Admin, 20 November 2025

               ក្រុមហ៊ុន GWM កំពុង​ត្រៀម​ខ្លួន​ដើម្បី​ដាក់​បង្ហាញ​ម៉ូដែល​រថយន្ត​ភីកអាប់ Cannon 2026 នៅ​ពិព័រណ៍​រថយន្ត Guangzhou នៅ​ថ្ងៃទី 21 ខែ​វិច្ឆិកា ឆ្នាំ 2025​នេះ។ ម៉ូដែល​ថ្មី​នេះ​រួម​មាន Cannon សម្រាប់​អ្នកដំណើរ Cannon សម្រាប់​បើកបរ​​​Off-road (off-road Cannon) និង Cannon សម្រាប់​ការងារពាណិជ្ជកម្ម (commercial Cannon) ហើយ​ម៉ូដែលនីមួយៗ​ទទួល​បាន​ការ​អាប់ដេត​ជាគោលដៅចម្បង​លើ​ផ្នែក​ខាងក្រៅ (Exterior) ផ្នែកខាងក្នុង(Interior) និង​ប្រព័ន្ធ​បញ្ជូន​ថាមពល​(Powertrain System) នេះ​បើ​យោង​តាម D-Auto។



GWC Cannon


  • ម៉ូដែល Cannon 2026 សម្រាប់​អ្នកដំណើរ នឹង​បំពាក់​ប្រព័ន្ធ​ព័ត៌មាន​កម្សាន្ត Coffee OS 3 ដែល​បាន​អាប់ដេត ដែល​បង្ហាញ​ពី​ tecnology និង​ connectivity ​សម្រាប់កន្លែង​អ្នកដំណើរ។
  • Off-road Cannon នឹង​ប្រើប្រាស់​ប្រព័ន្ធ​បើកបរ​កង់​បួន​ឆ្លាតវៃ BorgWarner 4A+ MLock ដែល​បំពាក់​ដោយ​ឌីផេរ៉ង់ស្យែល​ចាក់សោ​ចំនួន​បី (three differential locks) ដើម្បី​បង្កើន​សមត្ថភាព​បើកបរ​ Off-road។
  • Cannon សម្រាប់​ការងារពាណិជ្ជកម្ម ទទួល​បាន​ការ​ផ្លាស់ប្តូរ​ផ្នែក​ខាងមុខ រួម​មាន​ភ្លើង​មុខ ប្រភេទLED ភ្នែកពីរ (dual-lens LED headlights) និង​ភ្លើង​កាត់អ័ព្ទ​បន្ថែម។ ផ្នែក​ចំហៀង​ ​កង់ទំហំ ១៨ អ៊ីញ។ ជម្រើស​ប្រព័ន្ធ​បញ្ជូន​ថាមពល​នៅតែ​ជា​ម៉ាស៊ីន​ម៉ាស៊ូត​ទួរប៊ីន​ 2.4លីត្រ (2.4 litres turbo-diesel egine) ដែល​ផលិត​កម្លាំងបាន 135 kW និង​កម្លាំង​បង្វិល 480 N·m ភ្ជាប់​ជាមួយ​ប្រអប់លេខ​អូតូ ៩ ល្បឿន។ យានយន្ត​នេះ​ក៏​មាន​ប្រព័ន្ធ​រក្សា​លំនឹង​ជំនាន់​ថ្មី ដោយ​រួមបញ្ចូល​មុខងារ​ប្រឆាំង​នឹង​ការ​រអិល និង​ប្រព័ន្ធ​គ្រប់គ្រង​ពេល​ចុះ​ចំណោត។




ផ្អែក​លើ​ម៉ូដែល Cannon ឆ្នាំ 2024 ម៉ូដែល off-road រក្សា​របាំង​មុខ​រាង​ 6​ជ្រុង​ជាមួយ​នឹង​រន្ធ​ផ្តេក​ធំទូលាយ និង​បន្ទះសំណាញ់​ប៉ាណារចនាប័ទ “Scale”។ ឧបករណ៍​ដូចជា T-Max front winches, បំពង់​ខ្យល់ (snorkels), សំបក​កង់​គ្រប់​ស្ថានភាព​ផ្លូវ ​18 អ៊ីញ, ឧបករណ៍ K-Man nitrogen shock absorbers , គ្រឿង​ការពារ​តួ​រថយន្តកម្រាស់ 3mm (3 mm chassis armour), ឈ្នាន់​ជើង​ចំហៀង off-road, និង​កាង​ដែក​ខាងក្រោម ។

Off-road Cannon ត្រូវ​បាន​ចាត់ថ្នាក់​ជា​រថយន្ត​ភីកអាប់​ទំហំ​មធ្យម (mid-size pickup) ដែល​មាន​ប្រវែង 5,444.mm, ទទឹង​​ 1,958.mm កម្ពស់ 1,893.mm និង​គម្លាត​កង់ 3,230.mm។ ម៉ូដែល mountain edition មាន​គម្លាត​ពី​ដី (ground clearance) 228.mm ព្រមទាំង​មុំ​ចូល (approach angle) 30°ដឺក្រេ និង​មុំ​ចេញ (departure angle) 26°ដឺក្រេ តាមលំដាប់លំដោយ។ ​ប្រព័ន្ធ​ជើងក្រោមប្រភេទ Steel leaf ឬ​ប្រព័ន្ធ​ five-link suspension ក៏​មានដាក់បញ្ចូល​​ប្រើប្រាស់ផងដែរ។





លក្ខណៈ​ពិសេស​ផ្នែក​ខាងក្នុង ដោយ​យោង​ទៅ​លើ​ម៉ូដែល off-road ឆ្នាំ 2024 រួម​មាន ផ្ទាំង​ឧបករណ៍ LCD​ ​ទំហំ7អ៊ីញ, អេក្រង់​កណ្តាលថាច់ស្គ្រីនទំហំ 12.3 អ៊ីញ, ប៊ូតុង ​physical ​នៅ​លើ​កុងសូល​កណ្តាល(Console Center) និង​ការ​សាក​ថ្ម​ឥតខ្សែ (Wireless charging)។ លក្ខណៈ​ពិសេស​បន្ថែម​រួម​មាន រន្ធ USB និង​ព្រីរន្ធដោតអគ្គិសនីទំហំ 12 វ៉ុល(​12V outlets), ប្រព័ន្ធជំនួយការ​អ្នកបើកបរ​កម្រិត 2, ការ​ជ្រើសរើស​របៀប​បើកបរ(Driving mode), ឌីផេរ៉ង់ស្យែល​ចាក់សោ​មុខ និង​ក្រោយ (F/R differential locks), មុខងារ​ tank turn functionality, និង​របៀប​ការបើកបរឆ្លងកាត់ផ្លូវលំបាកខ្លាំង (crawl mode)។

ម៉ាស៊ីន​សាំង 2.0 លីត្រ ផលិត​កម្លាំង 140 kW និង​កម្លាំង​បង្វិល 360 N·m ភ្ជាប់​ជាមួយ​ប្រអប់លេខ​អូតូ 8 ល្បឿន ខណៈ​ម៉ាស៊ីន​ម៉ាស៊ូត 2.4លីត្រ ផ្តល់​កម្លាំង 137 kW និង 480 N·m បំពាក់ជាមួយ​ប្រអប់លេខ​អូតូ 9 ល្បឿន។ Cannon​​ 2026 នឹងត្រូវបាន​ប្រកួតប្រជែង​ជាមួយ​គូប្រជែង​រថយន្ត​ភីកអាប់​ទំហំ​មធ្យម​ដូចគ្នានេះគឺជារថយន្ត Nissan Frontier Pro។





ក្នុង​ឆ្នាំ 2025 រថយន្ត​ភីកអាប់​របស់ GWM បាន​រកឃើញ​កំណើនការលក់​យ៉ាង​សំខាន់​ក្នុង​ទីផ្សារ​អន្តរជាតិ។ ក្នុងអំឡុងពេល​ពាក់កណ្តាល​ឆ្នាំ​ដំបូង ក្រុមហ៊ុន​បាន​នាំចេញ​រថយន្ត​ភីកអាប់​ប្រហែល 158,000 គ្រឿង ដែល​តំណាង​ឲ្យ​ការ​កើនឡើង 30.2% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ 2024។ ការ​លក់​នៅ​ក្រៅ​ប្រទេស​មាន​ជិត 35% នៃ​ការ​លក់​យានយន្ត​សរុប។ ការ​លក់​ទៅក្រៅប្រទេស​នៃ​រថយន្ត​ភីកអាប់ GWM រួម​ទាំង Cannon បាន​ឈាន​ដល់​ជាង 96,000 គ្រឿង ត្រឹម​ពាក់កណ្តាល​ឆ្នាំ 2025 ដោយ​មាន​ជាង 30,000 គ្រឿង ត្រូវ​បាន​នាំចេញ ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​កើនឡើង​នៅ​ក្រៅ​ប្រទេស។ ក្រុមហ៊ុន​ដំណើរការ​ភ្នាក់ងារ​ចែកចាយ​ជាង 1,400​ភ្នាក់ងារ និងទីតាំង​ 170 ប្រទេស សម្រាប់​Cannon​ 2026 និង​ម៉ូដែល​ភីកអាប់​ផ្សេងទៀត​សម្រាប់​ធ្វើការពង្រីក​ទីផ្សារអន្តរជាតិ​បន្ថែម​ទៀត។

ក្រុមហ៊ុន GWM មិនទាន់​បាន​ចេញ​ផ្សាយ​តម្លៃ​ផ្លូវការ​សម្រាប់​ម៉ូដែល 2026 ទេ ប៉ុន្តែ​តម្លៃ Cannon off-road បច្ចុប្បន្ន​មាន​ចាប់ពី 25,800 -28,600 ដុល្លារ​អាមេរិក។ ព័ត៌មាន​លម្អិត​បន្ថែម​នឹង​ត្រូវ​បាន​បង្ហាញ​ក្នុង​អំឡុងពេល​ពិព័រណ៍​រថយន្ត Guangzhou Auto Show៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)