Admin, 05 October 2026
ក្រុមហ៊ុន Ducati បានធ្វើការអាប់ដេតម៉ូឌែល Multistrada V4 S របស់ខ្លួនដោយផ្តោតលើការធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយ (Touring) ដោយបានបន្ថែមនូវគ្រឿងបំពាក់បន្ថែមជាច្រើនដែលដំឡើងស្រាប់ពីរោងចក្រ ដើម្បីបង្កើតបានជាម៉ូឌែល Multistrada V4 S Grand Tour។
វាមិនមែនជាម៉ូឌែល Multistrada ថ្មីស្រឡាងទាំងស្រុងនោះទេ ប៉ុន្តែវាជាកំណែទម្រង់ដែលមានគ្រឿងបំពាក់កាន់តែពេញលេញនៃម៉ូឌែល V4 S បច្ចុប្បន្ន ដែលមានគោលដៅតម្រូវចិត្តអ្នកជិះដែលចង់បានម៉ូតូស្អាតស្រាប់ ត្រៀមខ្លួនរួចរាល់សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយភ្លាមៗចេញពីហាង។
គ្រឿងបំពាក់បន្ថែមសម្រាប់ធ្វើដំណើរ
ការបន្ថែមដ៏ធំបំផុតគឺ ធុងស្ពាយចំហៀង (side cases) ចំណុះ 60 លីត្រ ដែលមានពណ៌ស៊ីគ្នានឹងតួខ្លួនម៉ូតូ រួមជាមួយជើងទម្រកណ្តាល (centre stand) ជាស្តង់ដារ ដើម្បីងាយស្រួលក្នុងការរៀបចំ និងដោះធុងចេញ។ ម៉ូឌែល Grand Tour ក៏ទទួលបានកម្តៅដៃចង្កូត (heated grips) និងកម្តៅកែប (heated seats) សម្រាប់ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំងគម្របធុងសាំងបើកដោយសោឆ្លាតវៃ (keyless fuel cap) ផងដែរ។
ប្រព័ន្ធភ្លើងបន្ថែមត្រូវបានបំពាក់កាន់តែច្រើន រួមមាន៖
- ភ្លើងជំនួយ LED (LED auxiliary lights)
- ភ្លើងស៊ីញ៉ូស៊ីញវ៉ាក់ (dynamic indicators)
- ភ្លើងហ្វាំងអ័ព្ទខាងក្រោយ (rear fog light) ជាស្តង់ដារ
- ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ (Tyre pressure monitoring) ត្រូវបានរាប់បញ្ចូលផងដែរ។
បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព
ម៉ូតូនីក៏ដំឡើងរក្សាទុកនូវប្រព័ន្ធរ៉ាដា (radar system) របស់ V4 S ដោយនាំយកនូវមុខងារ៖
- ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងកែតម្រូវល្បឿន (Adaptive Cruise Control)
- ប្រព័ន្ធសញ្ញា Blind Spot Detection
- ប្រព័ន្ធព្រមានការប៉ះទង្គិចខាងមុខ (Forward Collision Warning)
Ducati ក៏បានបំពាក់នូវប្រព័ន្ធទម្លាក់កម្ពស់ស្វ័យប្រវត្តិ Automatic Lowering Device ដែលទម្លាក់កម្ពស់ម៉ូតូចុះរហូតដល់ 30mm នៅពេលបើកបរក្នុងល្បឿនក្រោម 10 គីឡូម៉ែត្រ/ម៉ោង ដើម្បីងាយស្រួលក្នុងការឈប់ និងបញ្ជាម៉ូតូក្នុងល្បឿនយឺត។ ប្រព័ន្ធបូមអ៊ីដ្រូលីក Easy Lift ត្រូវបានច្នៃឡើងដើម្បីឱ្យការលើកម៉ូតូចេញពីជើងទម្រចំហៀងលែងជាការហត់នឿយទៀតហើយ។
ការរចនារូបរាង និងកម្លាំងម៉ាស៊ីន
ផ្នែករូបរាងខាងក្រៅ ម៉ូឌែល Grand Tour ទទួលបានពណ៌គំនូរផ្ទាល់ខ្លួន (livery) ជាមួយក្រាហ្វិកពណ៌ក្រហម និងអក្សរសម្គាល់ Grand Tour អមដោយការតុបតែងពណ៌ខ្មៅនៅលើគ្រោងឆ្អឹង, ដៃគ្រវាត់កង់ (swingarm), ដៃចង្កូត, ប្រដាប់លើកដៃចង្កូត (risers) និងប្រដាប់កែចង្កូត (triple clamps)។ ធុងស្ពាយចំហៀងត្រូវបានរៀបចំបញ្ចូលគ្នាយ៉ាងមានរៀបរយទៅក្នុងទម្រង់រចនានេះ។
ផ្នែកខាងក្នុងនៃម៉ាស៊ីននៅតែរក្សាសមត្ថភាពខ្លាំងដដែល ដោយប្រើប្រាស់ម៉ាស៊ីន 1,158cc V4 Granturismo ផលិតកម្លាំងបាន 170 សេះ (170bhp) និងកម្លាំងរមួល 123.8Nm (91lb ft) ខណៈដែលប្រព័ន្ធបូម semi-active ម៉ាក Skyhook របស់ Ducati, ប្រព័ន្ធជំនួយអ្នកបើកបរ និងអេក្រង់ TFT ទំហំ 6.5 អ៊ីញ ភ្ជាប់ប្រព័ន្ធចង្អុលទិសដៅ (navigation) នៅតែជាបេះដូងចម្បងនៃកញ្ចប់ម៉ូតូមួយនេះ។
កាលបរិច្ឆេទដាក់លក់
ម៉ូឌែល Grand Tour ត្រូវ បានគ្រោងទុកថានឹងឈានជើងចូលដល់ភ្នាក់ងារចែកចាយរបស់ Ducati នៅក្នុងតំបន់អឺរ៉ុបចាប់ពី ខែវិច្ឆិកា ឆ្នាំ 2026 តទៅ បន្ទាប់មកសហរដ្ឋអាមេរិកក្នុងខែធ្នូ និងទីផ្សារអាស៊ី ព្រមទាំងអូស្ត្រាលីក្នុងខែមេសា ឆ្នាំ 2027។ តម្លៃផ្លូវការក្រុមហ៊ុន នេះគឺមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
