Admin, 09 November 2025
Event on Super street After Dark at Long Beach City. USA
ថ្មីៗនេះ ព្រឹត្តិការណ៍ Super Street After Dark Lit by Sylvania ជាព្រឹត្តិការណ៏ប្រចាំឆ្នាំលើកទីពីរបានធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនៅផ្នែកឃ្លាំងផ្ទុកទំនិញមួយនៃទីក្រុង Long Beach ក្នុងព្រឹត្តិការណ៍មួយយប់ដែលបាននាំមកនូវរចនាបថ Trend និង Caltureនៃ Super Street បានកំណត់អស់រយៈពេលជិត 30 ឆ្នាំ។
រថយន្តជិត 300 គ្រឿង និងអ្នកស្រឡាញ់ចូលចិត្តរថយន្តរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅឃ្លាំង និងទីធ្លាផ្ទុកទំនិញជាប់ៗគ្នា។ ក្នុងចំណោមចំណុចសំខាន់ៗមួយគឺការដាក់បង្ហាញជាសាធារណៈលើកដំបូងនៅសហរដ្ឋអាមេរិកនូវរថយន្ត 2026 Honda Prelude ហើយវាមិនបានធ្វើឲ្យអ្នកស្រឡាញ់រថយន្តនិងអ្នកទស្សនាខកចិត្តឡើយ។ រថយន្ត Prelude ក៏ត្រូវបានដាក់ឈ្មោះជារថយន្តផ្លូវការនៃ Super Street After Dark ផងដែរ។
រថយន្ត Honda Prelude វិលត្រឡប់មកវិញបន្ទាប់ពីអវត្តមានជិត 20 ឆ្នាំ។ ម៉ូដែលជំនាន់ចុងក្រោយបានបញ្ចប់នៅឆ្នាំ 2001។ ម៉ូដែលថ្មីនេះទាញយកកេរ្តដំណែលនៃល្បឿនរួមជាមួយភាពរហ័សរហួន ហើយនោះគឺវាសម្រេចបានដោយសារប្រព័ន្ធបញ្ជូនថាមពលកូនកាត់ (hybrid powertrain) I-4 2.0 លីត្រ កម្លាំង 200 សេះ។ រថយន្តសេដាន់ 2+2 មួយនេះចូលរួមក្នុងព្រឹត្តិការណ៍នេះដោយមានតម្លៃចាប់ផ្តើម 38,000 ដុល្លារ ហើយចំណុចលេចធ្លោដ៏ធំមួយគឺប្រអប់លេខល្បឿនតែមួយ (single-speed transmission)។ របៀប S+ Shift បង្កើតការធ្លាក់កម្លាំងបង្វិល (torque dip) ដែលធ្វើត្រាប់តាមប្រអប់លេខអូតូ 8 ល្បឿន និងដំណើរការ rev-match តាមរយៈ paddle shifters។
ចំណុចសំខាន់ៗផ្សេងទៀតរួមមាន ហ្វ្រាំងមុខ Brembo, ហ្វ្រាំងក្រោយដែលកាន់តែធំ, ទទឹងផ្លូវមុខ និងក្រោយដែលបានកែតម្រូវថ្មី, និងប្រព័ន្ធជើងក្រោមខាងមុខមានអ័ក្សពីរដ៏ជំនាញ (trick dual-axis front suspension) ដែលជួយដងទប់លំនឹង torque steer។ ក្រុមហ៊ុន Honda និយាយថា កំណែ Prelude នេះមានការកែតម្រូវលក្ខណ:របស់វាបើធៀបនឹងរថយន្តសេរីខ្សែស្រឡាញបស់វាគឺ Civic Type R ដោយផ្តោតលើអារម្មណ៍បើកបរ grand touring អោយរលូនជាងមុន ដោយមិនបាត់បង់លក្ខណៈបែបប្រភេទរថយន្តស្ព័ររបស់វាឡើយ។
រថយន្តនេះត្រូវបានទទួលស្វាគមន៍យ៉ាងល្អ ខណៈដែលវាត្រូវបានចតនៅចំកណ្តាលលើទីលានឃ្លាំងទំនិញ ហ៊ុំព័ទ្ធដោយ Preludes ជំនាន់ទីបួន និងទីប្រាំ ដើម្បីបង្ហាញពីខ្សែស្រឡាយរបស់វាក្នុងរយៈពេលជាច្រើនឆ្នាំ។ Super Street ក៏បានអញ្ជើញលោក Deven Hitchens មកគូរវា ដោយផ្តល់នូវរូបភាពដ៏ល្អមួយសម្រាប់អ្នកគាំទ្រខណៈពេលដែលគាត់កំពុងធ្វើការគូសចេញជារូបរាងលើផ្ទាំងគំនូររបស់គាត់។
អ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងស្ព័ររបស់ Prelude នៅពេលដែលវាត្រូវបានគេស្ទួចចេញពីរថយន្តដឹកជញ្ជូន។ ចំណាប់អារម្មណ៍ដំបូងរបស់យើងគឺថាវានឹងក្លាយជារថយន្តបើកបរលើទីលានប្រណាំងដ៏រីករាយ ដែលជាចំណុចមួយដែលគេត្រូវបាននិយាយថា សមត្ថភាពរបស់វាជាគូរប្រកួតប្រជែងជាមួយនឹង Porsche 718 Cayman ដែលទាក់ទងនឹងការគ្រប់គ្រងល្បឿន និងភាពរហ័សរហួន។ មតិយោបល់ពីអ្នកគាំទ្រគឺលើសលប់ ដោយមានមនោសញ្ចេតនាដូចគ្នាជុំវិញរូបរាងស្ព័រ ល្អឥតខ្ចោះនិងលក្ខណៈពិសេសដែលជំរុញដោយសមត្ថភាពរបស់វា៕
ប្រភព៖ MotorTrend
ប្រែសំរួល៖ Chea SokNang
