Admin, 19 March 2026
ក្រុមហ៊ុន Harley-Davidson នៅថ្ងៃនេះបានប្រកាសបង្ហាញនូវការបន្ថែមថ្មីចំនួន 3 ទៅក្នុង ស្រឡាយម៉ូតូឆ្នាំ 2026 របស់ខ្លួន រួមមាន ជម្រើសកៅអីទោល (Solo trim) សម្រាប់ម៉ូដែល Road Glide® និងជម្រើសតុបតែងក្រូម៉េ (Chrome trim) ថ្មីសម្រាប់ម៉ូតូបីកង់ Road Glide® 3 និងម៉ូតូប្រភេទ Performance Cruiser ម៉ូដែល Low Rider® S។ ជម្រើសស្ទីលថ្មីទាំងបីនេះ មានវត្តមាននៅលើគេហទំព័រ H-D.com ហើយនឹងមកដល់ ភ្នាក់ងារចែកចាយ Harley-Davidson ក្នុងពេលឆាប់ៗនេះ។
បន្ថែមភាពចែងចាំងជាមួយក្រូម៉េ (More Chrome)
ជម្រើសតុបតែងក្រូម៉េសម្រាប់ម៉ូដែល Road Glide 3 និង Low Rider S គឺជាការឆ្លើយតប ដោយផ្ទាល់ទៅនឹងចំណង់ចំណូលចិត្តរបស់អតិថិជន ដែលកំពុងងាកចេញពីពណ៌ខ្មៅដិត មករកភាពចែងចាំងនៃក្រូម៉េវិញ ដែលជានិន្នាការស្ទីលថ្មីជាសកល។ ជម្រើសក្រូម៉េនេះនឹង ផ្ដល់នូវភាពចែងចាំងលើផ្នែកគ្រឿងម៉ាស៊ីន (Powertrain) បំពង់ផ្សែង និងព័ត៌មានលម្អិត ផ្សេងៗ រួមទាំងការរចនាបែបម៉ាស៊ីនពន្លាស (machined details) លើកង់អាលុយមីញ៉ូម មួយសិតផងដែរ។
- Low Rider® S: ជាម៉ូតូដែលកំណត់ដោយអត្តចរិត "West Coast style" និងកម្លាំងខ្លាំង។ វាបំពាក់ម៉ាស៊ីន Milwaukee-Eight® 117 High Output ជាមួយប្រព័ន្ធបឺតខ្យល់ Heavy Breather និងបំពង់ផ្សែង 2-ចេញ-1។ សម្រាប់ជម្រើសតុបតែងក្រូម៉េ ម៉ូដែល Low Rider S មានតម្លៃ MSRP ចាប់ពី 18,999 ដុល្លារអាមេរិក។
- Road Glide® 3: ម៉ូតូបីកង់ឆ្នាំ 2026 នេះបានណែនាំនូវសមត្ថភាព និងការរចនាថ្មី រួមមានប្រព័ន្ធបូមក្រោយដ៏ទន់ភ្លន់, ម៉ាស៊ីន Milwaukee-Eight® VVT 117, របាំងមុខបែប Aerodynamic ជាមួយភ្លើង LED ជុំវិញ, និងប្រព័ន្ធកម្សាន្តអេក្រង់ Touchscreen ដំណើរការដោយ Skyline™ OS។ សម្រាប់ជម្រើសតុបតែងក្រូម៉េ ម៉ូដែល Road Glide 3 មានតម្លៃ MSRP ចាប់ពី 35,799 ដុល្លារអាមេរិក។
ស្ទីលឯកោជាមួយកៅអីទោល (Go Solo)
សម្រាប់អ្នកជិះដែលចូលចិត្តភាពឯកោបែប "Lone wolf" ជម្រើសកៅអីទោលលើម៉ូដែល Road Glide នឹងជំនួសកៅអីឌុបស្តង់ដារមកជាកៅអី Low Profile Solo Touring Seat វិញ ដែលផ្តល់នូវស្ទីលបែប Street-rod ប៉ុន្តែនៅតែរក្សាភាពស្រណុកសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។ ម៉ូដែល Road Glide នៅតែជាជម្រើសដំបូងសម្រាប់អ្នកដែលចូលចិត្តកែច្នៃ (Customization)។ ជម្រើសកៅអីទោលនេះមានផ្តល់ជូនជាមួយពណ៌ប្រផេះ (Dark Billiard Gray) លាយការតុបតែងក្រូម៉េ ក្នុងតម្លៃ MSRP ចាប់ពី 25,999 ដុល្លារ (មានលក់តែក្នុងតំបន់អាមេរិកខាងជើង ប៉ុណ្ណោះ)។
ក្រុមហ៊ុន Harley-Davidson តំណាងឱ្យការស្វែងរកការផ្សងព្រេង និងសេរីភាពនៃព្រលឹងដែល មិនចេះរីងស្ងួត។ លោកអ្នកអាចចូលទៅកាន់ H-D.com ដើម្បីស្វែងយល់បន្ថែមអំពីស្រឡាយ ម៉ូតូ Harley-Davidson®, គ្រឿងបន្លាស់ និងសម្លៀកបំពាក់ផ្លូវការ៕
ប្រភព៖ United State News.
ប្រែសំរួល៖ AC Motors
