិបរមា 175 គីឡូវ៉ាត់, ម៉ាស៊ីនចំណុះ 1.5 លីត្រ ការពង្រីកចម្ងាយបើកបរដោយ ថាមពលអគ្គិសនីសុទ្ធ និងជម្រើសប្រព័ន្ធជំនួយការបើកបរ God’s Eye C ដែលគាំទ្រដោយ បច្ចេកវិទ្យា LiDAR ដែលឆ្លុះបញ្ចាំងពីការពង្រីកវត្តមានរថយន្ត SUV ប្រភេទ Plug-in Hybrid (PHEV) របស់ប្រ៊េនមួយនេះនៅក្នុងឆ្នាំ2026នេះ។

BYD Sealion 06 DM-i (PHEV)

រថយន្តប្រភេទ DM-i ថ្មីនេះត្រូវបានចុះបញ្ជីក្រោមលេខម៉ូដែល BYD6480AMHEV12 ដែលមានស្លាកសញ្ញាថាមពលផ្លូវការបង្ហាញពី៖


  • កម្លាំងម៉ូទ័រអគ្គិសនី៖ 175 គីឡូវ៉ាត់។
  • ទម្ងន់រថយន្ត៖ 1,930 គីឡូក្រាម។
  • ចម្ងាយបើកបរអគ្គិសនីសុទ្ធ៖ 143 គីឡូម៉ែត្រ (អ្នកវិភាគប៉ាន់ប្រមាណថាស្មើនឹង​ប្រហែល 220 គីឡូម៉ែត្រ តាមស្តង់ដារ CLTC)។
  • កម្រិតស៊ីប្រេង៖ 4.6 លីត្រ/100 គីឡូម៉ែត្រ (ក្នុងរបៀបប្រើម៉ាស៊ីនសុទ្ធនៅពេលអស់ អាគុយ)។


យុទ្ធសាស្ត្រដើមឆ្នាំ 2026 របស់ BYD គឺការបញ្ចេញរថយន្តប្រភេទ 220 គីឡូម៉ែត្រ DM PHEV ចំនួន 5 ម៉ូដែលផ្សេងទៀតនៅក្នុងស្រឡាយ Ocean និង Dynasty រួមជាមួយរថយន្ត SUV ខ្នាតកណ្តាល Song Ultra EV ដែលរំពឹងថានឹងបង្ហាញខ្លួនក្នុងខែមីនា។

BYD Sealion 06 DM-i (PHEV)


បរិបទទីផ្សារ និងប្រជាប្រិយភាព

ចាប់តាំងពីការបង្ហាញខ្លួនដំបូង Sealion 06 លក់បានលើសពី 100,000 គ្រឿងក្នុងរយៈ ពេលត្រឹមតែ 3 ខែប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាម៉ូដែលលេចធ្លោក្នុងចំណែកទីផ្សារ SUV PHEV ក្នុងប្រទេសចិន។ រថយន្តនេះត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 Evo របស់ BYD ដែលដើមឡើយត្រូវបានដាក់តំណែងឱ្យស្នងតំណែងរថយន្តលក់ដាច់ រាប់លានគ្រឿង Song PLUS។


ប្រព័ន្ធជំនួយការបើកបរ និងមុខងារបន្ថែម

សម្រាប់ប្រភេទ DM-i PHEV ស៊េរីថ្មី នឹងមានបំពាក់មកជាមួយនូវប្រព័ន្ធជំនួយការ បើកបរឆ្លាតវៃ God’s Eye C ជាស្តង់ដារ ខណៈដែលបច្ចេកវិទ្យា LiDAR នឹងមានផ្ដល់ ជូនជាជម្រើសបន្ថែម (Option)។ ការកំណត់រចនាសម្ព័ន្ធនេះនឹងពង្រឹងសមត្ថភាពសម្គាល់ មជ្ឈដ្ឋានជុំវិញ និងមុខងារបើកបរ ពាក់កណ្តាលស្វ័យប្រវត្តិ ទាំងនៅក្នុងក្រុង និងតំបន់ ជាយក្រុង។

Official energy label showing a peak drive motor of 175 kW


ចម្ងាយបើកបរ និងភាពជាក់ស្តែងក្នុងការប្រើប្រាស់

ការធ្វើបច្ចុប្បន្នភាពលើប្រភេទ DM-i PHEV នេះ សម្រេចបានចម្ងាយបើកបរអគ្គិសនីសុទ្ធ ប្រហែល 220 គីឡូម៉ែត្រ (CLTC) ដែលប្រសើរជាងម៉ូដែលមុនៗ និងអនុញ្ញាតឱ្យម្ចាស់រថយន្ត អាចប្រើប្រាស់សម្រាប់ការធ្វើដំណើរប្រចាំសប្តាហ៍បានយ៉ាងងាយស្រួលដោយគ្រាន់តែសាកថ្មម្តង។ ការកើនឡើងនៃតម្លៃត្រូវបានគេរំពឹងថានឹងមានកម្រិតទាបបំផុត គឺតិចជាង 700 ដុល្លាអាមេរិក ដែលរក្សាបាននូវសមាមាត្រតម្លៃ និងគុណភាពក្នុងការប្រកួតប្រជែង៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)