Admin, 13 December 2025
កាលពីថ្ងៃទី 9ខែធ្នូ 2025 រថយន្តទី 30 លានគ្រឿង របស់ Changan បានរំកិលចេញពីខ្សែសង្វាក់ផលិតកម្មក្នុងប្រទេសចិនចាប់តាំងពីម៉ាកយីហោមួយនេះឈានជើងចូលក្នុងឧស្សាហកម្មរថយន្តក្នុងឆ្នាំ1983 ដោយចំណាយពេលជិត 40 ឆ្នាំ ដែលធ្វើឲ្យវាក្លាយជាក្រុមហ៊ុនផលិតរថយន្តចិនឯករាជ្យដំបូងគេដែលសម្រេចបានស្នាដៃនេះ។ ទោះជាយ៉ាងណា ចាប់ពីរថយន្តទី 20លាន ដល់ទី 30លានគ្រឿង ក្រុមហ៊ុនChangan ចំណាយពេលត្រឹមតែ បួនឆ្នាំ ប៉ុណ្ណោះ។ បច្ចុប្បន្ននេះក្រុមហ៊ុន Changan មានម៉ាកម៉ូដែលរថយន្តផ្សេងទៀតចំនួន 5 រួមមាន Avatr, Nevo, Deepal, Changan, និង Kaicheng។
កាលពីថ្ងៃទី 29 ខែកក្កដា2025 មានការរៀបចំកំណែទំរង់ឡើងវិញរបស់ China Changan Automobile Group Co., Ltd. ត្រូវបានបង្កើតឡើងជាផ្លូវការជាសហគ្រាសរដ្ឋថ្មីក្រោមការគ្រប់គ្រងផ្ទាល់ពីរដ្ឋាភិបាលថ្នាក់កណ្តាលចិន រួមជាមួយ FAW និង Dongfeng។ ក្នុងសន្និសីទសារព័ត៌មានលើកដំបូង លោក Zhu Huarong ប្រធានក្រុមហ៊ុនបានថ្លែងថា ក្រុមហ៊ុនមានគោលបំណងសម្រេចបានបរិមាណក្នុងការផលិត និងការលក់អោយបានចំនួន 5 លានគ្រឿង ត្រឹមឆ្នាំ 2030 ដោយប្រភេទយានយន្តប្រើប្រាស់ថាមពលថ្មី (NEVs) ដែលមានចំនួនលើសដល់ 60% នៃការលក់ និងការលក់នៅក្រៅប្រទេសមានចំនួនលើសដល់ 30%។ ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដែលសម្រេចបានស្នាដៃនេះរួមមាន SAIC-GM-Wuling (SGMW) និង FAW-Volkswagen joint ventures កាលពីដើមឆ្នាំនេះក្នុងប្រទេសចិន។ សម្រាប់ការប្រៀបធៀប FAW-Volkswagen ចំណាយពេល 34 ឆ្នាំ ដើម្បីឈានដល់ស្នាដៃនេះ ហើយ Volkswagen បានចំណាយពេលរហូតដល់ 46 ឆ្នាំ។
Avatr vehicle lineup.
ក្នុងខែវិច្ឆិកាកន្លងទៅនេះ Changan លក់រថយន្តបានចំនួន 283,000 គ្រឿង ដែលជាការកើនឡើង 2.3% ធៀបនឹងឆ្នាំមុន។ នេះរួមបញ្ចូលជាមួយប្រភេទរយន្តប្រើប្រាស់NEVs ចំនួន 125,000 គ្រឿង ដែលជាការកើនឡើង 23% បើធៀបនឹងឆ្នាំមុន និងការលក់នៅក្រៅប្រទេសចំនួន 55,000 គ្រឿង ដែលជាការកើនឡើង 47% បើធៀបនឹងឆ្នាំមុន។ ជាពិសេស Changan ជាប់ចំណាត់ថ្នាក់ទី 11 ក្នុងការនាំចេញរថយន្តប្រភេទ NEV កាលពីខែមុន ដោយនាំចេញបានត្រឹមតែចំនួន 4,189 គ្រឿង ប៉ុណ្ណោះ ដែលនៅពីក្រោយក្រុមហ៊ុន NEV startups រួមទាំង Xpeng និង Leapmotor។
ក្រឡេកទៅមើលពិព័រណ៍នៅ Guangzhou Auto Show ឆ្នាំ 2025 កាលពីខែមុន Changan បានប្រកាសថាខ្លួនគ្រោងនឹងដាក់លក់ម៉ូដែល NEV ជាង 50 ម៉ូដែល ត្រឹមឆ្នាំ 2030 ដែលម៉ូដែលទាំងអស់នឹងត្រូវបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃ Tianshu ថ្មីរបស់ Changan ដោយគ្របដណ្តប់លើរថយន្ត SUVs, MPVs ទំហំមធ្យមរហូតដល់ទំហំធំ, និងយានយន្ត off-road។
Deepal vehicle lineup.
សម្រាប់រថយន្តម៉ូដែលផ្សេងទៀតរបស់ក្រុមហ៊ុន Changan ដូចជា Avatr កាលពីខែមុន លក់បានចំនួន 14,057 គ្រឿង, Deepal លក់បានចំនួន 33,060 គ្រឿង, និង Nevo លក់បានចំនួន 46,909 គ្រឿង។ ក្នុងពេលជាមួយគ្នានេះដែល ការនាំចេញរបស់ Deepal សរុបបានឈានដល់ ចំនួន700,000 គ្រឿង៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
