Admin, 03 November 2025
ក្រុមហ៊ុន GAC Aion ដែលជាបុត្រសម្ព័ន្ធរថយន្តអគ្គិសនីរបស់ GAC Group នឹងចាប់ផ្តើមការប្រកាសលក់ (Pre-Sales) សម្រាប់ម៉ូដែល i-60 ថ្មីរបស់ខ្លួននៅថ្ងៃទី 3 ខែវិច្ឆិកា2025 ដោយហៅវាថាជារថយន្តអគ្គិសនី EREV (EREV - extended-range electric vehicle) ដំបូងរបស់ខ្លួន។
ម៉ូដែលនេះបានប្រកាសកាលបរិច្ឆេទនេះនៅលើគេហទំព័រ Weibo នាថ្ងៃនេះ ដោយបញ្ចេញរូបភាពផ្លូវការជាច្រើន។
យោងតាមឯកសារបទប្បញ្ញត្តិ រថយន្ត Aion i-60 គឺជារថយន្ត SUV ប្រាំកៅអីដែលមានប្រវែង 4,685mm, ទទឹង 1,854mm, និងកម្ពស់ 1,660mm ព្រមទាំងមានគម្លាតកង់ (wheelbase) 2,775mm។ រថយន្ត SUV នេះនឹងមានជម្រើសទាំងម៉ូដែល EREV និងម៉ូដែល BEV (battery electric vehicle)។ ម៉ូដែល EREV បំពាក់ដោយឧបករណ៍ range extender កម្លាំង 74 គីឡូវ៉ាត់ (kW) ខណៈម៉ូដែល BEV បំពាក់ដោយម៉ូទ័រអគ្គិសនីដែលផ្តល់កម្លាំងអតិបរមា 150គីឡូវ៉ាត់ ឬ 165 គីឡូវ៉ាត់។
គួរកត់សម្គាល់ថា ទោះបីជា GAC Aion បាននិយាយថា i-60 ជាម៉ូដែល EREV ដំបូងរបស់ខ្លួនក៏ដោយ ក៏ម៉ូដែលរង (sub-brand) Hyptec របស់ខ្លួនបានសម្ពោធម៉ូដែល EREV នៃ Hyptec HL កាលពីខែសីហាកន្លងរួចមកហើយ។
រថយន្ត Hyptec HL EREV គឺជាម៉ូដែលដំបូងដែលប្រើប្រាស់បច្ចេកវិទ្យា Xingyuan របស់ GAC ដែលមានអាគុយ Freevoy Super Hybrid Battery មានទំហំ 60 គីឡូវ៉ាត់ម៉ោង (kWh) ដែលផ្គត់ផ្គង់ដោយ CATL ដោយផ្អែកលើថាមពលថ្មនីកែល-កូបាល់-ម៉ង់កាណែស ហើយផ្តល់ចម្ងាយបើកបរដោយអាគុយ (CLTC battery range) 350 គីឡូម៉ែត្រ។
វាអាចសាកថ្មលឿនបំផុតបាន 800V (5C ultra-fast charging) ក្នុងរយៈពេលត្រឹមតែ 10នាទីប៉ុណ្ណោះ អាចបើកបរបានចម្ងាយ 210 គីឡូម៉ែត្រ។ ជាមួយនឹងធុងសាំងពេញ និងអាគុយសាកពេញ រថយន្ត Hyptec HL EREV សម្រេចបានចម្ងាយបើកបររួមបញ្ចូលគ្នា (CLTC combined range) 1,369 គីឡូម៉ែត្រ៕
ប្រភព៖ CnEVPost
ប្រែសំរួល៖ Huot Soknal
