Admin, 13 December 2025

            វាកាន់តែច្បាស់ហើយថា អាថ៌កំបាំងនៅពីក្រោយតម្លៃដ៏សមរម្យគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន Honda លើម៉ូដែល CB1000 Hornet គឺជាគំនិតដែលបានបំផុសសាកល្បង និងត្រូវបានវាស់អំពី ទំហំនៃសេដ្ឋកិច្ច (economy of scale)។ តាមរយៈការអភិវឌ្ឍម៉ូដែលជាច្រើនដែលមានទម្រង់( Platform) ដូចគ្នា វាអាចកាត់បន្ថយការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D)។​ ក្រោយពីមានបំពាក់បន្ថែមឧបករណ៍លើ ម៉ូដែល CB1000F retro-style ទៅក្នុងជួរម៉ូដែល​កាល​ពីប៉ុន្មានសប្តាហ៍មុន ឥឡូវនេះវាបានណែនាំម៉ាស៊ីនទីបីដែលមានមូលដ្ឋានលើគ្រឿងបន្លាស់ដូចគ្នា ក្នុងទម្រង់ជាម៉ូដែល CB1000GT។

យើងបានឃើញម៉ូតូ GT ថ្មីនេះរួចហើយនៅក្នុងខែតុលា នៅពេលដែលមានការ អនុម័តចុះបញ្ជី​ម៉ូដែលនេះក្នុងប្រទេសអូស្ត្រាលីនិងត្រូវបានចេញផ្សាយមុនពេលការដាក់ឱ្យដំណើរការម៉ូតូ ប៉ុន្តែលក្ខណៈបច្ចេកទេសពេញលេញរបស់ម៉ូដែលនេះនៅតែជាអាថ៌កំបាំងរហូតដល់ការបង្ហាញខ្លួននៅអឺរ៉ុបក្នុងព្រឹត្តការណ៏ពិព័រណ៍ EICMA នៅទីក្រុង Milan ហើយវាបានដាក់តាំងបង្ហាញថា រួមជាមួយ​ទាំង​កម្រិតបច្ចេកវិទ្យា និងសមត្ថភាពឈានមុខគេក្នុងទីផ្សារ ដែលត្រូវបានគេកំណត់យុទ្ធសាស្ត្រ​ថា ​តម្លៃគឺជាការប្រកួត​ប្រជែងដ៏សំខាន់។

Wind protection on the CB100GT is provided by full bodywork and an adjustable windscreen.Honda


ម៉ាស៊ីន Honda CB1000GT

វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលឃើញ CB1000GT ខ្ចីតួ Frame ដែកប្រភេទ Diamond និងម៉ាស៊ីន Inline-four កម្លាំង1000cc ពីម៉ូតូ CB1000 Hornet ទោះបីជាមានការកែប្រែបន្តិចបន្តួច ដើម្បីឱ្យសមនឹងតួនាទីការជិះផ្លូវឆ្ងាយរបស់ម៉ូដែល GT ក៏ដោយ។ ម៉ាស៊ីនដែលផ្អែកលើម៉ូទ័រ CBR1000RR Fireblade ឆ្នាំ 2017 ទទួលបានការកំណត់ mapping ពិសេស ដែលបណ្តាលឱ្យមាន កម្លាំង148hp សម្រាប់ទីផ្សារអឺរ៉ុប និងកម្លាំង150hp បំពាក់នៅលើម៉ូដែល Hornet នៅទីផ្សារអឺរ៉ុប និងកម្លាំងបន្ទាប់ទៀតគឺ 155hp របស់ម៉ូដែល CB1000 Hornet SP នៅក្នុងទីផ្សារដូចគ្នា។ កម្រិតកម្លាំងកំពូដល់​11,000rpm អមដោយកម្លាំងបង្វិល 101 N.m @ 8750rpm  ម៉ូដែល GT ទទួលបានអត្ថប្រយោជន៍ពី IMU ប្រាំមួយអ័ក្ស (six-axis IMU) ដែលអនុញ្ញាតឱ្យមានប្រព័ន្ធហ្វ្រាំង Cornering ABS និងប្រព័ន្ធ Traction Control ដែលមាន lean-sensitive​ traction control រួមជាមួយនឹងមុខងារការជិះមាន​ 5​ ​​របៀបដូចជា៖​Standard, Sport, Rain, Tour, និង User ដែលនីមួយៗផ្លាស់ប្តូរការកំណត់ត្រូវតាមការបញ្ជូនកម្លាំង  engine-braking និង Traction Control។

The 2026 Honda CB1000GT gets a six axis IMU.Honda

តួ Chassis របស់ Honda CB1000GT

ការអាប់ដេតដ៏ធំមួយទៀតលើម៉ូដែលផ្សេងទៀតដែលពាក់ព័ន្ធ គឺស្ថិតនៅក្នុងប្រព័ន្ធជើងក្រោមរបស់ GT ដែលម៉ាកយីហោ Showa EERA ដែលបំពាក់មកជាមួយប្រព័ន្ធអេឡិចត្រូនិច ដែលបន្សាំឥត​ឈប់ឈ​រក្នុងការកំណត់ប្រព័ន្ធប៊ូម (compression and rebound damper settings) ដោយផ្អែក​លើល្បឿន ប្រព័ន្ធព័ត៌មានរបស់ IMU បង្ហាញអំពីទម្រង់របស់ម៉ូតូ និងចលនារបស់ប៊ូមម៉ូតូ និងឧបករណ៍ចាប់សញ្ញាចលនាដែលបានបង្កើតឡើង។ វាមិនមែនជារឿងចម្លែកទេនៅក្នុងប្រភេទ​ម៉ូតូនេះ – គូប្រជែងរបស់វាដូចជា Tracer 9 GT+ របស់ Yamaha និង GSX-S1000GX របស់ Suzuki សុទ្ធតែមានប្រព័ន្ធស្រដៀងគ្នា ប៉ុន្តែនៅក្នុងទីផ្សារតម្លៃរបស់ Honda វាមានតម្លៃទាបជាងពួក​គេ​យ៉ាងខ្លាំង។

តួ Chassis ដែលនៅសេសសល់គឺស្រដៀងទៅនឹង CB1000 Hornet ជាមួយនឹងមុំកាច់​ 25 ដឺក្រ ដូចគ្នា ប៉ុន្តែម៉ូដែល GT ទទួលបាន Trail មានទំហំ​​​ 4.2 inch ជំនួសឱ្យទំហំ 3.9​ inch និង Swingarm វែងជាងដែលវាមានប្រវែងគម្លាតចន្លោះកង់មុនទៅកង់ក្រោយ (wheelbase) កើនលើស 10.16mm លើទំហំប្រវែង 1,465mm​ ដែលស័ក្តិសមសម្រាប់ម៉ូតូ Tourer ល្បឿនលឿន ដោយមិនប៉ះពាល់​ដល់ការបត់ខ្លាំងពេកនោះទេ។ ប្រភេទហ្វ្រាំង Nissin និងទំហំឌីស 310mm ត្រូវបានខ្ចីពី CB1000 ស្តង់ដារ ហើយក៏អរគុណដល់ IMU ត្រូវបានបំពាក់ទៅនឹង Cornering ABS នៅក្នុង CB1000GT។

តួខ្លួន (Bodywork) គឺជាការបន្ថែមមួយទៀត។ គម្របមុខមានពាក់កណ្តាល (half-fairing) ត្រូវបានគេនិយាយថាវាត្រូវបានរចនាឡើងដោយប្រើ CFD (Computational Fluid Dynamics) ដើម្បីសិក្សារអំពី លំហខ្យល់ (aerodynamics) របស់ម៉ូតូនៅក្នុងគ្រប់ស្ថានភាពនៃការបត់បែន និងមាន កញ្ចក់ការពារខ្យល់ដែលអាចបញ្ជារដោយដៃបានប្រាំមុខងារ ដែលមានទំហំ 81mm ។ កាបូបចំហៀងដែលអាចដោះចេញបាន (Detachable panniers) ត្រូវបានបំពាក់មកជាមួយម៉ូតូ ដោយមានទំហំផ្ទុកបានចំនុះ 36kg  ហើយ ផ្នែកខាងលើកែបអាចបំពាក់ប្រអប់បន្ថែមបាន (optional top case) អាចបន្ថែមទំហំចំនុះ ​​​28kg ទៀត។ កម្ពស់កៅអី 825.5mm ដែលខ្ពស់ជាង Hornet បន្តិច ដោយសារតែទ្រនាប់ស្បែកកៅអីមានកម្រាស់ក្រាស់ជាងដែលផលិតឡើងអោយអ្នកជិះធ្វើដំណើរ ទទួលបានផាសុកភាពកាន់តែច្រើនក្នុងក្នុងការបើកបរផ្លូវឆ្ងាយ បានទៅដល់គោលដៅយ៉ាង​ងាយ​ស្រួល ។​ ធុងសាំងអាចផ្ទុកបានចំនុះ 21លីត្រ ដែលអាចជិះបានរយៈចម្ងាយជាង 321km ជាមួយ​ការឈប់សម្រាកផងដែរ។ ចំណែកឈ្នាន់ដាក់ជើងត្រូវបានខ្ចីពីម៉ូដែល CB1000F ដោយផ្លាស់ប្តូរ​ពួកវា​ទៅក្រោមបន្តិចបើប្រៀបធៀបទៅនឹងម៉ូដែល CB1000 Hornet ដើម្បីឱ្យអ្នកជិះអាចបន្ធូរអារម្មណ៍ល្អ​ជាងមុន។


ឧបករណ៍រផ្សេងទៀតបស់ម៉ូតូនេះរួមមាន ផ្ទាំងកុងទ័រប្រភេទ TFT ​​​ទំហំ​ 5inch ជាមួយនឹង 3 Display ដែលអាចភ្ជាប់ជាមួយទូរស័ព្ទធម្មតាទាំងអស់ បូកនឹងប៊ូតុងនៅដៃចង្កូតដែលអាចបិទបើក​ដើម្បី​គ្រប់គ្រងភ្លើងខាងក្រោយ​ ប៊ូតុងភ្លើងសញ្ញាបត់(ភ្លើងស៊ីញ៉ូ)​បិទដោយស្វ័យប្រវត្តិ និង​ ភ្លើងសញ្ញា​បញ្ឈប់បន្ទាន់ ESS របស់ Honda ដែលបញ្ចេញភ្លើងអាសន្នក្នុងអំឡុងពេលឈប់។វាក៏មាន Keyless Ignition Smart Key ផងដែរ ទោះបីជាអ្នកនៅតែត្រូវប្រើសោរដើម្បីបើកគម្របចាក់សាំង ឬដោះកៅអីក៏ដោយ។ ជើងទ្រកណ្តាល (centerstand) គឺជាការបន្ថែមដែលត្រូវបានរាប់បញ្ជូលជា​ឧបករណ៍​ស្តង់ដារផងដែរ។

យើងនៅតែរង់ចាំស្តាប់ថាតើ CB1000GT កំពុងឆ្ពោះទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដែរឬទេ និងថាតើវានឹងមានតម្លៃប៉ុន្មានប្រសិនបើវាដាក់លក់នៅទីនោះ ប៉ុន្តែនៅអឺរ៉ុបវាត្រូវបានគេរំពឹងថា​នឹងមានតម្លៃទាបជាងគូប្រកួតប្រជែងសំខាន់ៗរបស់ខ្លួនយ៉ាងខ្លាំងនៅពេលដែលវាចូលដល់ហាងលក់នៅដើមឆ្នាំក្រោយ៕

ប្រភព៖ United State News.

ប្រែសំរួល៖ AC Motors