Admin, 15 December 2025

         រថយន្ត Haval H9 Crossing Edition របស់ GWM ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវការ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ជាមួយ​នឹង​តម្លៃ​ក្នុង​បញ្ជី 36,100 ដុល្លារ​អាមេរិក និង​តម្លៃ​បន្តនៅ​សុពលភាព​​ពេល​បណ្ដោះអាសន្នគឺ 32,600 ដុល្លារ​អាមេរិក។ ម៉ូដែល​នេះ​មាន​សារៈសំខាន់​ដោយសារ​តែ​វា​មាន​ការ​ផ្លាស់ប្តូរ​ផ្នែកមួយចំនួន​ជាក់លាក់​សម្រាប់​ការ​ប្រើប្រាស់​ឆ្លងកាត់​វាលលំហ រួម​និងកម្ពស់​ប្រព័ន្ធ​ជើងក្រោម និង​ឧបករណ៍ off-road បើ​ធៀប​នឹង​ម៉ូដែល H9 ប្រភេទម៉ាស៊ីនម៉ាស៊ូត​ស្តង់ដារ។ Crossing Edition ជាម៉ូដែល​ជួររថយន្ត SUV ទំហំ​មធ្យម​ទៅ​ធំ​របស់ Haval ជាមួយ​នឹង​ការ​កំណត់​រចនាសម្ព័ន្ធ​ដែល​ផ្តោត​លើ​សមត្ថភាព​ឆ្លងកាត់​គ្រប់​ស្ថានភាព​ផ្លូវ។


លក្ខណៈ​ពិសេស Off-Road និង​វិមាត្រ

ការ​កែប្រែ​ផ្នែកខាងក្រៅ​របស់ Crossing Edition រួម​មាន​ជម្រើស​​ពណ៌​ប្រផេះ​ពី​រោងចក្រ និង​សំបក​កង់ all-terrain 265/65 R18។ កម្ពស់​បើកបរ (Ride height) ត្រូវ​បាន​បង្កើន 30mm បើ​ធៀប​នឹង H9 ម៉ាស៊ីនម៉ាស៊ូត​ធម្មតា ដែល​បណ្តាល​ឲ្យ​មាន​កម្ពស់​ពី​ដី​អប្បបរមា(ground Clearance)  235mm។ មុំ approach angle ត្រូវ​បាន​កំណត់ 33 ដឺក្រេ និង departure angle​ កំណត់នៅមុំ 26ដឺក្រេ ខណៈដែល longitudinal breakover angle ត្រូវ​បាន​កំណត់នៅមុំ 25 ដឺក្រេ។ ជម្រៅ​ឆ្លង​ទឹក (wading depth) របស់​ម៉ូដែល​ត្រូវ​បាន​កំណត់​នៅកម្ពស់ 800mm ក្នុង​លក្ខណៈ​ពិសេសជា​ផ្លូវការ។

H9 Crossing Edition រក្សា​វិមាត្រ​តួ​ខ្លួន​ដូចហ្នឹង​​H9​ (Platform) ដែលមានប្រវែង 5,070 mm, ទទឹង 1,976 mm, កម្ពស់ 1,960 mm, និង​គម្លាត​កង់ 2,850 mm។ ផ្នែក​ខាងមុខ​នៅតែ​បន្ត​បំពាក់មកជាមួយ​របាំង​មុខ​(ប៉ាណា)​ដែល​មាន​រាង​ផ្តេក​ខ្លាំង និងទ្រង់ទ្រាយ​ចង្កៀង​មុខ​រាង​ចតុកោណ បំពាក់​ជាមួយ​ភ្លើង LED ពេលថ្ងៃ​(Daytime)​រាង​មូល ដែល​ស៊ីសង្វាក់គ្នា​ជាមួយ​ការ​រចនា​ជំនាន់​បច្ចុប្បន្ន។


ផ្នែក​ខាងក្នុង និង​លក្ខណៈ​ពិសេស

ប្លង់​ខាងក្នុង​នៃ Crossing Edition នៅតែ​មិន​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ពីម៉ូដែល H9 ស្តង់ដារនោះ​ទេ​។ កាប៊ីន​បំពាក់មកជាមួយ​អេក្រង់កណ្តាលថាច់ស្គ្រីន​​ទំហំ 14.6 អ៊ីញ, អេក្រង់ផ្ទាំងកុងទ័រ​ប្រភេទឌីជីថលទំហំ 10.25 អ៊ីញ, និង​ដង​ចង្កឹះលេខ​ ។ ផ្នែកខាងក្នុងកន្លែងដឹកអ្នកដំណើរមាន​២ប្រភេទ គឺកន្លែងផ្ទុកអ្នក​ដំណើរចំនុះ​ ៥ នាក់ និងចំនួន ៧ នាក់។ កៅអី​ខាងមុខ​ត្រូវ​បាន​បំពាក់​មកជាមួយ​មុខងារ​កម្ដៅ, មុខងារ​ត្រជាក់ និង​ម៉ាស្សា ខណៈ​កៅអី​ជួរ​ទីពីរ​រួមមានមុខងារ​កម្ដៅ និង​មុខងារ​ត្រជាក់។

បើ​ធៀប​នឹង Warrior Edition របស់ ម៉ូដែល​ H9  Crossing Edition បានបន្ថែម​របៀប​បើកបរ​ពីរមុខងារបន្ថែមទៀត ដែល​មានបំពាក់​ស្លាក ‘rock’ និង ‘expert’។ វាក៏​មាន​ភ្លើង​បំពាក់​លើ​ដំបូល និង​ការ​តុបតែង​របាំង​មុខ​(បន្ទះប៉ាណា)ខុសគ្នា ហើយក៏មានការដកចេញ​នូវសម្ភារៈ​ ​ផាសុកភាព​មួយ​ចំនួន ហើយក្នុងនោះរួម​មានប្រព័ន្ធសុវត្ថិភាពដូចជា integrated parking assist, ambient lighting, និង​កាមេរ៉ា​មើល 360ដឺក្រេ។ ឧបករណ៍​ជំនួយ​អ្នកបើកបរ​រួមមាន​មុខងារ​ស្វ័យប្រវត្តិ Level 2 និង​ប្រព័ន្ធ​កាមេរ៉ាថតពេល​​បើកបរ​ទៅមុខ (forward-facing driving recorder)។


ប្រព័ន្ធ​បញ្ជូន​ថាមពល

លក្ខណៈ​ពិសេស​នៃ​ប្រព័ន្ធ​បញ្ជូន​ថាមពល​ត្រូវ​បាន​យក​ពីម៉ូដែល H9 ម៉ាស៊ីនម៉ាស៊ូត​វិញ​ដែលជាប្រភេទ ម៉ាស៊ីន​ម៉ាស៊ូត turbocharged 2.4លីត្រ ផលិត​កម្លាំងបាន 137 គីឡូវ៉ាត់ (137kW) និង​កម្លាំង​បង្វិល 490 ញូតុន​ម៉ែត្រ(490N.m)។ ថាមពល​ត្រូវ​បាន​បញ្ជូន​តាម​ប្រអប់លេខ​ស្វ័យប្រវត្តិ 9 ល្បឿន និង​បើកបរដោយប្រព័ន្ធ​​កង់​បួន(4WD) on-demand BorgWarner TOD ជាមួយ​នឹង​ Optional front & rear locking differntials ។ ប្រព័ន្ធ​ប្រេងឥន្ធនៈ​របស់​ម៉ូដែល​នេះ​​គឺបំពាក់មកជាមួយ​ធុង​សាំងចំនួនពីរ ជាមួយ​នឹង​ចំណុះ​សរុប 131 លីត្រ ដែល Haval ប្រកាស​ថា​វាអាចបើកបរបានរយៈចម្ងាយ​រហូតដល់ 1,400 គីឡូម៉ែត្រ ក្រោម​លក្ខខណ្ឌ​ជាក់លាក់។

H9 Crossing Edition និងចូល​ទីផ្សារប្រកួតប្រជែង​ជាមួយ​នឹង SUV body-on-frame ផ្សេងទៀត​ក្នុង​ប្រទេស​ចិន រួម​មាន Fangchengbao Bao 5 និង Beijing BJ60៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)