Admin, 20 February 2026
ក្រុមហ៊ុនផលិតម៉ូតូចិន CFMoto កំពុងបន្តជំរុញស្រឡាយម៉ូតូខ្នាតតូច (minimoto) របស់ខ្លួន ដោយម៉ូដែល XO Papio Racer ឥឡូវនេះមានរូបរាងស្រដៀងគ្នាខ្លាំងទៅនឹងម៉ូតូប្រណាំងដែលប្រើប្រាស់ក្នុងកម្មវិធីប្រកួតជើងឯកពិភពលោក។សម្រាប់អ្នកដែលមិនទាន់ជ្រាបបច្ចុប្បន្ន CFMoto កំពុងចូលរួមប្រកួតក្នុងកម្មវិធី Moto2 និង Moto3 តាមរយៈភាពជាដៃគូជាមួយក្រុម Aspar។ ទោះបីជាទើបតែចាប់ផ្តើមប្រណាំងក្នុងកម្មវិធី Grand Prix កាលពីឆ្នាំ 2022 ក៏ដោយ ក៏ម៉ាកយីហោចិនមួយនេះសម្រេចបាននូវភាពជោគជ័យយ៉ាងខ្លាំង រួមទាំងការឈ្នះពានរង្វាន់ ពិភពលោក Moto3 ឆ្នាំ 2024 ជាមួយកីឡាករឆ្នើមសញ្ជាតិកូឡុំប៊ី (និងអេស្ប៉ាញ) គឺលោក David Alonso។
CFMoto XO Papio Racer. Photo credit - CFMoto
បើមើលមួយភ្លែត ម៉ូដែល XO Papio Racer ដែលមានស្រោមតួពេញ (fully-faired) នេះ ប្រហែលជាមើលទៅមិនដូចម៉ូតូ Honda Grom នោះទេ ប៉ុន្តែតាមពិតវាគឺជាម៉ូតូដែលមាន គ្រឿងបង្គុំដូចគ្នាទៅនឹងម៉ូដែល XO Papio Trail ស្ទើរតែទាំងស្រុង ខុសត្រង់ថា Trail មានគ្រឿងតួខ្លួនតិចជាង។ ភាពខុសគ្នាផ្សេងទៀតរួមមាន សំបកកង់ដែលផ្តោតលើការជិះលើផ្លូវរាបសម្រាប់ម៉ូដែល Racer ខណៈដែលម៉ូដែល Trail មានរូបរាងកៅអីដែលមិនសូវអំណោយផលដល់ការជិះបែបស្ព័រខ្លាំងពេក។
CFMoto XO Papio Racer with MotoGP colours. Photo credit - CFMoto
លក្ខណៈបច្ចេកទេសសំខាន់ៗរួមមាន៖
- ម៉ាស៊ីន: ស៊ីឡាំងតែមួយកម្លាំង 126 ស៊ីស៊ី ផលិតកម្លាំងបាន 9.3 សេះ (bhp) @8,250 rpm និងកម្លាំងបង្វិល 9Nm @6,500rpm។
- រូបរាង: ក្រៅពីពណ៌ឡាយ (livery) ដូចម៉ូតូប្រណាំងពិតៗ វាក៏មានបំពាក់នូវស្លាបតូចៗ (mini winglets) ផងដែរ។
- ទម្ងន់ និងចំណុះ: មានទម្ងន់សរុប 114 គីឡូក្រាម និងមានធុងសាំងចំណុះ 7 លីត្រ។
- បច្ចេកវិទ្យា: បំពាក់ប្រព័ន្ធ ABS ពីរប៉ុស្តិ៍ (dual-channel) និងប្រព័ន្ធគ្រប់គ្រង ការអូស ទាញ (Traction Control ) ព្រមទាំងមានអេក្រង់ទំហំ 3អ៊ីញ ដែលមានទ្រនិចបង្ហាញ បែបមេកានិច។
- ប្រព័ន្ធព្យួរ (បូម) និងហ្វ្រាំង: ប្រើប្រាស់upside-down forks និងបូមទោលនៅខាងក្រោយ។ ចំណែកហ្វ្រាំងប្រើកាលីព័រ 2 ពីស្តុង ទាំងមុខនិងក្រោយ ជាមួយថាសហ្វ្រាំងមុខទំហំ 210mm និងក្រោយ 190mm៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
