Admin, 04 January 2026

             ម៉ូដែល Honda Fury បានឈានចូលដល់ឆ្នាំ 2026 ដោយគ្មានការផ្លាស់ប្តូរអ្វីឡើយ ដោយបន្តឈរជើងជាម៉ូតូប្រភេទ Chopper ចេញពីរោងចក្រចុងក្រោយបង្អស់មួយ ដែលនៅមានលក់លើទីផ្សារ។ នៅពេលដែលវាបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍ម៉ូតូអន្តរជាតិឆ្នាំ 2009 ក្រុមហ៊ុន Honda បានកំណត់គោលដៅបង្កើតរូបរាង Chopper ដ៏ពិតប្រាកដមួយ ដោយជៀសវាង​នូវចំណុចខ្វះខាតដែលគេតែងជួបប្រទះលើម៉ូតូដែលមានសមមុខវែង និងតួខ្លួនលយខ្លាំង។ លទ្ធផលដែលទទួលបាន គឺម៉ូតូមួយគ្រឿងដែលបានឆក់យកទាំងរូបរាង និងអត្តចរិតបែប Custom ប៉ុន្តែវាបន្តនៅតែផ្តល់នូវការគ្រប់គ្រងដែលរលូន និងអាចប្រើប្រាស់​បានជារៀង​រាល់ថ្ងៃ។



Honda Fury ដំណើរការដោយម៉ាស៊ីនដែលត្រូវបានទទួលស្គាល់កម្លាំង 1,312 cc ប្រភេទ V-twin 52 ដឺក្រេ ទឹកស្អំត្រជាក់ ដែលប្រើប្រាស់វ៉ាល់ចំនួន 3 ក្នុងមួយស៊ីឡាំង និងប្រព័ន្ធចាក់ ប្រេងអេឡិចត្រូនិច (Programmed Fuel Injection) ដើម្បីរក្សារនូវសមត្ថភាព​ថេរល្អ។ បំពង់ស៊ីមាំងត្រូវបានរចនាឡើងជាប្រភេទ Stacked Shotgun (ដាក់ត្រួតគ្នា) ហើយម៉ាស៊ីននេះ បញ្ជូនកម្លាំងទៅកាន់ប្រអប់លេខ ៥ វគ្គល្បឿន តាមរយៈការប្រើប្រាស់ shaft drive ដែលងាយស្រួលថែទាំបំផុត។


ផ្នែកសោភ័ណភាព អត្តសញ្ញាណរបស់ Fury ត្រូវបានបង្កើតឡើងជុំវិញមុំកាច់ (rake) 32ដឺក្រេ, និងអ័ក្សគម្លាតកង់មុខទៅកង់ក្រោយប្រវែង 71 អ៊ីញ(1803.4mm) , ធុងសាំងរាងដំណក់ទឹក និងខ្សែបន្ទាត់តួខ្លួនយ៉ាង ទាក់ទាញ ដែលយកតម្រាប់តាមម៉ូតូ Chopper ប្រភេទ Hardtail កាលពីសម័យមុន។ ប្រព័ន្ធជើងក្រោម(បូម) រួមមានមុខទំហំ 45mm និងកម្រិតយារ 5.1 អ៊ីញ (130mm)​(វាមានន័យថា បូមមុខនេះមានសមត្ថភាពស្រូបយកកម្លាំងទង្គិចពីជង្ហុកបានយ៉ាង មានប្រសិទ្ធភាព ធ្វើឱ្យអ្នកជិះមិនសូវរលាក់ដៃ)និងបូមក្រោយដែលត្រូវបានលាក់យ៉ាងជិត ដែលកម្រិតយារ 3.7 អ៊ីញ(94mm) ព្រមទាំងអាចលៃតម្រូវកម្រិតស្ទុះងើប (rebound) និងកម្រិតភាពតឹង (preload) បាន 5 កម្រិត។ វាផ្តល់នូវការធ្វើដំណើរដ៏រលូនជាង រូបរាងដ៏ ទាបរបស់វាទៅទៀត។


សម្រាប់ឆ្នាំ 2026 នេះ ម៉ូដែល Fury គឺបានរក្សាទុកទាំងស្រុងនូវលក្ខណៈពីឆ្នាំ 2025 ជាមួយនឹងគ្រឿងម៉ាស៊ីន និងរូបរាងដែលបានបង្កើតឡើងជាយូរមកហើយ។ ភាពទាក់ទាញរបស់វា ស្ថិតនៅលើរូបរាងដ៏លេចធ្លោ និងការពិតដែលថា វានៅតែរក្សា បាននូវភាពជឿជាក់ខ្ពស់របស់ Honda ក្នុងចំណោមប្រភេទម៉ូតូ ដែលគេតែងស្គាល់ថា "គ្រាន់តែសម្រាប់ដាក់តាំងបង្ហាញ" ជាជាងភាពធន់។តម្លៃរបស់វាមានគឺ​​11,499​ដុល្លាអាមេរិក៕

ប្រភព៖ United State News.

ប្រែសំរួល៖ AC Motors