Admin, 06 December 2025
ការអាប់ដេតពណ៌រដូវរងា (winter refresh) របស់ក្រុមហ៊ុន Honda មិនមានសញ្ញាបង្ហាញពីការថមថយទេ ដោយក្រុមហ៊ុនជប៉ុនមួយនេះបានផ្តល់នូវពណ៌ថ្មីៗជាច្រើនដល់ម៉ូតូកម្រិតដំបូង របស់ខ្លួនគឺម៉ូដែល CB125R ។
ចាប់តាំងពីដើមខែតុលាមក ក្រុមហ៊ុន Honda បានផ្តល់ការអាប់ដេតពណ៌ដល់ម៉ូដែលជាច្រើននៃត្រកូល CB រួមទាំងម៉ូតូ Naked កម្លាំងមធ្យម CB650R ផងដែរ។ ម៉ូតូ CB500 Hornet និង CB750 Hornet ក៏ទទួលបានការអាប់ដេតដូចគ្នានេះដែរ ដែលជាផ្នែកនៃឆ្នាំ 2026 របស់ពួកគេ ដែលក៏រួមបញ្ចូលទាំងការបន្ថែមបច្ចេកវិទ្យា E-Clutch របស់ Honda ផងដែរ។
2026 CBR 125R
តូ CB125R គឺជាម៉ូដែលចុងក្រោយបំផុតដែលទទួលបានកែប្រែពណ៌ថ្មីទាំងស្រុងសម្រាប់ឆ្នាំ 2026 ដោយឥឡូវនេះវាមានពណ៌ Matt Rock Gray, Matt Lucent Silver Metallic, Zefiro Blue Metallic និង Matt Pearl Diaspro Red ផងដែរ។
ម៉ូតូ CB125R ប្រើប្រាស់ម៉ាស៊ីនស៊ីឡាំងតែមួយ ប្រភេទឺកស្អំត្រជាក់ហើយកម្លាំងថាមពលនាបច្ចុប្បន្នរបស់វានេះត្រូវបានគេកែច្នៃនិងជាផ្នែកមួយនៃការអាប់ដេតម៉ាស៊ីនតាំងពីឆ្នាំ 2021មក។ ការអាប់ដេតដ៏ធំបន្ទាប់របស់វាបានមកដល់ក្នុងឆ្នាំ 2024 ហើយវាត្រូវបានអនុញ្ញាតឱ្យបំពេញតាមកំរិតស្តង់ដារក្នុងបំភាយឧស្ម័នផ្សែង Euro5+។ ម៉ូតូ CB125R ផលិតកម្លាំង 14.7bhp @ 10,000rpm និងកម្លាំងបង្វិល 11N.m @ 8,000rpm។
ម៉ូតូ Honda ម៉ូដែលមួយចំនួនទៀតរក្សានូវលក្ខណៈពិសេសដូចមុននិងមានគុណភាពខ្ពស់ដូចពីមុន រួមទាំងការប្រើ ប៊ូម Upside-down forks, Showa Separate Function Big Piston (SFF-BP) ទំហំ 41mm នៅខាងមុខ។ នៅផ្នែកខាងក្រោយ គឺជាប៊ូមរ៉ឺស័រ Monoshock ដែល non-adjustable។
ប្រព័ន្ធហ្វ្រាំងមុខត្រូវបានបំពាក់មកជាមួយ floating-disc hubless ទំហំ 296mm ដែលចាប់ដោយ កាលីព័រស៊ីឡាំងបួន ប្រភេទNissin radial-mount នៅខាងមុខ។ disc ទំហំ220mm ត្រូវបានបំពាក់មកជាមួយ កាលីព័រស៊ីឡាំងតែមួយ នៅផ្នែកខាងក្រោយ។ ប្រព័ន្ធហ្វ្រាំងទាំងពីរនេះជាប្រភេទហ្វ្រាំង ប្រព័ន្ធ ABS មានពីរវគ្គ (two-channel ABS) ខណៈដែលម៉ូតូ CB125R ឆ្នាំ 2026 បំពាក់មកជាមួយ ភ្លើង Full- LED និង អេក្រង់ប្រភេទ TFTទំហំ 5អ៊ីញ។
ប្រវែងអ័ក្សកង់ (Wheelbase) របស់ម៉ូតូ CB125R មានគម្លាតប្រវែង 1,345mm ខណៈដែលកម្ពស់ពីដីមកបាតម៉ូតូ (Ground clearance) គឺមានកម្ពស់ 140mm។ កម្ពស់កៅអីត្រូវបានកំណត់នៅកម្ពស់ 816mm ដែលមានផាសុកភាព ខណៈដែលទម្ងន់ (Kerb weight) សរុបរបស់ម៉ូតូគឺទម្ងន់ 130kg៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
