Admin, 03 February 2026
ភ្នំពេញ — ក្រុមហ៊ុន Chevrolet Cambodia បានប្រកាសដាក់បង្ហាញជាផ្លូវការនូវ Chevrolet Trax RS ដែលជារថយន្ត SUV ទំហំតូច សម្រាប់ទីផ្សារកម្ពុជា ដោយផ្តោតលើរចនាបថស្ព័រទាន់សម័យ បច្ចេកវិទ្យាទំនើប និងតម្លៃសមរម្យ សមស្របសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
តាមការផ្សព្វផ្សាយពី Chevrolet Cambodia បានឲ្យដឹងថា Chevrolet Trax RS ត្រូវបានដាក់លក់ក្នុងតម្លៃ 37,000 ដុល្លារអាមេរិក ហើយអតិថិជនក៏អាចជ្រើសរើសការបង់រំលស់ចាប់ពី 269 ដុល្លារក្នុងមួយខែ ផងដែរ។ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនផលិតនៅសហរដ្ឋអាមេរិក ដែលផ្តល់នូវសមត្ថភាពបើកបរល្អ និងសន្សំសំចៃប្រេង។
Chevrolet Trax RS មានការរចនាផ្នែកខាងក្រៅបែប RS ដែលផ្តល់ភាពស្ព័រ និងទាក់ទាញ ខណៈផ្នែកខាងក្នុងត្រូវបានរចនាឡើងដោយផ្តោតលើផាសុកភាព និងភាពទំនើប។ រថយន្តនេះក៏បំពាក់ដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនួយអ្នកបើកបរជាច្រើន ដូចជា ប្រព័ន្ធព្រមានចំណុចងងឹត (Side Blind-Spot) និងប្រព័ន្ធជំនួយក្នុងការបើកបរ ដើម្បីបង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់។
Chevrolet Cambodia បញ្ជាក់ថា Chevrolet Trax RS ត្រូវបានរចនាឡើងសម្រាប់អតិថិជនដែលកំពុងស្វែងរក SUV មានរូបរាងទំនើប សមត្ថភាពល្អ និងតម្លៃសមរម្យ សម្រាប់ការបើកបរនៅក្នុងទីក្រុង និងការធ្វើដំណើរផ្សេងៗ។
បច្ចុប្បន្ន អតិថិជនអាចអញ្ជើញទៅទស្សនា និងសាកល្បងបើកបររថយន្ត Chevrolet Trax RS បាននៅសាខា Chevrolet Cambodia ឬទាក់ទងតាមលេខទូរស័ព្ទ 095 555 832 / 093 889 888 សម្រាប់ព័ត៌មានបន្ថែម។
ប្រភព៖ Arena Cambodia Auto
ប្រែសំរួល៖ Chea SokNang (AC Auto)
