Admin, 22 November 2025
ក្រុមហ៊ុន Jeep មិនចង់ឲ្យគេហៅវាថាជាការវិលត្រឡប់មកវិញនោះទេ។ ប៉ុន្តែយីហោនេះកំពុងព្យាយាមធ្វើទីផ្សារ លក់រថយន្តរបស់ខ្លួនឲ្យបានច្រើន។ ហើយយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រទាំងនោះ យ៉ាងហោចណាស់ក៏ជាប្រភេទរថយន្តOff-road គឺនឹងក្លាយជា "ម៉ូដែល ដែលបង្កការចាប់អារម្មណ៍ខ្លាំង (buzz models)"។ Jeep បានប្រកាសថាយើងនឹងទទួលបាន "airdrops" ប្រចាំខែនៃយានយន្តដែលមានការចាប់រម្មណ៏ផ្ទុះខ្លាំង សម្រាប់ម៉ូដែល Wrangler2026 ថ្មីនេះ។ ហើយ Jeep ទើបតែបានពង្រីកយុទ្ធសាស្ត្រនោះទៅដល់ ម៉ូដែលGladiator2026 ជាមួយនឹងម៉ូដែលថ្មីមួយទៀត គឺ Gladiator Willys '41។
Jeep Gladiator
លក្ខណៈពិសេសសំខាន់ៗរបស់ Jeep Gladiator Willys '41
- គម្របមុខ (hood) ម៉ូដែល Mojave
- សំបកកង់បើកបរគ្រប់ស្ថានភាព mud-terrain ទំហំ 32 អ៊ីញ
- កាងមុខ និងកាងក្រោយប្រភេទដែក
- របាំងការពាររបារ Moparមាន 3 (Mopar triple-hoop grille guard)
រថយន្ត Gladiator Willys '41 គឺជាម៉ូដែលពិសេសសម្រាប់ Jeep Gladiator 2026។ Jeep ត្រូវបានគេពណ៌នាវាថាជា ការអោយតម្លៃយ៉ាងម៉ឺងម៉ាត់ចំពោះកេរ្តិ៍ដំណែលរថយន្តយោធារបស់យីហោមួយនេះ។ ដោយសារតែមិនធ្លាប់មានរថយន្ត Willys Jeep ដែលផលិតជាទ្រង់ទ្រាយធំកាលនៅក្នុងសម័យសង្គ្រាមលោកលើកទីពីរនោះទេ Jeep និយាយថា Willys '41 Gladiator នេះគឺជាការអោយតម្លៃចំពោះខ្លាំងបំផុត យានយន្តក្រោយមក គឺម៉ូដែល Kaiser Jeep M715 ដែលបានធ្វើការផលិតក្នុងអំឡុងពេលសង្គ្រាមវៀតណាមនៅចុងទសវត្សរ៍ 1960។
ម៉ូដែល Willys '41 បន្ថែមសមាសធាតុ Off-road រួមមាន គម្របមុខមានរន្ធខ្យល់ចេញចូល (vented hood) ពីម៉ូដែល Mojave, សំបកកង់ mud-terrain, កាងមុខ និងក្រោយដែក, និងរបាំងការពាររបារបីរបស់ Mopar។ ម៉ូដែលនេះក៏បន្ថែមលក្ខណៈពិសេសទៅលើរូបរាងខាងក្រៅមួយចំនួន រួមមានកង់ 17 អ៊ីញ ពណ៌ Olive Drab, កៅអីមានពណ៌ត្នោតខ្ចីជាមួយនឹងទ្រនាប់កណ្តាលស្រោបដោយក្រណាត់ Mantis Green, និងស្ទីកគ័រគម្របមុខបំផុសគំនិតបែបបុរាណ។
តម្លៃ Jeep Gladiator Willys '41
រថយន្ត Jeep Gladiator Willys '41 ចាប់ផ្តើមពីតម្លៃ $47,840 បូកជាមួយសេវាផ្សេងបន្ថែម $1,995 នាំឲ្យតម្លៃសរុបកើនដល់ $49,835។ Gladiator Willys '41 មានតម្លៃខ្ពស់ជាង Willys ស្តង់ដាររហូតដល់ $2,610។ វាស្ថិតនៅក្នុងគម្លាតរវាងតម្លៃដ៏សំខាន់មួយក្នុងសេរី Gladiator រវាងម៉ូដែល Willys ($45,230) និងម៉ូដែល Gladiator Rubicon ($52,000)។
នោះជាសំណួរ ក្នុងរដ្ឋបាលរបស់ប្រធានាធិបតី Trump លោកបានលុបបំបាត់ការពិន័យ CAFE (Corporate Average Fuel Economy) យ៉ាងមានប្រសិទ្ធភាពបំផុតក្នុងគោលបំណងប្រម៉ូតរថយន្តរបស់សហរដ្ឋអាមេរិចទូទាំងប្រទេស ហើយ Stellantis កំពុងនាំយកម៉ាស៊ីន Hemi V8 ត្រឡប់មកវិញ ហើយ RAM បាននាំម៉ាស៊ីន Hemi ត្រឡប់មកវិញក្នុងសេរីរថយន្ត 1500 pickup វិញ។ Jeep Wrangler រក្សា Hemi V8 របស់ខ្លួនសម្រាប់ម៉ូដែលឆ្នាំ 2026 Wrangler Moab 392 ថ្មី។
ក្រុមហ៊ុន Jeep មិនទាន់បានបញ្ជាក់ថា Gladiator 392 ដែលប្រើប្រាស់ម៉ាស៊ីន V8 នឹងមកដល់ទេ។កាលពីខែសីហា នាយកប្រតិបត្តិរថយន្ត Jeep លោក Bob Broderdorf បានប្រាប់អ្នកគាំទ្រក៏ដូចជាអតិថិជន Wrangler និង Gladiator កុំឲ្យបារម្ភរឿងនេះ ពីព្រោះ "Hemi V8 6.8 លីត្រនឹងបំពាក់ជាមួយ Jeep"។ នៅពេលដែល អ្នកយកព័ត៌មានរបស់យើង សុំការបំភ្លឺអំពី Gladiator 392 អ្នកនាំពាក្យ Jeep បានប្រាប់យើងថា "សូមរង់ចាំតាមដាន"។ ហើយយើងនៅតែរង់ចាំតាមដាននៅឡើយ។ យើងនៅតែមិនទាំងដឹងពីព័ត៌មានជាក់លាក់ដែល Jeep នឹងផ្តល់ឲ្យម៉ាស៊ីន 392 ប្រសិនបើវាត្រូវបានបំពាក់ទៅក្នុង Gladiator នោះ។ ប៉ុន្តែក្នុង Jeep Wrangler Moab 392 ម៉ាស៊ីន Hemi V8 4.6 លីត្រផ្តល់កម្លាំង 470 សេះ និងកម្លាំងបង្វិល 637 N.m ដែលខ្ពស់ជាង V6 Gladiator បច្ចុប្បន្នដែលមានកម្លាំង 285 សេះ និង 352 N.m ។ ម៉ាស៊ីនត្រូវបានកែច្នៃដើម្បីផ្តល់សមត្ថភាពក្នុងការអូសសណ្តោងអោយបានកាន់តែល្អសម្រាប់Gladiator។ Wrangler Moab 392 មានសមត្ថភាពអូសសណ្តោងត្រឹមតែ 1,587Kg៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
