Admin, 08 November 2026

          ម៉ាកយីហោ Denza របស់ក្រុមហ៊ុន BYD បានប្រកាសជាផ្លូវការថា រថយន្ត SUV អគ្គិសនីសុទ្ធចុងក្រោយបង្អស់របស់ខ្លួន គឺ N8 EV ជំនាន់ថ្មីត្រូវបានUpgrade  ហើយត្រូវបានកំណត់កាលវិភាគសម្រាប់ការដាក់លក់លើទីផ្សារនៅថ្ងៃទី12 ខែវិច្ឆិកាខាងមុខនេះ។ ការបញ្ជាទិញទុកមុន (pre-orders) សម្រាប់យានយន្តនេះ បានបើកទទួល Pre-order កាលពីថ្ងៃទី 26 ខែតុលាកន្លងទៅ។

ការរចនា និងវិមាត្រ

N8 EV បន្តប្រើប្រាស់ភាសារចនាប្រចាំត្រកូលរបស់ម៉ាកយីហោ ដោយមានបំពាក់ចង្កៀងមុខ ដែលផ្គុំឡើងដោយភ្លើង LED ពណ៌ថ្ងៃពីរខ្សែ និងបណ្តុំចង្កៀងហ្វា/កូដបញ្ឈរ។ កាងខាងមុខរួមបញ្ចូលនូវរន្ធខ្យល់Active ហើយយានយន្តនេះក៏មានឃ្លុបផ្ទុកឥវ៉ាន់ខាងមុខ (frunk) ផងដែរ។ រថយន្តនេះមានពណ៌ចំនួន 4 ជម្រើស — Celestial Cyan, Night Black, Streamer Silver និង Cloud Grey — រួមទាំងជម្រើសពណ៌ពីរពណ៌ (two-tone) ចំនួន 4ជម្រើសផ្សេងទៀត៖ Deep Space Blue, Aurora Green, Daylight Orange និង Twilight Grey។

យានយន្តនេះ មានតួខ្លួន៖ បណ្តោយប្រវែង 5,150 មីឡីម៉ែត្រ, ទទឹង 1,999 មីឡីម៉ែត្រ និងកម្ពស់ 1,820 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ (Wheelbase) 3,075 មីឡីម៉ែត្រ។ វា មានលក្ខណៈពិសេសដោយការរចនាដៃទ្វារលាក់ខ្លួនពាក់កណ្តាលរាងខ្វែង និងផ្តល់ជូនជាមួយជម្រើសយ៉ាន់កង់ទំហំ 20 អ៊ីញ ឬ 21 អ៊ីញ។ ផ្នែកខាងក្រោយ លេចធ្លោជាមួយស្លាបខ្យល់លើដំបូល (roof spoiler) ជាមួយភ្លើងហ្វ្រាំងដំឡើងនៅផ្នែកខាងលើ, ផ្លិតទឹកកញ្ចក់ក្រោយលាក់ខ្លួន និងបណ្តុំចង្កៀងក្រោយរត់កាត់ពេញទទឹងបែបពីរខ្សែ។ ឃ្លុបក្រោយផ្តល់នូវចំណុះផ្ទុកឥវ៉ាន់ទំហំ 1,046 លីត្រ ដោយមានបន្ថែមនូវប្រអប់ផ្ទុកឥវ៉ាន់លាក់ខ្លួនផងដែរ។

កាប៊ីនខាងក្នុង និងបច្ចេកវិទ្យា

នៅខាងក្នុង កាប៊ីនត្រូវ បានកំណត់ដោយអេក្រង់ទំហំ 30 អ៊ីញ និងអេក្រង់ «Sky Screen» រួមបញ្ចូលគ្នាដែលមានទទឹង 1.1 ម៉ែត្រ។ ផ្នែកខាងក្នុង ត្រូវ បានរំលេចដោយស្បែកប្រណីត និងការតុបតែងរចនាបថឈើ ដោយមានផ្តល់ជូនជា 4 ប្រភេទពណ៌៖ Moonlit Mountain (ពណ៌ប៊ក/ខៀវចាស់), Morning Mist Beige, Dawn Red និង Evening Brown។

យានយន្តនេះ មានបំពាក់កៅអី «ទម្ងន់ស្មើសូន្យ-Zero gravity seat» ចំនួន 4 — ពីរនៅខាងមុខ និងពីរនៅខាងក្រោយ។ កៅអីជួរមុខផ្តល់នូវការផ្អែកជើងអតិបរមា 165 អង្សារ ខណៈដែលកៅអីជួរក្រោយអាចផ្អែកបានរហូតដល់ 146 អង្សារ  កៅអីទាំងអស់ រាប់បញ្ចូលទាំងមុខងារខ្យល់ត្រជាក់, កម្ដៅ និងមុខងារម៉ាស្សារ។ បរិក្ខារបន្ថែមផ្សេងទៀត រួមមាន៖ បន្ទះសាកភ្លើងឥតខ្សែ 50W ពីរ, ភ្លើងលម្អកាប៊ីន (ambient lighting), ប្រព័ន្ធសំឡេង Devialet, អេក្រង់កម្សាន្តផ្នែកខាងក្រោយ, ទូទឹកកកលើរថយន្ត និងប្រព័ន្ធជំនួយការបើកបរ «God's Eye 5.0»។

សមត្ថភាព និងអាគុយ

N8 EV នឹងមានផ្តល់ជូនជាទម្រង់បើកបរកង់ក្រោយ (ម៉ូទ័រទោល) RWD និងទម្រង់បើកបរវិលពេញកង់ (ម៉ូទ័រ 3)។ វគ្គម៉ូទ័រទោល ផ្តល់នូវកម្លាំងទិន្នផលពីរជម្រើស៖ 320 kW (429 សេះ) និង 370 kW (496 សេះ)។ វគ្គម៉ូទ័រ 3 ប្រើប្រាស់ប្លង់រៀបចំម៉ូទ័រ មុខមួយ-ក្រោយពីរ ដោយម៉ូទ័រមុខបង្កើតកម្លាំងបាន 270 kW (362 សេះ) និងម៉ូទ័រក្រោយនីមួយៗបង្កើតកម្លាំងបាន 310 kW (416 សេះ) ដែលបណ្តាលឱ្យមានកម្លាំងទិន្នផលប្រព័ន្ធសរុប 890 kW (1,193 សេះ)។ ការកំណត់ទម្រង់នេះ អនុញ្ញាតឱ្យមានមុខងារដូចជា «ការបត់រង្វង់មូលដូចកំផាស/រថក្រោះ (compass turn)» និងរបៀបវារវៃឆ្លាត (intelligent crawling modes)។

បំពាក់ដោយអាគុយ Blade ជំនាន់ទីពីរ និងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន (flash-charging) រថយន្ត N8 EV ផ្តល់នូវជម្រើសចម្ងាយបើកបរជាច្រើន ដោយអាគុយកម្រិតកំពូលទំហំ 130.15 kWh ផ្តល់នូវចម្ងាយបើកបរ 1,003 គីឡូម៉ែត្រ តាមស្តង់ដារ CLTC (ប្រហែល 812 គីឡូម៉ែត្រ WLTP)។ កញ្ចប់អាគុយផ្សេងទៀត អនុញ្ញាតឱ្យមានចម្ងាយបើកបរ 790 គីឡូម៉ែត្រ, 840 គីឡូម៉ែត្រ និង 800 គីឡូម៉ែត្រ។ យានយន្តនេះ ក៏មានបំពាក់ប្រព័ន្ធបូមខ្យល់ឆ្លាតវៃ DiSus-A និងប្រព័ន្ធបត់ជើងកង់1ក្រោយ ដើម្បីពង្រឹងសមត្ថភាពបញ្ជាបើកបរផងដែរ។ វគ្គប្រភេទ Plug-in Hybrid ត្រូវ បានរំពឹងថានឹងចូលរួមក្នុងស្រឡាយផលិតផល នាពេលអនាគត។




ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)