Admin, 20 November 2026
ក្រុមហ៊ុន Geely Galaxy បានបញ្ចេញកម្រងរូបភាពម៉ូឌែលថ្មីជាផ្លូវការ គឺរថយន្ត Geely Galaxy M8 ដែលជិតចេញលក់នាពេលខាងមុខនេះហើយ វាជារថយន្ត SUV ខ្នាតធំ 5 កៅអីដំបូងបង្អស់របស់ម៉ាកយីហោមួយនេះ។ Galaxy M9 ជារថយន្តខ្សែស្រឡាយរបស់វាមួយទៀត ហើយម៉ូដែល M8 ត្រូវ បានកំណត់ថានឹងបង្ហាញខ្លួនជាផ្លូវការលើទីផ្សារនៅក្នុងត្រីមាសទីបួនក្នុងឆ្នាំនេះផងដែរ។
ការរចនា និងវិមាត្រ
Galaxy M8 បានចែករំលែកទស្សននៃការរចនាដូចគ្នាជាមួយ M9 ដោយមានបំពាក់ផ្ទៃខាងមុខជាមួយរបារភ្លើងរត់កាត់ទទឹង ដែលរំលេចដោយធាតុផ្សំបែបពន្លឺផ្កាយ (starlight elements)។ កាងខាងក្រោមរួមបញ្ចូលនូវបន្ទះប៉ាណាបឺតខ្យល់សកម្ម (active air intake grille) ហើយដំបូលត្រូវបានបំពាក់ដោយសេនស័រ LiDAR។ យានយន្តនេះ មានទំហំតួខ្លួន៖ បណ្តោយប្រវែង 5,205 មីឡីម៉ែត្រ, ទទឹងប្រវែង 1,999 មីឡីម៉ែត្រ និងកម្ពស់ 1,800 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ (Wheelbase) 3,030 មីឡីម៉ែត្រ ដែលមានទំហំដូចគ្នាបេះបិទទៅនឹងម៉ូដែល M9។ ខុសប្លែកតែ M9 ជាប្រភេទ 6 កៅអី ហើយ ម៉ូដែល M8 ប្រើប្រាស់ប្លង់ «5 កៅអីខ្នាតធំ» (large 5-seater)។ ជម្រើសនៃការតុបតែងខាងក្រៅ រួមមានឡូហ្គោពណ៌មាស — ដែលទំនងជា updage ទៅលំដាប់ខ្ពស់ «Black Gold» — និងមានជម្រើសម៉ូដយ៉ាន់កង់ចំនួនមាន 4 ប្រភេទសម្រាប់ទំហំកង់ 20 អ៊ីញ និង 21 អ៊ីញ។
កាប៊ីនខាងក្នុង
នៅខាងក្នុង M8 ឆ្លុះបញ្ចាំងពីការរចនាកាប៊ីនរបស់ M9 ដោយមានបំពាក់បណ្តុំកុងទ័រឌីជីថល ផ្គូរផ្គងជាមួយនឹងអេក្រង់កម្សាន្តកណ្តាលបែបអណ្តែតខ្នាតធំ។ យានយន្តនេះ ត្រូវ បានរំពឹងថានឹងដំណើរការដោយម៉ូដែលសំឡេង AI ធំពេញលេញ (end-to-end AI voice large model) និងប្រព័ន្ធជំនួយការ AI គ្រប់ស្ថានការណ៍ (full-scenario AI Agent)។
ប្រព័ន្ធថាមពល និងសមត្ថភាព
Galaxy M8 ត្រូវ បានបំពាក់ដោយប្រព័ន្ធ Plug-in Hybrid (PHEV) ដែលរួមផ្សំឡើងដោយម៉ាស៊ីនសាំង 1.5T និងម៉ូទ័រអគ្គិសនី។ ម៉ាស៊ីនសាំងផ្តល់កម្លាំងអតិបរមា 120 kW។ យានយន្តនេះ មានបំពាក់កញ្ចប់អាគុយ Lithium Iron Phosphate (LFP) ពីក្រុមហ៊ុន CATL ដែលមានសមត្ថភាពថាមពល 53.42 kWh ផ្តល់នូវចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធតាមស្តង់ដារ CLTC ចាប់ពី 231 គីឡូម៉ែត្រ (ប្រហែល 187 គីឡូម៉ែត្រ WLTP) ដល់ 251 គីឡូម៉ែត្រ (ប្រហែល 203 គីឡូម៉ែត្រ WLTP)។ ម៉ូដែលនេះ នឹងមានផ្តល់ជូនទាំងទម្រង់បើកបរកង់ពីរ (2WD) និងទម្រង់បើកបរកង់បួន (4WD)។
Galaxy M8 ធ្លាប់ត្រូវ បានគេប្រទះឃើញកាលពីមុន នៅក្នុងកាតាឡុកចុះបញ្ជីរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT)។ វាបានដើរតួជាការបន្ថែមបែបយុទ្ធសាស្ត្រទៅក្នុងស្រឡាយរថយន្ត SUV បង្គោលរបស់ម៉ាក Galaxy បន្ទាប់ពីការដាក់លក់ Galaxy M9 កាលពីខែកញ្ញាឆ្នាំមុន ដែលមានតម្លៃចាប់ផ្តើមពី 27,400 ដុល្លារអាមេរិក។
ចំណែកឯរថយន្ត Geely Galaxy M9 មិនទទួលបានការលក់ល្អប៉ុន្មានទេនៅក្នុងប្រទេសចិន។ យោងតាមទិន្នន័យពី China EV DataTracker វាលក់បានសរុបចំនួនត្រឹមតែ 32,797 គ្រឿងនៅក្នុងប្រទេសចិន ចាប់ពីខែមករា ដល់ខែតុលាឆ្នាំកន្លងទៅនេះ។ បើប្រៀបធៀបទៅនឹងរថយន្ត Leapmotor D19 ដែលទើបតែដាក់លក់ក្នុងខែមេសា វាលក់បានរហូតដល់ 43,049 គ្រឿង។ មូលហេតុនេះ ប្រហែលជាដោយសារតែអាគុយរបស់ M9 មានទំហំតូចពេក៖ ជម្រើសអាគុយទាំងពីររបស់វាមានត្រឹមតែ 18.4 និង 41.46 kWh ប៉ុណ្ណោះ។ ឥឡូវនេះ អាគុយរបស់ M8 ត្រូវ បានបង្កើនដល់ 53.42 kWh ដែលអាចជួយឱ្យប្រសើរឡើងក្នុងវាយលុកទីផ្សាររបស់វា។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
