Admin, 05 April 2026
យោងតាមព័ត៌មានផ្លូវការដែលបានចុះផ្សាយលើបណ្តាញសង្គមចិន ម៉ាក Denza របស់ ក្រុមហ៊ុន BYDបានចាប់ផ្តើមយុទ្ធនាការជ្រើសរើសឈ្មោះពីសាធារណជនសម្រាប់ស្រឡាយ រថយន្ត Supercar ម៉ូដែល Denza Z របស់ខ្លួន ដែលមាន 3 ជម្រើសគឺ៖ ប្រភេទដំបូលរឹង (Hardtop), ប្រភេទដំបូលបើក (Convertible) និងប្រភេទផ្ដោតលើការប្រណាំង (Track-focused)។
អ្នកចូលរួមត្រូវបានអញ្ជើញឱ្យដាក់ស្នើឈ្មោះបន្ថែម (Suffix names) ផ្គួបជាមួយពាក្យ "Denza Z" ដើម្បីបង្កើតជាឈ្មោះម៉ូដែលពេញលេញ។ ការទទួលពាក្យនឹងបើកឱ្យរហូតដល់ថ្ងៃទី 10 ខែមេសា ដោយអាចប្រើជាភាសាចិន ភាសាបរទេស ឬការបញ្ជូលគ្នាទាំងពីរ។ ដំណើរការនេះ រួមមានការជ្រើសរើសសម្រាំងយក 30 ឈ្មោះដោយក្រុមហ៊ុនផ្ទាល់ បន្ទាប់មក នឹងមានការ បោះឆ្នោតជាសាធារណៈលើបណ្តាញ Weibo ដើម្បីសម្រេចលទ្ធផលចុងក្រោយ។ រង្វាន់ រួមមាន រង្វាន់ធំ 1, រង្វាន់ប្រជាប្រិយភាព 3 និងរង្វាន់គំនិតច្នៃប្រឌិត 6។
ជម្រើសនៃការដាក់ឈ្មោះដែលបានស្នើឡើង
សំណើដែលបានចុះផ្សាយបង្ហាញពីវិធីសាស្ត្រដាក់ឈ្មោះជាច្រើនសម្រាប់ជម្រើសទាំង 3នេះ៖
- សំណើជាភាសាចិន៖ "Ride the Wind" (ជិះខ្យល់) សម្រាប់ប្រភេទដំបូលរឹង, "Bask in the Wind" (ហាលខ្យល់) សម្រាប់ដំបូលបើក និង "Command the Wind" (បញ្ជាខ្យល់) សម្រាប់ប្រភេទផ្លូវប្រណាំង។
- សំណើជាភាសាអង់គ្លេស៖ ប្រើពាក្យ "FUN", "FREE" និង "FLY" សម្រាប់ប្រភេទ នីមួយៗរៀងគ្នា។
- សំណើបែបបច្ចេកទេស៖ រួមមានឈ្មោះ "Z-ONE" សម្រាប់ដំបូលរឹង, "Z-RS" សម្រាប់ប្រភេទប្រណាំង និង "S-719" សម្រាប់ដំបូលបើក។
Denza Z coupe shown with low-slung aerodynamic proportions. Credit: Denza
លក្ខណៈខុសគ្នានៃរថយន្តទាំង ៣ ប្រភេទ
រថយន្តទាំង 3 ជម្រើសត្រូវបានកំណត់ទៅតាមតម្រូវការប្រើប្រាស់ខុសៗគ្នា៖
- ប្រភេទដំបូលរឹង (Hardtop): ផ្ដោតលើបទពិសោធន៍នៃការបើកបរ និងបច្ចេកវិទ្យាផ្លូវប្រណាំងក្នុងទម្រង់ដែលងាយស្រួលប្រើប្រាស់ទូទៅ។
- ប្រភេទដំបូលបើក (Convertible): ប្រើប្រាស់ដំបូលប្រភេទសាច់ក្រណាត់ (Soft-top) និងផ្ដោតលើការប្រើប្រាស់បែបស៊ីវិល័យ (Lifestyle)។
- ប្រភេទផ្លូវប្រណាំង (Track version): កំណត់ដោយសមត្ថភាពខ្លាំង ការរចនាឱ្យមានទម្ងន់ស្រាល និងមានលក្ខណៈផ្តាច់មុខបំផុត។
Naming campaign proposals highlight multiple suffix directions for variants.
ប្រវត្តិ និងស្ថានភាពនៃការអភិវឌ្ឍន៍
Denza Z គឺជាឡាន Supercar ទ្វារពីរ ស្ថិតក្រោមម៉ាកកម្រិតខ្ពស់ Denza របស់ BYD។ ម៉ូដែលនេះត្រូវបានបង្ហាញជាលើកដំបូងជារថយន្តគំរូ (Concept) នៅក្នុងពិព័រណ៍រថយន្ត ក្រុងស៊ាងហៃ កាលពីខែមេសា ឆ្នាំ 2025។ វាត្រូវបានរចនាដោយលោក Wolfgang Egger ដែលមានលក្ខណៈពិសេសត្រង់ស្លាបកង់ក្រោយធំ និងស្លាបកន្ទុយ (Spoiler) ដ៏លេចធ្លោ។
របាយការណ៍កន្លងមកបង្ហាញថា Denza Z នឹងបំពាក់ប្រព័ន្ធបូម DiSus-M របស់ BYD ដែលប្រើប្រាស់សេនស័រដើម្បីបញ្ជា និងគ្រប់គ្រងតួខ្លួនក្នុងរយៈពេលត្រឹមតែ 10 មីលីវិនាទី ប៉ុណ្ណោះ។ សារព័ត៌មាន CNC ក៏បានរាយការណ៍ដែរថា ថ្នាក់ដឹកនាំ Denza បានបញ្ជាក់ ថាឡាន Supercar ម៉ូដែល Z នេះ កំពុងធ្វើតេស្តនៅទីលាន Nürburgring ដោយមានពាក្យ ចចាមអារ៉ាមថាវាមានកម្លាំងខ្លាំងលើសពី 1,000 សេះ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
