Admin, 24 August 2026

             សង្គ្រាមរថយន្តភីកអាប់សមត្ថភាពខ្ពស់ (supertrucks) កំពុងតែឡើងកម្ដៅយ៉ាងខ្លាំង។ ម៉ាកយីហោ Ram បានណែនាំឡើងវិញនូវម៉ូដែល TRX SRT ដែលមានកម្លាំងខ្លាំងក្លាសម្រាប់ឆ្នាំម៉ូដែល 2027 ដើម្បីប្រយុទ្ធជាមួយរថយន្ត Ford F-150 Raptor R ដែលប្រើម៉ាស៊ីន V-8 ប៉ុន្តែម៉ាកយីហោទាំងពីរនៅតែមានផ្តល់ជូននូវរថយន្តបើកបរ (off-roaders) ប្រភេទម៉ាស៊ីន 6 ស៊ីឡាំង ដែលមានកម្លាំងតិចជាងបន្តិច ប៉ុន្តែនៅតែមានសមត្ថភាពអស្ចារ្យខ្លាំង។ ឥឡូវនេះ ក្នុងបំណងដណ្តើមយកការលក់ពីរថយន្ត Ram 1500 RHO ក្រុមហ៊ុន Ford បានបញ្ចុះតម្លៃ រហូតដល់ 4,010 ដុល្លារ ដែលតម្លៃចាប់ផ្តើមនៃម៉ូដែល Raptor ធម្មតា។

យោងតាមការណែនាំបញ្ជាទិញរបស់ដេប៉ូចែកចាយ រថយន្ត F-150 Raptor ស្តង់ដារ ឥឡូវនេះនឹងមានតម្លៃចាប់ផ្តើមពី 77,790 ដុល្លារ (រួមបញ្ចូលថ្លៃដឹកជញ្ជូន destination fee)។ តម្លៃនេះគឺចុះជាងឆ្នាំមុនចំនួន 4,010 ដុល្លារ (សម្រាប់ទីផ្សារអាមេរិក) ហើយវាមានតម្លៃស្មើគ្នាទៅនឹងតម្លៃនៃរថយន្ត Ram 1500 RHO ថ្មី។ រថយន្ត Raptor បំពាក់ម៉ាស៊ីនសាំង 3.5-liter twin-turbo V-6 ផលិតកម្លាំងបាន 450 សេះ និងកម្លាំងរមួល 691N.m ដោយស្ទុះពី 97 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 5.2 វិនាទី។ ទន្ទឹមនឹងនេះដែរ រថយន្ត Ram 1500 RHO ទទួលបានកម្លាំងដល់ទៅ 540 សេះ និងកម្លាំងរមួល 706N.m ចេញពីម៉ាស៊ីន 3.0-liter turbocharged inline-six ហើយស្ទុះដល់ 96km/ម៉ោង ក្នុងរយៈពេលត្រឹមតែ 4.4 វិនាទី។

ទោះជាយ៉ាងណាក៏ដោយ ការកាត់បន្ថយតម្លៃរបស់ Ford គឺត្រូវផ្លាស់ប្តូរដោយការដកចេញនូវបរិក្ខារស្តង់ដារមួយចំនួន។ ឥឡូវនេះ រថយន្ត Raptor មិនមានបំពាក់មកជាស្តង់ដារនូវប្រព័ន្ធសំឡេង Bang & Olufsen ចំនួន 14 គ្រាប់, កៅអីកម្តៅជួរក្រោយ, ចង្កូតកែសម្រួលដោយអគ្គិសនី (power tilt/telescoping) និងអេក្រង់ចាំងលើកញ្ចក់ Head-up display ទៀតនោះទេ។ មុខងារដែលធ្លាប់តែជាស្តង់ដារទាំងនោះ ឥឡូវនេះត្រូវបានបូករួមបញ្ចូលគ្នានៅក្នុងកញ្ចប់ជម្រើស Equipment Group 801A ដែលមានតម្លៃ 4,120 ដុល្លារ ដូច្នេះប្រសិនបើអ្នកចង់ឱ្យរថយន្ត 2027 Raptor របស់អ្នកមានបរិក្ខារដូចគ្នានឹង 2026 Raptor នោះ អ្នកនឹងត្រូវចំណាយបន្ថែមលើសដើមចំនួន 10 ដុល្លារ។

ព័ត៌មានលម្អិតអំពីតម្លៃ និងបរិក្ខារមិនទាន់មាននៅឡើយទេសម្រាប់ម៉ូដែល F-150 Raptor R ប៉ុន្តែយើងយល់ថារថយន្តកម្លាំង 720 សេះមួយនេះ នឹងត្រលប់មកវិញសម្រាប់ស៊េរីឆ្នាំ 2027។ រថយន្ត 2026 Raptor R ធ្លាប់មានតម្លៃ 113,525 ដុល្លារ ខណៈដែលរថយន្ត 2027 TRX SRT ដែលមានកម្លាំង 777 សេះ ចេញពីម៉ាស៊ីន 6.2-liter V-8 supercharged មានតម្លៃចាប់ផ្តើមពី 102,790 ដុល្លារ ដូច្នេះវាអាចទៅរួចដែល Ford អាចនឹងកាត់បន្ថយតម្លៃរថយន្តអក្សរ R របស់ខ្លួន ដើម្បីប្រកួតប្រជែងឱ្យកាន់តែល្អជាមួយ Ram


Ford F-150 Raptor

RAM

ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)