Admin, 28 March 2026

          ការវិលត្រឡប់របស់ក្រុមហ៊ុន Honda ចូលទៅក្នុងទីផ្សារម៉ូតូកម្លាំងតូចដែលមានស៊ីឡាំង 4 គឺជាដំណើរការដ៏យូរអង្វែងខុសពីធម្មតា ប៉ុន្តែការបង្ហាញរូបរាងនៃម៉ូដែលថ្មីចំនួនពីរ បានកត់ សម្គាល់នូវជំហានទៅមុខដ៏សំខាន់មួយ ដែលបញ្ជាក់ថាគម្រោងនេះគឺតម្រង់ទិសដៅទៅកាន់ ទីផ្សារអន្តរជាតិ។ ម៉ូដែល CB400 Super Four ដែលជាម៉ូតូបែប Retro-naked ឈ្មោះល្បី និង CBR400R Four ដែលជាម៉ូតូស្ព័រមានសំបកតួពេញ (Fully-faired) ត្រូវបានបង្កើតឡើង ដើម្បី ប្រកួតប្រជែងផ្ទាល់ជាមួយ Kawasaki Ninja ZX-4R។

The CB400 Super Four is visually identical to the CB500 Super Four. Could that retro styling find favor in the US market?Honda


ជាការរំលឹកឡើងវិញ Honda បានដាក់បង្ហាញម៉ូដែលដែលមានរូបរាងដូចគ្នានេះ ប៉ុន្តែមាន កម្លាំង 502cc នៅក្នុងពិព័រណ៍ CIMA ក្នុងប្រទេសចិនកាលពីខែកញ្ញាមុន។ ប៉ុន្តែសូម្បីតែ 6 ខែក្រោយមក ក៏នៅមិនទាន់មានព័ត៌មានលម្អិត លក្ខណៈបច្ចេកទេស ឬតម្លៃផ្លូវការនៅឡើយ ទេ សូម្បីតែនៅក្នុងប្រទេសចិនដែលជាកន្លែងផលិតដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Wuyang-Honda។ ម៉ូដែល 502cc ត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងការរីកដុះដាល នៃទីផ្សារម៉ូតូស៊ីឡាំង 4 ខ្នាតតូចនៅក្នុងប្រទេសនោះ។ ទោះជាយ៉ាងណាក៏ដោយ ម៉ូដែល 400cc ដែលបានបង្ហាញក្នុងពិព័រណ៍ពាណិជ្ជកម្មនៅទីក្រុង Osaka ត្រូវបានរំពឹងថានឹង ត្រូវផលិតនៅក្នុងប្រទេសជប៉ុន នាឯរោងចក្រ Kumamoto វិញ។

The Honda CBR400R Four has debuted in Japan, though details are scarce.Honda


ភាពខុសគ្នានៃកម្លាំងម៉ាស៊ីនប្រហែល 100cc អាចនឹងមិនសូវសមហេតុផលសម្រាប់ ទីផ្សារលោកខាងលិច ប៉ុន្តែសម្រាប់ម៉ូដែល CB400 គឺធ្វើឡើងដើម្បីតម្រូវទីផ្សារជប៉ុន (និងប្រទេសមួយចំនួនទៀត) ដែលផ្តល់អត្ថប្រយោជន៍លើបណ្ណបើកបរ ការធានារ៉ាប់រង ឬការលើកទឹកចិត្តផ្នែកពន្ធសម្រាប់យានយន្តដែលមានកម្លាំងម៉ាស៊ីនតូច។ លក្ខណៈបច្ចេកទេស និងបច្ចេកវិទ្យា

  • កម្លាំងម៉ាស៊ីន: យោងតាមឯកសារបញ្ជាក់ប្រភេទ ម៉ូដែល 500 ប្រើម៉ាស៊ីន 4 ស៊ីឡាំង កម្លាំង 502cc ផលិតបាន 71 សេះ។ ចំណែកម៉ូដែល 400 ត្រូវបានរំពឹងថាមានកម្លាំង ប្រហែល 399cc និងផលិតកម្លាំងបានប្រហែល 60 សេះ។
  • បច្ចេកវិទ្យាថ្មី: ម៉ាស៊ីននេះគឺជាម៉ាស៊ីនស៊េរីថ្មីស្រឡាង មិនពាក់ព័ន្ធនឹងម៉ាស៊ីន CB400 Super Four ជំនាន់មុនដែលធ្លាប់ផលិតអស់រយៈពេល 30 ឆ្នាំ (1992-2022) នោះទេ។
  • ប្រព័ន្ធ E-Clutch: វាត្រូវបានបំពាក់ដោយប្រព័ន្ធ E-Clutch ជំនាន់ថ្មីដែលកាន់តែបង្រួម។ ប្រព័ន្ធនេះនៅរក្សាដៃអំប្រ៊ីយ៉ា (Clutch lever) ដដែល ប៉ុន្តែអ្នកជិះមិនចាំបាច់ប្រើវា ដោយដៃក៏បាន។ ប្រព័ន្ធនឹងគ្រប់គ្រងការចាប់ និងលែងអំប្រ៊ីយ៉ាដោយស្វ័យប្រវត្តិ ដែលធ្វើឱ្យម៉ាស៊ីនមិនងាយរលត់ឡើយ។


A version of the Honda E-Clutch as seen on the CB400 Super Four.Honda

The Super Four’s swooping exhaust headers bring to mind Honda’s beloved CB400F from the 1970s.


ទីផ្សារអន្តរជាតិ

សិទ្ធិប្រើប្រាស់ឈ្មោះ "CB400 Super Four" ត្រូវបានចុះបញ្ជីក្នុងប្រទេសជប៉ុនក្នុងខែមករា ឆ្នាំនេះ និងក្នុងប្រទេសមួយក្នុងអាស៊ីអាគ្នេយក្នុងខែកុម្ភៈ។ សម្រាប់ទីផ្សារអន្តរជាតិដែល​មិនមានបទបញ្ញត្តិរឹតត្បិត លើកម្លាំងក្រោម 400cc ទំនងជានឹងទទួលបានម៉ូដែល 502cc ធំជាងវិញ។ មកទល់ពេលនេះ គេនៅមិនទាន់ច្បាស់ទេថា តើម៉ូដែល 400 ឬ 500 នឹងទៅដល់ ទីផ្សារសហរដ្ឋអាមេរិកឬយ៉ាងណា ប៉ុន្តែការចុះបញ្ជីពាណិជ្ជសញ្ញាបង្ហាញថា Honda មាន បំណងដាក់លក់វានៅប្រទេសមួយចំនួនក្នុងតំបន់អាមេរិកខាងត្បូង ក៏ដូចជានៅអឺរ៉ុប និងអាស៊ី។ ដោយសារ Kawasaki បានជោគជ័យក្នុងការលក់ Ninja ZX-4R (ស៊ីឡាំង 4) នៅអាមេរិក ដូច្នេះ Honda ក៏អាចនឹងទាញសេចក្តីសន្និដ្ឋានស្រដៀងគ្នា ដើម្បីដាក់ចេញ នូវគូប្រជែងដ៏សមស្របមួយនេះដែរ។

Could the CBR500R Four or CBR400R Four come to the US to compete with the Ninja ZX-4R?Honda

ប្រភព៖ United State News.

ប្រែសំរួល៖ AC Motors