Admin, 13 March 2026
ក្រុមហ៊ុន Chery បានបើកការទទួលកក់ទុកមុនជាផ្លូវការសម្រាប់រថយន្តអគ្គិសនីធុនតូចម៉ូដែលថ្មី QQ3 EV។ រថយន្តនេះមាន 4 ជម្រើស ដែលមានតម្លៃចន្លោះពី 10,000 ដល់ 13,000 ដុល្លារអាមេរិក។ ចំណុចលេចធ្លោសំខាន់ៗរួមមាន ប្រព័ន្ធភ្នាក់ងារឆ្លាតវៃ Carmind និងប្រព័ន្ធ ជំនួយការបើកបរឆ្លាតវៃ Falcon 500។ រថយន្តនេះបានបង្ហាញខ្លួនដំបូងក្នុងពិព័រណ៍រថយន្ត Chengdu កាលពីឆ្នាំមុន ហើយវានឹងត្រូវប្រកួតប្រជែងជាមួយរថយន្តដែលលក់ដាច់ បំផុត ប្រចាំឆ្នាំ 2025 នៅប្រទេសចិន គឺ Geely EX2 (Xingyuan)។
ជម្រើសម៉ូដែល និងតម្លៃនៃ Chery QQ3 EV រួមមាន៖
- 310km Love Edition: 10,000 ដុល្លារអាមេរិក
- 310km Share Edition: 11,400 ដុល្លារអាមេរិក
- 420km Love Edition: 11,450 ដុល្លារ អាមេរិក
- 420km Share Edition: 13,000 ដុល្លារអាមេរិក
ការរចនាខាងក្រៅ និងវិមាត្រ
QQ3 មានជម្រើសពណ៌តួខ្លួនចំនួន 6 យ៉ាងរស់រវើក។ ផ្នែកខាងមុខបំពាក់ដោយប៉ាណា ដែលបិទជិត អមដោយចង្កៀងមុខ LED រាងអក្សរ Q និងរន្ធខ្យល់រាងមូលវែង។ ពីផ្នែកចំហៀង រថយន្តមានដៃទ្វារបង្កប់ពាក់កណ្តាល និងរង្វង់កង់ពណ៌ខ្មៅ។ រថយន្តនេះមានប្រវែង 4,195mm, ទទឹង 18,11mm, កម្ពស់ 1,569mm និងមានប្រវែងចន្លោះកង់មុខក្រោយ 2,700mm។
បច្ចេកវិទ្យា និងផាសុកភាពខាងក្នុង
កាប៊ីនខាងក្នុងត្រូវបានរចនាឡើងជុំវិញប្រព័ន្ធ AI Lingxi Smart Cabin ដែលលេចធ្លោ ដោយអេក្រង់បញ្ជាកណ្តាលទំហំ 15.6 អ៊ីញ កម្រិត 2.5K។ អេក្រង់នេះដំណើរការដោយ បន្ទះឈីប Qualcomm Snapdragon 8155 និងបញ្ចូលនូវភ្នាក់ងារឆ្លាតវៃ Carmind ដែលអនុញ្ញាតឱ្យមានការបញ្ជាដោយសម្លេង និងការឆ្លើយឆ្លងក្នុងស្ថានភាពផ្សេងៗ។
កៅអីខាងមុខមានមុខងារខ្យល់ចេញចូល និងកំដៅ។ មុខងារផ្សេងទៀតរួមមាន កញ្ចក់ផាត់មុខឆ្លាតវៃដែលអាចប្តូរសីតុណ្ហភាពពណ៌, មុខងារ External shouting, និងសោ Bluetooth។ បន្ថែមពីនេះ វាមានឃ្លាំងផ្ទុកអីវ៉ាន់ខាងមុខ (Frunk) កម្រិតឆ្លាតវៃទំហំ 70 លីត្រ ដែលមានវិធីបើកចំនួន 8 យ៉ាង និងឃ្លាំងអីវ៉ាន់ខាងក្រោយដែលអាចពង្រីកបានពី 375 លីត្រ ដល់ 1,450 លីត្រ។ សរុបមក រថយន្តនេះមានកន្លែងផ្ទុកអីវ៉ាន់តូចៗចំនួន 38 កន្លែងទូទាំង កាប៊ីន។
សុវត្ថិភាព និងប្រព័ន្ធបើកបរស្វ័យប្រវត្តិ
Chery QQ3 EV ប្រើប្រាស់រចនាសម្ព័ន្ធតួខ្លួន "រឹងមាំដូចថ្ម" (Rock-solid) ដោយប្រើដែក ថែបកម្រិតរឹងខ្ពស់ 72% និងដែកថែបដែលកែច្នៃតាមកម្ដៅ (Hot-formed steel) 19%។ សម្រាប់ការបើកបរឆ្លាតវៃ វាបំពាក់ដោយប្រព័ន្ធ Falcon 500 ដែលគាំទ្រការចូលចតស្វ័យ ប្រវត្តជាង 100 ស្ថានភាព និងមុខងារ high-speed NOA (Navigate on Autopilot) រួមមាន៖ ការរក្សាល្បឿនតាមឡានខាងមុខ, ការរក្សាគន្លងផ្លូវ, ការចូល/ចេញផ្លូវហាយវ៉េដោយ ស្វ័យប្រវត្តិ និងការជួយប្តូរគន្លងផ្លូវ។
កម្លាំងម៉ាស៊ីន និងការសាកភ្លើង
រថយន្តនេះប្រើប្រាស់ប្រព័ន្ធបើកបរដោយកង់ក្រោយ (RWD) ជាមួយជម្រើសកម្លាំងម៉ូទ័រពី 58 គីឡូវ៉ាត់ (78 សេះ) និង 90 គីឡូវ៉ាត់ (121 សេះ)។ វាមានទំហំអាគុយពីរជម្រើសគឺ 29.48 គីឡូវ៉ាត់ម៉ោង និង 41.28 គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ 310 គីឡូម៉ែត្រ និង 420 គីឡូម៉ែត្រ (តាមស្ដង់ដារ CLTC)។ ការសាកភ្លើងលឿន (Fast charging) អាចបញ្ចូលពី 30% ទៅ 80% ក្នុងរយៈពេលតែ 16.5 នាទីប៉ុណ្ណោះ។ លើសពីនេះ វាក៏មានមុខងារបញ្ចេញថាមពល ទៅខាងក្រៅ (V2L) កម្លាំង 3.3 គីឡូវ៉ាត់ និង 6.6 គីឡូវ៉ាត់ផងដែរ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
