Admin, 20 October 2026

             នេះជាអ្វីដែលផ្តល់ជូនអោយអតិថិជនដែលចាប់អារម្មណ៍លើម៉ូឌែល 2027 V4 S គឺជម្រើសពណ៌ដ៏សម្បូរបែបដែលអាចជ្រើសរើសបាន រហូតដល់ចំនួន 5​ពណ៌ជម្រើស ដែលដកស្រង់ចេញពីកាតាឡុក Automobili Lamborghini Ad Personam ដោយផ្ទាល់ផងដែរ។

អតិថិជនក៏អាចមានជម្រើសយកកញ្ចប់គ្រឿងបំពាក់បន្ថែមផ្សេងទៀត (homologated accessories) ជាច្រើន នឹងដំឡើងជូនក្នុងអំឡុងពេលចង្វាក់ផលិតកម្មតែម្តងរួមគ្នាផងដែរដូចជា៖

  • កញ្ចប់ហ្វ្រាំងមុខ Front Brake PRO និង PRO+
  • ប្រព័ន្ធអំបាយ៉ាស្ងួត (dry clutch) ម៉ាក STM
  • ឈ្នាន់ជើងដាក់ជើងដែលអាចសារ៉េបាន

កំណែទម្រង់ V4 S ក៏ទទួលបានការបំពាក់បន្ថែមពីដៃចង្កូត (clip-on handlebars) កែតម្រូវម៉ូដថ្មី ដែលរចនាឡើងជាពិសេសសម្រាប់ការប្រើប្រាស់លើទីលានប្រណាំង។ Ducati បានដំឡើងកម្ពស់ដៃចង្កូត 10mm ដើម្បីបង្កើតបានជាទម្រង់ជិះខ្ពស់ជាងមុន ដែលដើរតាមទំរង់នៃការប្រកួត MotoGP ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការផ្លាស់ប្តូរនេះនឹងផ្តល់ឱ្យអ្នកជិះនូវកម្លាំងប្រៀបលើដៃចង្កូតកាន់តែល្អ ដូច្នេះហើយជួយសម្រួលដល់ការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់កម្លាំងកាយ ក្នុងអំឡុងពេលបត់បែនផ្លាស់ប្តូរទិសដៅ និងពេលចាប់ហ្វ្រាំងខ្លាំង។

បច្ចេកវិទ្យា និងប្រព័ន្ធអេឡិចត្រូនិក

ម៉ូឌែល V4 S ក៏ទទួលបានការផ្លាស់ប្តូរប្រព័ន្ធអេឡិចត្រូនិកជាច្រើនសម្រាប់ឆ្នាំ 2027 រួមទាំងប្រព័ន្ធ Dynamic Engine Brake ដែលជាលើកដំបូងបង្អស់សម្រាប់ម៉ូឌែលពិសេសមួយនេះ។ ប្រព័ន្ធថ្មីនេះមកជំនួសប្រព័ន្ធ Engine Brake Control ចាស់ ដោយប្រើប្រាស់នូវវិធីដោះស្រាយ (algorithm) DVO (Ducati Vehicle Observer) របស់ក្រុមហ៊ុន ដើម្បីសម្រួលកម្លាំងហ្វ្រាំងម៉ាស៊ីនផ្អែកលើបន្ទុកទម្ងន់ជាក់ស្តែងដែលធ្លាក់លើសំបកកង់ក្រោយ។

បន្ថែមពីនេះ កញ្ចប់ប្រព័ន្ធអេឡិចត្រូនិកកម្រិតប្រណីតត្រូវបានពង្រឹងបន្ថែមទៀត ដោយសារការបន្ថែមប្រព័ន្ធ Race Brake Control ថ្មី ដែលដកស្រង់ចេញពីម៉ូឌែលកម្របំផុតនៅក្នុងខ្សែស្រឡាយរបស់ Ducati។

នាពេលនេះ Panigale V4 ថ្មី យ៉ាងហោចណាស់នៅក្នុងទម្រង់ប្រកួត (race trim) គឺជាម៉ូតូ superbike កំពូលគេនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ហើយផ្អែកលើការផ្លាស់ប្តូរសម្រាប់ឆ្នាំ 2027 មានឱកាសដែលម៉ូឌែលស្តង់ដារនឹងបន្តបង្ហាញសមត្ថភាពកាន់តែល្អប្រសើរជាងមុន។ នោះក៏ព្រោះតែ Panigale V4 ធ្វើបានល្អក្នុងពេលវេលាមួយជុំនៃទីលាន​ គឺលឿនជាងម៉ូឌែលមុនជាមធ្យមរហូតដល់ 0.4 វិនាទី ក្នុងអំឡុងពេលធ្វើតេស្តនៅលើទីលាន Vallelunga ប្រទេសអ៊ីតាលី។

កម្លាំងម៉ាស៊ីន និងសមត្ថភាពល្បឿន

បេះដូងនៃម៉ូឌែលឆ្នាំ 2027 គឺជាម៉ាស៊ីន 1,103cc Desmosedici Stradale កែសម្រួលថ្មី ដែលវាពេលនេះអាចផលិតកម្លាំងបាន 215bhp (កើនឡើង 2 សេះ ធៀបនឹងម៉ូឌែលមុន) ដោយសារការកែប្រែដើម្បីសម្រួលលំហូរខ្យល់ និងកាត់បន្ថយការកកិតមេកានិច។ Ducati បញ្ជាក់ថា «ការកើនឡើងកម្លាំងរមូលធំបំផុតគឺកើតឡើងនៅចន្លោះ 12,000 ដល់ 14,000 ជុំ/នាទី (rpm) រួមទាំងការកើនឡើងអតិបរមា 3.5hp (3.4bhp) នៅកម្រិត 13,000 ជុំ/នាទី»។

Ducati ក៏បានប្រើប្រាស់ប្រព័ន្ធហ្សង់ចុងក្រោយវែងជាងមុន (ប្រើហ្សង់ 17/42 ជំនួសឱ្យ 16/41) ដែលបានជួយឱ្យ Panigale V4 បង្កើនល្បឿនអតិបរមារបស់ខ្លួនបានប្រហែល 12គីឡូម៉ែត្រ/ម៉ោង។ ប្រសិនបើអតិថិជនចង់បានសមត្ថភាពខ្លាំងជាងនេះ គឺមានបំពង់ស៊ីម៉ាំងប្រណាំងពេញលេញថ្មី Akrapovič Full Racing Exhaust PRO ដែលជួយបន្ថែម 10.8bhp និងកម្លាំងរមួល 5 lb-ft ខណៈពេលដែលកាត់បន្ថយទម្ងន់ម៉ូតូបាន 6.6 គីឡូក្រាម។

ជាចុងក្រោយ Ducati ក៏បានបំពាក់នូវប្រព័ន្ធស៊ីម៉ាំងបានកែសម្រួល, ប្រព័ន្ធបឺតខ្យល់លំហូរខ្ពស់ថ្មី (កើនឡើង 0.6% ក្នុងល្បឿនប្រហែល 299km /h) និងប្រព័ន្ធប្រេងរំអិលដែលបានកំណត់ឡើងវិញដើម្បីកាត់បន្ថយការបាត់បង់កម្លាំង។

ម៉ូឌែល Panigale V4 និង Panigale V4 S ថ្មី នឹងមានវត្តមាននៅតាមភ្នាក់ងារចែកចាយក្នុងតំបន់អឺរ៉ុប ចាប់ពីខែមីនា ឆ្នាំ 2027 តទៅ មុនពេលភ្នាក់ងារចែកចាយនៅអាមេរិកខាងជើងទទួលបានម៉ូឌែលថ្មីនេះចាប់ពីខែមេសា និងការចែកចាយនឹងបន្តបន្ទាប់ទៀតទៅកាន់ប្រទេសផ្សេងៗផងដែរ។



ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors