Admin, 22 July 2026
យោងតាមការចុះផ្សាយរបស់ Y-Auto ម៉ាកយីហោ Jetour បានបើកទទួលការកក់ទុកមុន (pre-sales) សម្រាប់រថយន្តភីកអាប់ប្រភេទ Plug-in Hybrid ម៉ូដែល Zongheng F700 នៅក្នុងប្រទេសចិន ដោយក្នុងនោះវគ្គតុបតែង 5 កៅអី ប្រភេទ Player One (Touhao Wanjia) មានតម្លៃដាក់ក្នុងបញ្ជី ប្រហែល 53,874 ដុល្លារអាមេរិក។ បច្ចុប្បន្ន យានយន្តនេះស្ថិតក្នុងដំណាក់កាលលក់មុននៅឡើយ ខណៈដែលតម្លៃផ្លូវការចុងក្រោយនៅទូទាំងស្រឡាយម៉ូដែល និងកាលវិភាគប្រគល់រថយន្តជូនអតិថិជនមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
ព័ត៌មាននៃការលក់មុននេះ រួមបញ្ចូលទាំងកញ្ចប់លើកទឹកចិត្តសម្រាប់ការទិញជាច្រើន។ កញ្ចប់ទាំងនោះរួមមាន៖ ការថែមជូនគម្របឃ្លុបក្រោយស្វ័យប្រវត្ត (custom roller shutter cover) ដោយឥតគិតថ្លៃ ដែលមានតម្លៃ ប្រហែល 885 ដុល្លារអាមេរិក, ជម្រើសថ្នាំពណ៌ប្រផេះ Kunlun Grey ក្នុងតម្លៃត្រឹមតែ ប្រហែល 591 ដុល្លារអាមេរិក ជំនួសឱ្យតម្លៃដើម ប្រហែល 1,181 ដុល្លារអាមេរិក, ការថែមជូនទូសាកថ្មតាមផ្ទះ (home charging pile) ដោយឥតគិតថ្លៃរួមទាំងការដំឡើងកម្រិតមូលដ្ឋាន និងការធានារថយន្តមួយជីវិតសម្រាប់ម្ចាស់ដំបូងដែលមិនមែនជាការប្រើប្រាស់ក្នុងអាជីវកម្មពាណិជ្ជកម្ម។
ប្រព័ន្ធកូនកាត់ Hybrid និងការសាកថ្ម Zongheng F700 ប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid Kunpeng Super Hybrid CDM-O របស់ Chery។ យោងតាមព័ត៌មានពីក្រុមហ៊ុនផលិត ប្រព័ន្ធនេះប្រើប្រាស់ម៉ាស៊ីនសាំងសម្រាប់ Hybrid ចំណុះ 2.0TD ផលិតកម្លាំងបាន 155 kW និងកម្លាំងរមួល 340 Nm ដោយមានការអះអាងពីប្រសិទ្ធភាពកម្ដៅ (thermal efficiency) ដល់ទៅ 45.5%។
Jetour បានបង្ហាញថា F700 មានចម្ងាយបើកបរសរុបរួមបញ្ចូលគ្នាអះអាងរហូតដល់ 1,300 គីឡូម៉ែត្រ តាមស្តង់ដារ CLTC។ ព័ត៌មានដែលមានស្រាប់មិនបានបញ្ជាក់ពីស្តង់ដារសាកល្បងដែលប្រើប្រាស់សម្រាប់តួលេខនេះឡើយ ហើយចម្ងាយបើកបរនេះនៅតែជាការអះអាងរបស់ក្រុមហ៊ុនផលិត មិនទាន់ជាលទ្ធផលផ្ទៀងផ្ទាត់ដោយឡែកពីស្ថាប័នឯករាជ្យនៅឡើយទេ។
រថយន្តភីកអាប់នេះ ប្រើប្រាស់ស្ថាបត្យកម្មអគ្គិសនីវ៉ុលខ្ពស់ 800V ជាមួយកញ្ចប់អាគុយប្រភេទ លីថ្យូម អាយអន ហ្វូស្ហ្វាត CATL 4C double-layer Shenxing។ ព័ត៌មានបច្ចេកទេសដែលបានរាយការណ៍កាលពីមុន បានបញ្ជាក់ថា ប្រព័ន្ធនេះគាំទ្រដល់រយៈពេលសាកថ្មដែលអះអាងត្រឹមតែ 10 នាទី ប៉ុណ្ណោះ សម្រាប់ការសាកពី 20% ឡើងដល់ 80%។
យើងធ្លាប់បានរាយការណ៍អំពីលក្ខណៈបច្ចេកទេសរបស់ F700 រួចមកហើយ រួមមានប្រព័ន្ធ Kunpeng Super Hybrid CDM-O, ការអះអាងពីប្រសិទ្ធភាពកម្ដៅ 45.5%, បច្ចេកវិទ្យាអាគុយ CATL 4C និងស្ថាបត្យកម្មវ៉ុលខ្ពស់ 800V។
វិមាត្រ និងបរិក្ខាររថយន្តភីកអាប់ F700 មានវិមាត្រ៖ បណ្តោយប្រវែង 5,495 មីឡីម៉ែត្រ, ទទឹងប្រវែង 2,050 មីឡីម៉ែត្រ និងកម្ពស់ 1,985 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ (Wheelbase) 3,350 មីឡីម៉ែត្រ។ គ្រោងឆ្អឹងប្រើប្រាស់ធ្នឹមស៊ុមរួមបញ្ចូលគ្នាដែលមានកម្លាំងទប់ទល់ខ្ពស់ (high-strength integrated frame beam) និងប្រព័ន្ធបូមឯករាជ្យខាងមុខប្រភេទដៃបត់ឌុប (double-wishbone)។
ការរចនារូបរាងខាងក្រៅ រួមមាន៖ ប្រធានបទរចនាផ្នែកខាងមុខរួមគ្នាជាមួយរថយន្ត SUV ម៉ូដែល Zongheng G700, រូបរាងដំបូលបែបអណ្តែតពាក់កណ្តាល (semi-floating roof), ដៃទ្វារមេកានិក, បន្ទះទ្វារឃ្លុបក្រោយពណ៌ខ្មៅ និងទ្រុងដឹកទំនិញដែលមានចំណុចចងក្រវ៉ាត់កៀបទំនិញ។
រថយន្តភីកអាប់នេះ ក៏រួមបញ្ចូលផងដែរនូវឈ្នាន់ជើងពីរថ្នាក់នៅកាងក្រោយ និងឈ្នាន់ជើងខាងចំហៀងដែលស្ថិតនៅខាងក្រោយកង់ក្រោយ។ ទោះជាយ៉ាងណា វិមាត្រទ្រុងដឹកទំនិញ និងទំហំឌីសឡុងសរុបមិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ។
ព័ត៌មានបទដ្ឋានគតិយុត្ត បានបង្ហាញពីសមត្ថភាពទ្រទម្ងន់ផ្ទុក (payload ratings) ចន្លោះពី 181 គីឡូក្រាម ដល់ 223 គីឡូក្រាម អាស្រ័យលើការកំណត់ទម្រង់បរិក្ខារ។ តួលេខទម្ងន់ផ្ទុកតែមួយសម្រាប់គ្រប់វគ្គជម្រើសទាំងអស់ មិនទាន់ត្រូវបានផ្តល់ជូននៅឡើយទេ។
យើងបានរាយការណ៍ពីការសាកល្បងរថយន្តគំរូ (prototype testing) របស់ F700 កាលពីខែធ្នូ ឆ្នាំ 2025 មុនពេលយានយន្តនេះឈានចូលដល់ដំណាក់កាលលក់មុនបច្ចុប្បន្ន។
ព័ត៌មានលម្អិតពីការដាក់លក់ផ្លូវការមិនទាន់មាននៅឡើយ នៅផ្នែកខាងក្នុង F700 មានបំពាក់ប្រព័ន្ធអន្តរកម្ម Zongheng OS ជាមួយការតភ្ជាប់អេក្រង់ឌុប រួមមាន អេក្រង់បញ្ជាកណ្តាលបែបបណ្តែតទំហំ 15.6 អ៊ីញ និងអេក្រង់លាតវែងជាប់គ្នាទំហំ 35.4 អ៊ីញ។
យោងតាមទិន្នន័យពី China EV DataTracker ម៉ាក Jetour កត់ត្រាការលក់ក្នុងស្រុកបានចំនួន 14,273 គ្រឿង ក្នុងខែមិថុនា ឆ្នាំ 2026 ដែលតំណាងឱ្យការកើនឡើង 4.3% ធៀបនឹងខែមុន, ការធ្លាក់ចុះ 57.7% ធៀបនឹងឆ្នាំមុន និងក្តោបក្តាប់ចំណែកទីផ្សារបាន 0.9%។ សំណុំទិន្នន័យនេះ គ្របដណ្តប់លើការលក់សរុបរបស់ម៉ាក Jetour ទាំងមូល ដោយមិនបានផ្តល់តួលេខជាក់លាក់តាមម៉ូដែលសម្រាប់ស្រឡាយ Zongheng ឬម៉ូដែល F700 នោះទេ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
