Admin, 23 January 2026
ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុន GAC Motor Cambodia បានធ្វើឱ្យទីផ្សាររថយន្ត SUV ក្នុងស្រុកមានភាពកក្រើកជាថ្មី តាមរយៈការដាក់បង្ហាញជាផ្លូវការនូវរថយន្ត All-New GAC GS8 ស៊េរីឆ្នាំ 2026 (Global Version) ដែលជាកំពូលរថយន្ត SUV ខ្នាតធំ ពោរពេញដោយប្រ ណីតភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយ។រថយន្ត GS8 ជំនាន់ថ្មីនេះ ត្រូវបានរចនា ឡើងយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់សម្រាប់គ្រួសារ និងធុរកិច្ច ដោយរួមបញ្ចូលនូវផាសុកភាពខ្ពស់ និងសមត្ថភាពបើកបរដ៏រឹងមាំ។GAC GS8 2026 បង្ហាញពីការរួមបញ្ចូលគ្នារវាង Craftsmanship និង Technology ដោយមាន ការរចនា ផ្នែកខាងក្រៅទំនើប ប្លែក និងមានអត្តសញ្ញាណខ្លាំង ខណៈផ្នែកខាងក្នុងត្រូវបានរៀបចំយ៉ាង ប្រណិត មានកៅអីធំទូលាយ សមស្របសម្រាប់ការធ្វើដំណើរជាក្រុមគ្រួសារ ឬការធ្វើដំណើរ ចម្ងាយឆ្ងាយ។មិនត្រឹមតែប៉ុណ្ណោះវាត្រូវបានរចនាឡើងដោយផ្តោតលើផាសុកភាព និងភាពទូលាយ ហើយមានកៅអី ច្រើនជួរ ដែលអាចផ្តល់ភាពងាយស្រួល និងផាសុកភាព ដល់អ្នកដំណើរទាំងអស់។ ការរៀបចំខាងក្នុងបង្ហាញពីគុណភាពខ្ពស់ និងភាពប្រណិត ដែលបង្កើនបទពិសោធន៍បើកបរ និងធ្វើដំណើរប្រចាំថ្ងៃ។
ចំណុចលេចធ្លោ និងការផ្តល់ជូនពិសេសពីក្រុមហ៊ុន៖
- តម្លៃសមរម្យក្នុងថ្នាក់រថយន្តប្រណីត៖ All-New GS8 ស៊េរីឆ្នាំ 2026 ត្រូវបានដាក់ លក់ក្នុងតម្លៃត្រឹមតែ $42,900 ប៉ុណ្ណោះ ដែលជាតម្លៃប្រកួតប្រជែង ខ្លាំងបំផុតនៅ ក្នុងទីផ្សារ។
- ជម្រើសបង់រំលស់ងាយស្រួល៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជន ក្រុមហ៊ុនក៏មានផ្តល់ជូននូវសេវាកម្មបង់រំលស់ ដែលមានការបង់ប្រាក់ប្រចាំ ខែទាបបំផុតចាប់ពីត្រឹមតែ $288 ក្នុងមួយខែ។
- ការរចនា និងផាសុកភាពខាងក្នុង៖ រថយន្តនេះបំពាក់នូវកៅអីចំនួន 3 ជួរ (ប្លង់កៅអី ៧) ជាមួយស្បែកប្រណីត និងមានទំហំធំទូលាយ។ ផ្នែកខាងក្នុងត្រូវបានរៀបចំឡើងយ៉ាងមានរបៀប រួមជាមួយអេក្រង់បញ្ជាឆ្លាតវៃ និងដំបូលកញ្ចក់ Panorama ធំទូលាយ។
- ទំនុកចិត្តលើគុណភាព៖ រាល់ការទិញរថយន្ត GAC GS8 ថ្មី អតិថិជននឹងទទួលបានការធានាគុណភាពរហូតដល់ 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ (អាស្រ័យលើលក្ខខណ្ឌណាមួយមកដល់មុន)។
តាមរយៈរូបរាងខាងក្រៅដ៏រឹងមាំ និងផ្នែកខាងក្នុងដ៏ប្រណីត All-New GAC GS8 2026 ត្រូវបានគេរំពឹងថា នឹងក្លាយជាជម្រើសដំបូងសម្រាប់អ្នកដែលស្វែងរករថយន្ត SUV ដែលមានតុល្យភាពរវាង "គុណភាពខ្ពស់ និងតម្លៃសមរម្យ"។
សម្រាប់អតិថិជនដែលមានបំណងចង់ស្វែងយល់បន្ថែម ឬចង់ទស្សនារថយន្តផ្ទាល់ អាចអញ្ជើញទៅកាន់ការិយាល័យលក់របស់ GAC Motor Cambodia ឬទំនាក់ទំនងតាមរយៈប្រអប់សារ (Messenger) ផ្លូវការរបស់ក្រុមហ៊ុន៕
ប្រភព៖ Arena Cambodia Auto
ប្រែសំរួល៖ Chea SokNang (AC Auto)
