Admin, 28 September 2026
ក្រុមហ៊ុន Honda បានបង្ហាញខ្លួននៅលើផ្លូវដើរម៉ូដនាប្រជាសប្តាហ៍នេះ បន្ទាប់ពីបានបើកបង្ហាញម៉ូតូស្ព័រគំរូ (concept) ដ៏ទាក់ទាញ និងមានពណ៌ស្រស់ឆើតឆាយ នៅក្នុងព្រឹត្តិការណ៍សប្តាហ៍ម៉ូដ Milan Fashion Week។
ប៉ុន្តែបន្ទាប់ពីបានពិនិត្យមើលរូបភាពដែលបានចេញផ្សាយកាលពីម្សិលមិញយ៉ាងល្អិតល្អន់ យើងគិតថា នេះអាចជាម៉ូតូកម្លាំងមធ្យមជំនាន់ក្រោយរបស់ Honda ដែលកំពុងបង្ហាញខ្លួនលាក់បាំងរូបរាងពិត។ ម៉ូតូដែលបានឃើញ គឺមានចំណុចសម្គាល់ជាច្រើននៃគ្រោងឆ្អឹង (platform) ម៉ូឌែល CB750 Hornet របស់ Honda ដែលធ្វើឱ្យយើងជឿជាក់ថា វាអាចជាម៉ូឌែល CBR750R ថ្មី។
តម្រុយដំបូងគេបង្អស់គឺ គ្រោងឆ្អឹង (Frame)៖
Honda ប្រើប្រាស់គ្រោងឆ្អឹងដែកថែបរាងត្បូងពេជ្រ (steel diamond frame) សម្រាប់ម៉ូឌែល Hornet ដែលមានចំណុចលម្អិតនៃការរចនាប្លែកពីគេ ជាពិសេសត្រង់ចំណុចដែលគ្រោងឆ្អឹងបន្ទាប់បន្សំទោល (one-piece subframe) ភ្ជាប់ទៅនឹងគ្រោងឆ្អឹងចម្បងនៃម៉ូតូ។ គ្រោងឆ្អឹងនៅលើម៉ាស៊ីនដែលបានបង្ហាញខ្លួននៅ Milan Fashion Week មើលទៅស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ូឌែល 2027 CB750 Hornet បច្ចុប្បន្ន រហូតដល់ទីតាំងដំឡើងដែកទ្រជើង និងចម្ងាយនៃគ្រោងឆ្អឹងទៅកាន់គម្របអំបាយ៉ា។
តម្រុយបន្ទាប់ទៀតគឺ អាចមើលឃើញយ៉ាងច្បាស់នៅពេលសម្លឹងមើលម៉ូតូពីផ្នែកខាងមុខបែបជ្រុងបីភាគបួន (three-quarter perspective)។ នៅពេលសម្លឹងមើលកាត់តាមប្រឡោះចន្លោះធំទូលាយនៅពីក្រោយកង់មុខ យើងអាចមើលឃើញបំពង់ស៊ីម៉ាំងបាញ់ចុះក្រោមចំនួនពីរ (two downpipe exhausts) លេចចេញមកយ៉ាងច្បាស់។
ពិតណាស់ នេះអាចជាម៉ាស៊ីនដូចគ្នាទៅនឹងម៉ាស៊ីនដែលបំពាក់លើ CBR500R ដែរ ប៉ុន្តែនៅពេលបូកបញ្ជូលគ្នានឹងភស្តុតាងខាងលើដែលទាក់ទងនឹងគ្រោងឆ្អឹង និងគ្រោងឆ្អឹងបន្ទាប់បន្សំ វាហាក់ដូចជាច្បាស់ណាស់ថា Honda កំពុងប្រើប្រាស់ព្រឹត្តិការណ៍ Milan Fashion Week ជាឈ្នាន់ដើម្បីបង្ហើបព័ត៌មានពីម៉ូឌែលថ្មីមួយក្នុងចំណោមម៉ូឌែលថ្មីៗនាពេលខាងមុខរបស់ខ្លួន។
ជាមួយនឹងព្រឹត្តិការណ៍ EICMA ដែលនៅសល់ពេលត្រឹមតែពីរប្រាំបីខែទៀតប៉ុណ្ណោះ យើងអាចនឹងបានឃើញម៉ូឌែលថ្មីនេះបន្ថែមទៀតនៅទីក្រុង Milan។ ទោះជាយ៉ាងណាក៏ដោយ នាពេលឥឡូវនេះ យើងអាចត្រឹមតែធ្វើការសន្និដ្ឋានអំពីការកំណត់កម្លាំង និងគ្រឿងបំពាក់ចុងក្រោយនៃម៉ាស៊ីននេះប៉ុណ្ណោះ។
ប៉ុន្តែមានរឿងមួយដែលមើលទៅច្បាស់លាស់ គឺម៉ូឌែល Yamaha R9 និង Ducati Panigale V2 អាចនឹងមានគូប្រជែងថ្មីនៅក្នុងឆ្នាំ 2027 ឬឆ្នាំបន្តបន្ទាប់ ក្នុងទម្រង់ជាម៉ូតូស្ព័រថ្មីមួយពីក្រុមហ៊ុន Honda។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
