Admin, 24 November 2025
បន្ទាប់ពីការបង្ហាញដ៏អស្ចារ្យមួយដែលរថយន្តធ្វើការបង្ហាញខ្លួនព្យួរពីឧទ្ធម្ភាគចក្រ រថយន្ត Supercar Gordon Murray Special Vehicles S1 LM ត្រូវបានលក់ក្នុងតម្លៃដ៏គួរឲ្យភ្ញាក់ផ្អើល $20,630,000 (20.6លានដុល្លាសហរដ្ឋអាមេរិក) ដែលធ្វើឲ្យវាក្លាយជារថយន្តថ្មីដែលមានតម្លៃថ្លៃបំផុតដែលមិនធ្លាប់ឆ្លងកាត់ការដេញថ្លៃកន្លងមក។
ការលក់នេះដែលរៀបចំដោយក្រុមហ៊ុនដេញថ្លៃឈានមុខគេរបស់ពិភពលោក គឺក្រុមហ៊ុនRM Sotheby's គឺជាការដេញថ្លៃកន្លែងចុងក្រោយបង្អស់ក្នុងចំណោម ៥ កន្លែង សម្រាប់រថយន្ត S1 LM ដែលមានមូលដ្ឋានលើម៉ូដែល T.50 ដែលការរចនារបស់វាត្រូវបានបំផុសគំនិតយ៉ាងច្បាស់ដោយការរចនា Supercar ដំបូងរបស់ Gordon Murray គឺ McLaren F1។
រថយន្ត GMSV S1 LM ដែលត្រូវបានបង្ហាញជាមួយនឹង Le Mans GTR track-day special ក្នុងអំឡុងពេលព្រឹត្តការណ៍ Monterey Car Week ដែលបានរៀបចំទីតាំងដេញថ្លៃក្នុងរចនាប័ទដ៏អស្ចារ្យ។ វាត្រូវបានព្យួរពីឧទ្ធម្ភាគចក្រកម្ពស់រាប់គីឡូម៉ែត្រលើលំហរអាកាស ដោយ GMSV បានហោះកាត់ទីតាំងល្បីៗក្នុងទីក្រុង Las Vegas ដូចជា Sphere មុននឹងមកដល់សណ្ឋាគារ Wynn ទាន់ពេលសម្រាប់ការដេញថ្លៃ ដែលជាផ្នែកមួយក្នុងកម្មវិធី amFAR's Gala Dinner។ យោងតាមក្រុមហ៊ុនផលិតរថយន្ត ការដេញថ្លៃដ៏ស្វិតស្វាញរវាងអ្នកចូលរួមកម្មវិធី Gala និងភាគីពីចម្ងាយ បានបណ្តាលឲ្យការដាក់ដេញថ្លៃរថយន្តមួយនេះមានលទ្ធផលដ៏ខ្ពស់បំផុតគឺតម្លៃរហូតដល់ 20.6 លានដុល្លារ។
តម្លៃសម្រេចចុងក្រោយនេះធ្វើឲ្យ GMSV S1 LM ក្លាយជារថយន្តថ្មីដែលមានតម្លៃថ្លៃបំផុតដែលមិនធ្លាប់មានលក់ក្នុងការដេញថ្លៃ ដោយមិនរាប់បញ្ចូលរថយន្តដែលលក់ដើម្បីការងារសប្បុរសធម៌នោះទេ។
ដោយសារការផលិត Supercar មិនទាន់បានចាប់ផ្តើមនៅឡើយ ការលក់ក៏រួមបញ្ចូលជាមួយអត្តសញ្ញាណជាម្ចាស់ផ្ទាល់ខ្លួន(Remarkably personal touches) ។ អ្នកឈ្នះការដេញថ្លៃដែលមិនបានបញ្ចេញឈ្មោះនឹងទទួលបានការអញ្ជើញចូលរួមក្នុងការកំណត់លក្ខណៈពិសេសផ្ទាល់ខ្លួនជាមួយក្រុមហ៊ុន Gordon Murray ក្នុងការរចនាផ្នែកមួយចំនួនដែលអ្នកដេញថ្លៃចូលចិត្ត រួមមានពណ៌, សម្ភារៈ, និងព័ត៌មានលម្អិតពិសេសដើម្បីធ្វើឲ្យរថយន្តដ៏កម្រមួយនេះអោយកាន់តែពិសេសថែមទៀត។ លើសពីនេះ ម្ចាស់ថ្មីនឹងអាចរីករាយជាមួយនឹងការបើកបរជាមួយ Dario Franchitti ដែលជាជើងឯក Indy 500 បីសម័យដែលឥឡូវគាត់បម្រើការងារជានាយកប្រតិបត្តិផលិតផល និងម៉ាកយីហោនៅ Gordon Murray Group។ អ្នកឈ្នះការដេញថ្លៃក៏នឹងមានសិទ្ធិចូលរួមក្រុម GMSV សម្រាប់ការយល់ដឹងពីការអភិវឌ្ឍចុងក្រោយរបស់រថយន្ត ហើយទទួលបទពិសោធន៍ជាក្នុងនាមជាម្ចាស់ត្រូវបានគេកត់ត្រាក្នុងសៀវភៅអនុស្សាវរីយ៍ចំនួន ៥០០ ទំព័រ ស្តីពី S1 LM រួមទាំងគំនូរព្រាង និងការកំណត់ចំណាំផ្ទាល់ខ្លួនរបស់ Murray នៅទីដំបូងនៃការបង្កើតរថយន្ត។
រថយន្ត GMSV S1 LM ត្រូវបានបង្កើតឡើងដើម្បីជាកិត្តិយសដល់ការបង្ហាញខ្លួនជាលើកដំបូង និងការឈ្នះសរុបរបស់ McLaren F1 GTR 24 Hours of Le Mans ក្នុងឆ្នាំ 1995។ រថយន្ត F1 ចំនួន 5 គ្រឿងបានចូលរួមប្រកួតប្រជែងកាលពីឆ្នាំនោះ ដូច្នេះវាបានបំផុសគំនិតឲ្យមានការផលិតគម្រោងនេះត្រឹមតែ 5 គ្រឿងប៉ុណ្ណោះ។ ទោះបីជាការរចនាខាងក្រៅយកលំនាំយ៉ាងច្បាស់ពី Supercar ដ៏ល្បីល្បាញក្នុងទសវត្សរ៍ 1990 ក៏ដោយ ការផលិតគឺបានមកពីម៉ូដែល T.50 ដែលមានស្រាប់របស់ Gordon Murray Automotive ដែលមាន ultralight carbon-fiber monocoque ដែលមានទម្ងន់ស្រាលជាង F1 ប្រហែល 20kg និងទម្ងន់សរុប (curb weight) ក្រោមត្រឹមតែ 997kg ។ S1 LM ក៏នឹងប្រើម៉ាស៊ីន V12 Cosworth 6.0 លីត្រ ដែលបឺតខ្យល់ដោយធម្មជាតិរបស់ T.50 ដែលផលិតកម្លាំង 654 សេះ នៅកម្រិត 11,500 rpm។
ដោយសារ GMSV S1 LM បោះបង់កង្ហារ downforce ក្រោមតួរថយន្តដូចម៉ូដែលខ្សែស្រឡាយ GMA ដែលគួរអោយស្មុគស្មាញ យើងរំពឹងថាវានឹងកាន់តែស្រាល អាចនឹងមានទម្ងន់ជាង 907 kg បន្តិច។ នោះនឹងធ្វើឲ្យវាស្រាលជាងម៉ូដែល F1 មុន 226kg ហើយរូបរាងSlippery shape របស់វាអាចផ្តល់នូវគុណសម្បត្តិអេរ៉ូឌីណាមិច (aerodynamic advantage) គ្រប់គ្រាន់ដើម្បីបង្កើនល្បឿនកំពូលដល់ 386.40 km /h របស់រថយន្តសេរីមុន។ ហើយដូចដែលគេរំពឹងទុកពីការរចនា Gordon Murray Flagship របស់រថយន្ត S1 LM រក្សាអ្នកបើកបរនៅចំកណ្តាលសម្រាប់ការបែងចែកទម្ងន់ដ៏ល្អ, សោភ័ណ្ឌភាពVisbility, និងចំនុចដ៏អស្ចារ្យមួយចំនួនទៀត៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
