Admin, 23 October 2026

          កាលពីថ្ងៃទី 20 ខែតុលា ក្រុមហ៊ុន CATL បានប្រកាសជាផ្លូវការនូវបច្ចេកវិទ្យា «Dual-Electric Range Extender» របស់ខ្លួន និងផែនការការពង្រីកប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរអាគុយរថយន្តសណ្តោងធុនធ្ងន់ «QiJi»។

បច្ចេកវិទ្យា Dual-Electric Range Extender

បច្ចុប្បន្ននេះ មានរថយន្តសណ្តោងធុនធ្ងន់ប្រភេទអគ្គិសនីជាង 430,000 គ្រឿងកំពុងដំណើរការដោយប្រើប្រាស់អាគុយ CATL ដែលជាតំណាងចំណែកទីផ្សារធំជាងគេលើសពី 70% នៅលើពិភពលោក។ យោងតាម CATL ការជជែកដេញដោលវែកញែករវាងរថយន្តសណ្តោងធុនធ្ងន់ប្រើម៉ាស៊ូត និងអគ្គិសនីត្រូវបានបញ្ចប់ជាស្ថាពរ ហើយទីផ្សារកំពុងឈានចូលដល់ដំណាក់កាលប្រកួតប្រជែងរវាងប្រភេទ «អគ្គិសនី និងអគ្គិសនី»។ ទិន្នន័យនេះបានបង្ហាញថា អត្រាវាយលុកចូលទីផ្សារនៃរថយន្តសណ្តោងធុនធ្ងន់អគ្គិសនីនៅក្នុងប្រទេសចិន កំពុងកើនឡើងយ៉ាងខ្លាំងពី 5.2% ក្នុងឆ្នាំ 2022 ដល់ 50.28% នៅក្នុងខែកញ្ញា ឆ្នាំ 2026។

ប្រព័ន្ធ Dual-Electric Range Extender ប្រើប្រាស់ស្ថាបត្យកម្ម «A+B» ៖

  • A (អាគុយប្តូរបានដំឡើងនៅផ្នែកខាងក្រោម)៖ ជាអាគុយអាចប្តូរបានដែលមានសមត្ថភាពថាមពលខ្ពស់ (432 kWh ឬ 513 kWh) ជាអតភាពខ្ពស់ក្នុងការបើកបរ ហើយអាចផ្លាស់ប្តូរដើម្បីកាត់បន្ថយថ្លៃដើមពេលទិញជាលើកដំបូង។
  • B (អាគុយពង្រីកចម្ងាយ)៖ ជាកញ្ចប់អាគុយអចល័ត (77 kWh) ដែលអាចផ្តល់ថាមពលបម្រុងបាន។

ប្រព័ន្ធនេះ ត្រូវបានអនុញ្ញាតឱ្យមានការប្រើប្រាស់ថាមពលអាគុយចម្បងរហូតដល់កម្រិតទាបបំផុត (រហូតដល់ SOC 5%) ដោយមិនមាន «ភាពព្រួយបារម្ភលើចម្ងាយការបើកបរ» ដូចរថយន្តសណ្តោងអគ្គិសនីជំនាន់មុនៗនោះទេ ដោយសារតែប្រព័ន្ធនេះអាចប្តូរទៅប្រើប្រាស់អាគុយបន្ថែបម្រុងទុកនៅពេលចាំបាច់។ វិធីសាស្ត្រនេះ វាមានសមត្ថភាពខ្ពស់បំផុតអាចប្តូរអាគុយចំណាយពេលត្រឹមតែ 5 នាទី ដែលមានសម្ថភាពប្រតិបត្តិការស្មើនឹងដូចទៅប្រតិបត្តិការនៃរថយន្តសណ្តោងប្រើម៉ាស៊ូតផងដែរ។ ខណៈពេលដែលការកាត់បន្ថយថ្លៃដើមសរុប (Total Cost of Ownership - TCO) CATL បន្ថែមទៀតថា បើប្រៀបធៀបនឹងរថយន្តសណ្តោងប្រើម៉ាស៊ូត ប្រព័ន្ធ E-E នេះអាចសន្សំសំចៃថវិកាជូនអ្នកប្រើប្រាស់បានលើសពី 68,700 ដុល្លារអាមេរិក) ក្នុងវដ្តជុំរយៈពេលបីឆ្នាំ។

ការពង្រីកប្រព័ន្ធអេកូឡូស៊ី «QiJi»

ដើម្បីគាំទ្របច្ចេកវិទ្យានេះ CATL កំពុងពង្រីកបណ្តាញទីតាំងផ្លាស់ប្តូរអាគុយ «QiJi» របស់ខ្លួន។ ក្រុមហ៊ុនបានធ្វើស្តង់ដារប្លុកអាគុយជាពីរទំហំ៖ ប្រភេទ 260# (៤៣២ kWh) សម្រាប់យានយន្តដែលមានប្រវែងចន្លោះកង់មុខក្រោយ(Wheelbase) 3,800 មីឡីម៉ែត្រ និងប្រភេទ 300# (513 kWh) សម្រាប់យានយន្តដែលមានប្រវែងចន្លោះកង់មុខក្រោយ (Wheelbase) 4,200 មីឡីម៉ែត្រ។

CATL បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយដៃគូសំខាន់ៗចំនួន 14 រួមមាន SF Express, ZTO Express និង YTO Express ជាមួយនឹងបរិមាណបញ្ជាទិញដំបូងចំនួន 13,000 គ្រឿង។

ផលិតផល Tectrans II ផ្សេងទៀត

CATL ក៏បានណែនាំផលិតផល Tectrans II ឯកទេសចំនួនបួន ផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រតិបត្តិការជាក់លាក់៖

ផលិតផល (Product)

ស្ថានភាពគោលដៅ (Target scenario)

លក្ខណៈពិសេសចម្បង (Key features)

Tectrans II Ultra-Light

ការដឹកជញ្ជូនចម្ងាយខ្លីទម្ងន់ស្តង់ដារ

ទម្ងន់ស្រាល, បង្កើនសមត្ថភាពផ្ទុកទំនិញ។

Tectrans II Ultra-Thin

រថយន្តសំណង់/រថយន្តបែន

កាត់បន្ថយកម្រាស់អាគុយពី 860 មីឡីម៉ែត្រ មកត្រឹម 580 មីឡីម៉ែត្រ អនុញ្ញាតឱ្យមានទ្រុងផ្ទុកទំនិញប្រវែង 8.8 ម៉ែត្រ។

Tectrans II Short-Wheelbase

តំបន់ភ្នំ/តំបន់កំពង់ផែ

ជាមួយនឹងប្រវែងចន្លោះកង់មុខក្រោយខ្លី «short-wheelbase» 3,350 មីឡីម៉ែត្រ ត្រូវគ្នានឹងរថយន្តសណ្តោងប្រើម៉ាស៊ូត។

Tectrans II Long-Range

ខ្សែផ្លូវដឹកជញ្ជូនចម្ងាយឆ្ងាយ

សមត្ថភាពថាមពល 760 kWh, ចម្ងាយបើកបរលើសពី 600 គីឡូម៉ែត្រ, គាំទ្រប្រព័ន្ធវ៉ុលខ្ពស់ 800V។




ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)