Admin, 23 November 2025

​​            ជាមួយនឹងតម្លៃ $56,900 ម៉ូដែល G70 trim ចុងក្រោយ​នេះ​មាន​តម្លៃ​ប្រហាក់ប្រហែលទៅហ្នឹង​កម្រិតរថយន្ត Audi A3 ឬ Mercedes C-Class។ សម្រាប់​តម្លៃ​មួយនេះក្រុមហ៊ុន Genesis ផ្តល់​ឲ្យ​លោកអ្នក​នូវ​ប្រព័ន្ធ​ជើងក្រោម​បញ្ជា​ដោយ​ប្រព័ន្ធអេឡិចត្រូនិច​ដែល​បាន​លៃតម្រូវ​បែបរថយន្ត​ស្ព័រ (sport-tuned electronically controlled suspension) ដែល​មាន​សមត្ថភាព​ជាប្រភេទ​រថយន្ត​សេដាន់​ប្រណីត​ធំ​ហើយ​រឹងមាំ​ដែលអាចបើក​​នៅ​ជុំវិញ​ស្ថានភាពផ្លូវ​កោង​ដោយ​រលូន និង​ងាយស្រួល​ដូច​រថយន្ត​ដែល​មាន​ទំហំ​តូច​ជាង​វា​ឆ្ងាយ។ ការ​បន្ថយ​ប្រព័ន្ធ​ជើងក្រោម​មក​ត្រឹមតែ​100mm ហាក់ដូចជា​មិនទាបណាស់ណា​ទេ ប៉ុន្តែ​វានៅតែ​ជា​យានយន្ត​ប្រណីត​ដែល​បង្កើត​ឡើងសំរាប់ការធ្វើដំណើរ​បើកបរ​ប្រចាំថ្ងៃ។


ម៉ាស៊ីន V6 twin-turbocharged 3.3 លីត្រ កម្លាំង 365សេះ របស់ Genesis រថយន្ត G70 Graphite មិនមែន​លឿន​ដូច​រថយន្ត​សេដាន់​ស្ព័រ​ខ្លាំង​នោះ​ទេ។ ប៉ុន្តែវានៅតែជា​ជម្រើស​សំរាប់ប្រភេទបើកបរដោយ​កង់​ក្រោយ​(RWD) ឬ​កង់​ទាំង​បួន​ក្នុង​ប្រព័ន្ធ AWD ពេញ​ (four-in full-time AWD)។​ គេរំពឹង​ថាតម្លៃ $58,900 ជាតម្លៃនៅពេលដែលគេចង់បានប្រភេទAWD នៅពេលគេ​​បន្ថែមតំលៃ $2,000 លើ​ម៉ូដែល​បើកបរ​កង់​ក្រោយ​សុទ្ធ​(RWD) ។

លើស​ពី​នេះ អ្នក​នៅតែ​ទទួល​បាន​រចនានិង​ភាព​ទាក់ទាញ​ដែល​ធ្លាប់​មានលើម៉ូដែល G70 នេះ​គឺការទទួល​បាន​ពានរង្វាន់ North American Car of the Year។ វា​ជា​រូបរាង​ដែល​គេធ្លាប់​ស្គាល់ ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ផ្លាស់ប្តូរ​ដ៏​កម្ររ​មួយ​ចំនួន​របស់​ម៉ូដែលនេះ។ នៅផ្នែក​ខាងក្រៅ ម៉ូដែល Graphite trim ពណ៌នៃតួរថយន្តជា​​ពណ៌​មួយ​ផ្តាច់មុខ Ceres Blue ដែល​អ្នក​មិនដែល​ឃើញ​នៅ​លើរថយន្ត​ដ៏ទៃផ្សេង​ឡើយ។ វាបំពាក់មក​ជាមួយ​កង់ទំហំ 19 អ៊ីញ​ផ្តាច់មុខ​ដែល​មាន​ពណ៌ងងឹតបែប darkened accents​ ផ្នែក​ខាងក្រៅ​ពិសេសទៀត ដូចជា​គម្រប​កញ្ចក់​ចំហៀង​ងងឹត និង​ហ្វ្រាំងប្រភេទ​កាលីប័រ​(Brake Caliper)ដែល​នាំ​មក​នូវ​ភាព​ទាក់ទាញ​នៃ​ផ្នែករចនាប័ទបន្ថែម​បន្តិចបន្តួច។ ម៉្យាងវិញទៀត ពណ៌ Vatna Gray ដែល​មាន​លក្ខណៈ​ពិសេស និង​ស៊ីវិល័យ​ដូចគ្នា​ក៏​មាន​​ផង​ដែរ ប្រសិនបើ​អ្នក​ចង់បាន​រូបរាង​ស្រដៀង S-Class ដែល​វាមាន​លក្ខណៈ​អភិរក្ស​ជាង។


នៅផ្នែក​ខាងក្នុង ផ្ទៃក្នុង​ត្រូវ​បាន​បំពាក់មកបរិក្ខា​លក្ខណៈ​ពិសេស​បន្ថែម​ជាមួយ​នឹង​កម្រាល​ស្បែក Nappa Leather ដែល​ផ្ទុយ​គ្នា​ដោយ microfiber suede headliner។ បំពាក់បន្ថែម​ជាមួយ​គម្រប​power trunk​​ដំណើរការដោយដោយស្វ័យប្រវត្តិ, អេក្រង់​ឌីជីថល 3D​ ទំហំ 12.3 អ៊ីញ, និង​ក្រាហ្វិក​ដែល​បាន​ប្ដូរ​តាម​ចំណង់ចំណូលចិត្ត ​សម្រាប់​ម៉ូដែលមួយនេះ ហើយវា​មានលក្ខណ:​​ផ្តាច់មុខ​មួយចំនួនសំរាប់​G70 ​នេះផងដែរ ដែលចំនុចទាំងនេះ​នឹង​មិន​មាន​ជាមួយ​រថយន្ត​ផ្សេងទៀត​ដែល​មាន​តម្លៃ​ស្រដៀង​គ្នានោះទេ។



លោក Tedros Mengiste ប្រធាន​ប្រតិបត្តិការ​នៃ Genesis Motor North America បាន​និយាយ​ថា៖ "G70 បន្ត​ការទាក់ទាញដល់​អតិថិជន​តាមរយៈ​សមត្ថភាព​ដែល​បាន​កែច្នៃ និង​បទពិសោធន៍​បើកបរ​ដ៏​ទាក់ទាញ​របស់​វា ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​រថយន្ត​សេដាន់ Genesis ដែល​ពេញនិយម​បំផុត​ ​នៅ​អាមេរិក​ខាងជើង"។ "ម៉ូដែល Prestige Graphite trim មិនត្រឹមតែបង្កើត​ឡើង​លើ​ភាព​ទាក់ទាញ​នោះប៉ុណ្ណោះទេ វាក៏បាន​ផ្តល់​ជម្រើស​ដ៏​ក្លាហាន និង​ភាពលេចធ្លោ​សម្រាប់​អ្នកបើកបរ​ដែល​ឲ្យ​តម្លៃ​ និងភាពស្និតស្នាលលើ​បទពិសោធន៍ការ​បើកបរ​ដ៏​រីករាយ​ប្រចាំថ្ងៃនៅលើដង​ផ្លូវ៕


ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)