Admin, 19 December 2025

​​​​​​                កាលពីខែកញ្ញា ឆ្នាំ 2021 ក្រុមហ៊ុន Cyclone បានដាក់បង្ហាញម៉ូតូគំរូ RA9 របស់ខ្លួន ហើយបន្ទាប់ពីអស់រយៈពេលជាង 4 ឆ្នាំ បានត្រៀមរួចជាស្រេចសម្រាប់ការផលិតបាន ជួរម៉ូដែលផលិតផលរបស់ក្រុមហ៊ុនជាផ្លូវការ។ ទោះបីជាវាជាម៉ូតូធំបំផុតរបស់ Cyclone ក៏ដោយ ក៏សង្វាក់ផលិតកម្មដែលសម្រេចបានមានឈ្មោះថា RA1000 នេះ បានឈាន ចូលទីផ្សារដែលមានការផ្លាស់ប្តូរស្ទើរតែទាំងស្រុងក្នុងរយៈពេល ៤ ឆ្នាំ ចាប់តាំងពីម៉ូតូគំរូម៉ូដែល RA9 ត្រូវបានបង្ហាញ។


"ឥឡូវនេះ ម៉ូដែល RA1000 របស់ក្រុមហ៊ុន Cyclone បានបង្ហាញខ្លួនជាផ្លូវការហើយ ពោលគឺជិត ៤ ឆ្នាំបន្ទាប់ពីម៉ូតូគំរូ RA9 ដំបូងបង្អស់ត្រូវបានដាក់បង្ហាញ។"


កាលពីពេលដែលម៉ូតូគំរូ RA9 ត្រូវបានបង្ហាញ គំនិតនៃម៉ូតូកម្លាំងជិត 1000cc របស់ប្រទេសចិននៅតែ​ជារឿងថ្មីថ្មោង ហើយ Cyclone មើលទៅហាក់ដូចជា​មានប្រៀបជាងគូប្រជែង ដោយសារតែវាបានផលិតឡើងដោយក្រុមហ៊ុនមេ Zongshen សហការជាមួយក្រុមហ៊ុន Piaggio group។ Zongshen និង Piaggio បានដំណើរការរោងចក្រ​ផលិតរួមគ្នានៅក្នុងប្រទេសចិន ដោយផលិតម៉ូតូ Aprilia កម្លាំងតូចសម្រាប់ទីផ្សារអាស៊ី ហើយ RA9 វាហាក់បីដូចជាបានឆ្លុះបញ្ចាំងពីចំណុចមួយនេះតាមរយៈការខ្ចីគ្រឿងបន្លាស់រឺលំនាំយ៉ាង​ច្រើនពី​ម៉ូដែល Aprilia Shiver សេរីចាស់ សម្រាប់តួ និងម៉ាស៊ីនរបស់វា។ នៅចុងឆ្នាំ 2025 នេះ ក្រុមហ៊ុនមួយចំនួនមានការនាំចេញម៉ូតូជាច្រើន​ដូចជា៖​ការនាំចេញម៉ូតូ 4ស៊ីឡាំងកម្លាំង ​921cc របស់ក្រុមហ៊ុន QJMotor ដែលប្រើម៉ាស៊ីន MV Agusta, ក្រុមហ៊ុន CFMoto ដែលរៀបនឹងបញ្ចេញម៉ូតូ Superbike ម៉ាស៊ីន V4 កម្លាំង 210hp ហើយ​និងក្រុមហ៊ុនថ្មីថ្មោងមួយទៀតគឺ Souo ដែលកំពុងផលិតម៉ូតូយ៉ាងច្រើនដែលមាន ម៉ាស៊ីន ស៊ីឡាំង 8 (flat-eight) កម្លាំង​2,000cc ។ ម៉ូដែល RA1000 មើលទៅវាមានលក្ខណៈ​សាមញ្ញជាងការចេញផ្សាយពេលថ្មីៗនេះមួយចំនួនទៀតរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន។​ទោះជាយ៉ាងណាក៏ដោយ RA1000 អាចយកលំនាំរូបរាងរបស់ RA9 មកកាន់ទីផ្សារមិ​នអោយបាត់បង់ស្ទីលដើមរបស់វាឡើយ។ រូបរាងផ្នែកកណ្តាល គឺយកចេញពី Aprilia Shiver ដោយប្រើតួក្រោយអាលុយមីញ៉ូម (cast aluminum rear frame) ជាមួយនិងតួមុខដែក (tubular steel trellis)។ ម៉ាស៊ីន DOHC ៨ វ៉ាល់ V-twin ដែលមានប្រភព​ចេញពី Shiver ផងដែរ ដោយមានមុខកាត់របស់ពីស្តុង (stroke) 67.4mm ដូច Shiver 900 សេរីចាស់ ប៉ុន្តែមុខកាត់ពីស្តុង (bore)ទំហំ 97mm ជំនួសឱ្យទំហំមុខកាត់ 92mm របស់ Aprilia ដែលធ្វើឱ្យមានកម្លាំងសរុប 996cc។ ជាមួយនឹងសមាមាត្របង្ហាប់ (Compression ratio) 12:1 (អាប់ដេតពី 11:1 របស់ Aprilia) វាបានជួយបង្កើនកម្លាំងពី 94hp ដល់ 105hp @9,000rpm និងកម្លាំងបង្វិលកើនពី 89 N.m  ដល់ 94 N.m @6,500rpm។

"រន្ធបំពង់ស៊ីមាំងដែលកាត់បញ្ឆិតបែបស្ទីលម៉ូដែល Diavel មានទីតាំងស្ថិតនៅផ្នែកខាងមុខនៃកង់ក្រោយដ៏ធំ ដែលភ្ជាប់ទៅនឹង single-sided swingarm។"

តួសំខាន់អាចផ្អែកលើ Shiver ប៉ុន្តែ swingarm គឺជាបច្ចេកវិទ្យារបស់ Cyclone ទាំងស្រុង វាជាប្រភេទ single-sider ជាគំរូរបស់ម៉ូដែល RA9 ហើយវាបានបំពាក់មក​ជាមួយសំបកកង់​ក្រោយទំ​ហំធំលេខ​240 នៅលើកង់ទំហំ 17 អ៊ីញ ដែលផ្តល់នូវរូបរាងស្រដៀងនឹង Ducati Diavel។ ចំណាប់អារម្មណ៍ដែលកាន់តែលេចធ្លោជាមួយនឹងបំពង់ស៊ីមាំងភ្លោះដែលដាក់ត្រួត​ស៊ីគ្នា នៅខាងស្តាំកង់ក្រោយ ដែលស្រដៀងនឹងការរចនារបស់ Diavel 1260។ ចំណែកផ្នែកខាងមុខ សំបកកង់ទំហំ 120/70-17 មានលក្ខណៈទូទៅ ហើយប្រព័ន្ធជើងក្រោម​ដែលអាចតម្រូវ​ជាមួយនិងហ្វ្រាំង J.Juan បួនពីស្តុង គឺដូចគ្នាទៅនឹងសមាសភាគរបស់ម៉ូតូគំរូ។ ហ្វ្រាំងទាំងនោះត្រូវបានបំពាក់ដោយប្រព័ន្ធ Cornering ABS ហើយលក្ខណៈបច្ចេកទេសរបស់ Zongshen បង្ហាញថា ម៉ូតូទាំងមូលមានទម្ងន់ 225kg (ទម្ងន់សរុបទាំងសាំង) ហើយវាអាច ផ្ទុកចំនុះប្រេងសាំងបានចំនួន 17​លីត្រ។

ការបង្ហាញខ្លួនរបស់ RA1000 នេះ កើតឡើងពីប៉ុន្មានខែបន្ទាប់ពី Aprilia បានបញ្ចេញម៉ូដែល Shiver 900 ឡើងវិញសម្រាប់ទីផ្សារចិន ជាមួយនឹងការកែរាងបន្តិចបន្តួច បើធៀបនឹង​កំណែរូបរាង​នេះរបស់ Aprilia វាត្រូវបានបញ្ឈប់ការលក់នៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក​កាលពីប្រហែល 5 ឆ្នាំមុន។


ខណៈពេលដែល Zongshen ស្ថិតក្នុងចំណោមម៉ាកយីហោម៉ូតូដ៏ធំ និងចំណាស់ជាង គេបំផុត របស់ប្រទេសចិន ហើយម៉ាក Cyclone របស់វាត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ម៉ូតូ​កម្រិតខ្ពស់សម្រាប់ធ្វើការនាំចេញ ។​ក្រុមហ៊ុននេះហាក់ដូចជានៅយឺតយ៉ាវជាងគូប្រជែងល្បីៗមួយចំនួនក្នុងការពង្រីកទីផ្សារអន្តរជាតិ។ Cyclone មានលក់ម៉ូតូរបស់ខ្លួននៅក្នុងទីផ្សារអឺរ៉ុបមួយចំនួន និងប្រទេស​អាមេរិកខាងត្បូង​មួយចំនួនដូចជា ឈីលី ប៉េរូ និងក្វាតេម៉ាឡា ប៉ុន្តែវាមិនទាន់បានរីកចម្រើនចូលក្នុងទីផ្សារអន្តរជាតិយ៉ាងឆាប់រហ័សដូចក្រុមហ៊ុន CFMoto, QJMotor ឬ Benda និង Kove ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ទំហំនៃការពង្រីកទីផ្សារ​របស់​ចិន វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ប្រសិនបើ​ឃើញ Cyclone និង RA1000 បានឈានជើងចូលដល់ទីផ្សារសហរដ្ឋអាមេរិកក្នុ​ងឆ្នាំ​ខាងមុខ៕

ប្រភព៖ United State News.

ប្រែសំរួល៖ AC Motors