Admin, 3 hours ago

           ក្រុមហ៊ុន FCR Original បានបង្ហាញនូវគម្រោងដំឡើងម៉ូតូថ្មីមួយទៀត ដែលលើកនេះផ្អែក លើម៉ូដែល Triumph Scrambler 400 X ដោយបន្ថែមនូវគ្រោងពណ៌ថ្មីដ៏លេចធ្លោ និងការផ្លាស់ ប្តូរបន្តិចបន្តួចយ៉ាងមានប្រសិទ្ធភាព។

ជំនួសឱ្យការកែប្រែរូបរាងទាំងស្រុងនៃម៉ូតូ Scrambler 400 ដែលមានសមត្ថភាព ជិះបានទាំង លើផ្លូវរាប និងផ្លូវលំបាក ក្រុមហ៊ុនបារាំងមួយនេះបានសម្រេចចិត្តធ្វើការកែសម្រួលតូចៗ ដែលពួកគេជឿជាក់ថា នឹងជួយឱ្យម៉ូតូ "បង្ហាញនូវសក្តានុពលពីធម្មជាតិរបស់វា"។ ត្រង់ ចំណុចនេះមានន័យថា ម៉ាស៊ីននៅរក្សាដដែល គឺជាប្រភេទស៊ីឡាំងទោល ទឹកស្នំត្រជាក់ ចំណុះ 398cc ផលិតកម្លាំងបាន 39.5 សេះ នៅកម្រិត 8,000 ជុំក្នុងមួយនាទី និងកម្លាំងបង្វិល 36 N.m នៅកម្រិត 6,500 ជុំក្នុងមួយនាទី។ ម៉ាស៊ីននេះដំណើរការជាមួយប្រអប់លេខ 6 វគ្គ ដូចទៅនឹងម៉ូដែល Scrambler 400 X ស្តង់ដារដែរ។

Static shot of the Triumph Scrambler 400 Escape. Photo credit - FCR Original


ក្រុមហ៊ុន FCR Original បញ្ជាក់ថាម៉ាស៊ីននេះអាចបំពាក់បន្ថែមនូវប្រព័ន្ធបំពង់ផ្សែងដែល ផលិតដោយខ្លួនឯង ព្រមទាំងមានបំពាក់ចម្រោះខ្យល់កម្លាំងខ្លាំង (Performance air filter) ផងដែរ។ ចំណែកឯកៅអី និងទីតាំងបញ្ជា (Ergonomics) ត្រូវបានរចនាឡើងវិញ ខណៈដែល កុងទ័រ និងដៃចង្កូតត្រូវបានធ្វើឱ្យកាន់តែសាមញ្ញ និងងាយស្រួលប្រើប្រាស់ជាទូទៅ។

ការដំឡើងបែប Custom នេះក៏បានប្រើប្រាស់នូវគ្រឿងការពារជាច្រើន ដើម្បីតម្រូវទៅតាម ស្មារតីផ្សងព្រេងរបស់ម៉ូតូ។ គ្រឿងបន្លាស់ដែលបានបន្ថែមរួមមាន៖

  • ប៉ាណាការពារធុងទឹក (Radiator grille)
  • ស្រោមការពារបូមមុខ (Fork guards)
  • ដែកការពារម៉ាស៊ីន (Engine guard)
  • របាំងការពារច្រវ៉ាក់
  • បំពង់ផ្សែងស៊ីឡាំងឌុប
  • ឈុតរ៉ាកែតដាក់ឥវ៉ាន់ចំហៀង (Side support kit)
  • បន្ទះចាប់ស្លាកលេខជាមួយភ្លើងស៊ីញ៉ូ និងភ្លើងស៊ីញ៉ូមុខប្រភេទ Mini Bates។


Dual exhaust on the Scrambler 400 Escape. Photo credit - FCR Original


យោងតាម FCR Original បានឱ្យដឹងថា៖ «ម៉ូតូ Scrambler នេះអាចត្រូវបានកំណត់ រចនាសម្ព័ន្ធតាមវិធីផ្សេងៗគ្នា អាស្រ័យលើការប្រើប្រាស់ដែលចង់បាន។ អ្នកជិះខ្លះអាច នឹងចូលចិត្តបែប Scrambler សម្រាប់ផ្លូវរាប ដែលមានរាងស្លីម និងស្រាល ស័ក្តិសមសម្រាប់ ការជិះកម្សាន្ត និងការធ្វើដំណើរប្រចាំថ្ងៃ។ ចំណែកអ្នកផ្សេងទៀត ប្រហែលជាចូលចិត្តការ រៀបចំបែបផ្សងព្រេង ដែលមានសមត្ថភាពជិះកាត់ផ្លូវលំ និងផ្លូវលំបាកៗ។»

ម៉ូដែល Scrambler 400 Escape ត្រូវបានរចនាឡើងដើម្បីអមដំណើរការវិវត្តន៍នេះ។ វាគឺជាមូលដ្ឋានដ៏រស់រវើក ដែលអាចសម្របទៅតាមចក្ខុវិស័យ និងបំណងប្រាថ្នារបស់ អ្នកជិះម្នាក់ៗ៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors