Admin, 29 December 2025

               Yangwang ដែលជាម៉ាកយីហោរថយន្តប្រណីតកម្រិតខ្ពស់របស់ក្រុមហ៊ុន BYD ដែលបានរចនា​យ៉ាងពិសេសសម្រាប់ពណ៌ខាងក្រៅនៃរថយន្ត Supercar អគ្គិសនី U9 របស់ខ្លួនមួយនេះ​ដើម្បីអបអរសាទរនូវសមិទ្ធផលដែលសម្រេចបាននៅលើទីលានប្រណាំង Nürburgring ក្នុងប្រទេសអាល្លឺម៉ង់។

នៅថ្ងៃនេះ Yangwang បានបន្ថែមជម្រើសពណ៌បៃតងទៅក្នុងម៉ូដែល U9 ដែលពីមុនមាន ត្រឹមតែពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ទឹកប្រាក់តែប៉ុណ្ណោះ។រថយន្ត U9 មានតម្លៃចាប់ពី​ 256,260 ដុល្លារ។ រាល់អតិថិជនដែលចង់មានជ្រើសរើស ពិសេសបន្ថែមគឺត្រូវបន្ថែមតម្លៃ 7,113 ដុល្លាបសម្រាប់ជម្រើសពណ៌ខាងក្រៅ និង 4,268​ដុល្លា សម្រាប់ផ្នែកខាងក្នុងផ្តាច់មុខ។


សមិទ្ធផលលំដាប់ពិភពលោក

ការបង្កើតកាអាប់ដេតពិសេសនេះឡើង គឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដែលរថយន្ត U9 Xtreme ធ្វើបានសម្រេចនូវសមិទ្ធផលខ្ពស់សម្រាប់ប្រើថេរៈវេលាត្រឹម 6 នាទី 59.157 វិនាទី ក្នុងល្បឿនមួយជុំនៅទីលាន Nürburgring កាលពីខែកញ្ញាកន្លងទៅនេះ ដែលធ្វើឱ្យវាក្លាយ ជារថយន្ត ផលិតកម្មអគ្គិសនីសុទ្ធដំបូងគេ ដែលអាចបំបែកកំណត់ត្រាក្រោម 7 នាទីនៅលើ ទីលានមួយនេះ។

លើសពីនេះ ម៉ូដែលនេះក៏សម្រេចបានល្បឿនអតិបរមាដែលត្រូវបានបញ្ជាក់ជាផ្លូវការគឺ 496.22 គីឡូម៉ែត្រ/ម៉ោង នៅទីលានសាកល្បង ATP ក្នុងប្រទេសអាល្លឺម៉ង់ ដែលជាកំណត់ត្រាពិភពលោកថ្មីសម្រាប់ផលិតកម្មរថយន្ត (production vehicles)។

ម៉ាកយីហោមួយនេះបានបញ្ជាក់ថា ពណ៌ថ្មីស្រឡាងមួយនេះទទួលបានការបំផុស​គំនិត​ពីទិដ្ឋភាពព្រៃឈើដែលព្រាលៗនៅខាងក្រៅបង្អួច ក្នុងអំឡុងពេលបើកបរក្នុងល្បឿនលឿន​បំផុត ដែលស្រមោលពណ៌បៃតងត្រួតលើគ្នា បង្កើតបានជាពណ៌ដ៏ប្លែកមួយ។


ការវិវត្តនៃម៉ូដែល U9

  • ការដាក់លក់ជាលើកដំបូង: ម៉ូដែល Yangwang U9 ស្តង់ដារត្រូវបានដាក់លក់​ក្នុងប្រទេសចិន​កាលពីថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2024 ក្នុងតម្លៃដំបូង 239,000​ ដុល្លា។
  • U9 Xtreme: នៅថ្ងៃទី 20 ខែកញ្ញា ឆ្នាំនេះ Yangwang បានបង្ហាញម៉ូដែល U9 Xtreme និងបើកឱ្យកុម្ម៉ង់ទុកមុន ដោយកំណត់ការផលិតត្រឹមតែ 30 គ្រឿង ប៉ុណ្ណោះសម្រាប់    ទូទាំងពិភពលោក។
  • កម្លាំងម៉ាស៊ីន: U9 Xtreme ប្រើប្រាស់ប្រព័ន្ធបញ្ជូនថាមពលខ្លាំងជាងមុន ដោយម៉ូទ័រនីមួយៗផ្តល់កម្លាំង 555 kW។ ម៉ូទ័រទាំងបួនរួមបញ្ចូលគ្នាបង្កើតកម្លាំងបាន 2,220 kW (2,977 សេះ)។ ចំណែកម៉ូដែល U9 ស្តង់ដារមានម៉ូទ័របួនកម្លាំង 240 kW ក្នុងមួយម៉ូទ័រ ដែលផ្តល់កម្លាំងសរុប 960 kW (1,287 សេះ)។
  • ការអាប់ដេតម្លៃ: កាលពីថ្ងៃទី 16 ខែតុលា 2025 តម្លៃចាប់ផ្តើមសម្រាប់ Yangwang U9 ត្រូវបានដំឡើងដល់ 256,260 ដុល្លា (កើនឡើង 7.14%)។



យោងតាមទិន្នន័យពី CnEVPost ត្រឹមដំណាច់ខែវិច្ឆិកា Yangwang លក់រថយន្តប្រភេទ U9 បានសរុប 182 គ្រឿង។ ហើយនៅក្នុងខែវិច្ឆិកាតែមួយ ក្រុមហ៊ុនលក់រថយន្តសេរី​ U បានសរុប​ទាំងអស់ 703 គ្រឿង ដែលក្នុងនោះរួមមានស៊េរី U8 ចំនួន 526 គ្រឿង, រថយន្តសេដាន់ U7 ចំនួន 176 គ្រឿង និង U9 ចំនួន 1 គ្រឿង៕​

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)