Admin, 19 February 2026
ក្រុមហ៊ុន Honda បានធ្វើការកែលម្អតិចតួចបំផុត ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់លើស្រឡាយម៉ូតូស្កូតឺ SH ដ៏ពេញនិយមរបស់ខ្លួនសម្រាប់ឆ្នាំ 2026 ដែលនេះជាការគូសបញ្ជាក់ពីខួប 25ឆ្នាំ ចាប់តាំងពីការបង្ហាញខ្លួនដំបូងនៃម៉ូដែល SH125 និង SH150 ខណៈពេលដែលកំពុងពង្រឹង តំណែងរបស់ខ្លួនជាមធ្យោបាយធ្វើដំណើរក្នុងទីក្រុងដ៏លេចធ្លោបំផុតមួយនៅក្នុងតំបន់អឺរ៉ុប។
វាត្រូវបានរចនា និងផលិតឡើងនៅក្នុងប្រទេសអ៊ីតាលី ម៉ូតូស្កូតឺកង់ធំ SH គឺជាទិដ្ឋភាពដ៏ស៊ាំភ្នែកនៅលើដងផ្លូវក្នុងទីក្រុងនានានៅទូទាំងទ្វីបអឺរ៉ុប។ ជាពិសេសម៉ូដែល SH125i នៅតែរក្សាតំណែងជាម៉ូតូលក់ដាច់បំផុត ដោយលក់បានច្រើនជាងចំនួន 20,000 គ្រឿង ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2020 មក។ សម្រាប់ឆ្នាំ 2026 ម៉ូដែល SH125i និង SH150i ទទួលបានការផ្លាស់ប្តូរមួយចំនួនដែលផ្តោតលើការរចនាបែបស្អាតបាត បច្ចេកវិទ្យាបន្ថែម និងការប្រើប្រាស់សម្ភារៈដែលមាននិរន្តរភាព (Sustainable materials) ច្រើនជាងមុន។
The 2026 Honda SH125i
ការកែលម្អបច្ចេកវិទ្យា និងការរចនាសម្រាប់ឆ្នាំ 2026
កំណែចុងក្រោយនេះទទួលបានអេក្រង់ TFT ពណ៌ទំហំ 4.2 អ៊ីញ ព្រមទាំងប្រព័ន្ធភ្ជាប់ ស្មាតហ្វូន Honda RoadSync ខណៈដែលប្រព័ន្ធភ្លើង LED ពេញលេញនៅតែជាស្តង់ដារ។ ក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ Honda ប្រចាំទីក្រុងរ៉ូម បានកែសម្រួលរូបរាង ឱ្យកាន់តែ សាមញ្ញ (minimal look) ប៉ុន្តែនៅតែរក្សានូវរចនាបថដើមដែលគ្រប់គ្នាស្គាល់ច្បាស់អស់ រយៈពេលជាច្រើនទសវត្សរ៍។ ផ្នែកនិរន្តរភាពក៏ត្រូវបានយកចិត្តទុកដាក់ខ្លាំងផងដែរ។ បន្តពីការដាក់បង្ហាញម៉ូដែល ‘Vetro’ (ប្រភេទសំបកថ្លា) ដែលកាត់បន្ថយការបំភាយឧស្ម័ន CO2 ក្នុងផលិតកម្មតាមរយៈការមិនបាញ់ថ្នាំលើសំបក ម៉ូដែលថ្មីនេះបានប្រើប្រាស់សម្ភារៈ ដែលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់គ្រឿងបន្លាស់មួយចំនួន រួមមានកន្លែងចាប់ផ្លាកលេខ ក្រោយ និងគម្របបំពង់ស៊ីមាំងជាដើម។ នេះគឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ Honda ក្នុងការកាត់បន្ថយឧស្ម័ន CO2 ក្នុងដំណើរការផលិត ដូចទៅនឹងការប្រើប្រាស់សម្ភារៈ Durabio ក្នុងម៉ូដែលផ្សេងៗទៀតរបស់ខ្លួនដែរ។
A timeline of the Honda SH model family
ប្រវត្តិរយៈពេល 4 ទសវត្សរ៍
រឿងរ៉ាវរបស់ SH ពិតជាបានចាប់ផ្តើមតាំងពីយូរណាស់មកហើយ៖
- ឆ្នាំ 1984: ម៉ូដែលដំបូងបង្អស់ SH50 ត្រូវបានផលិតនៅប្រទេសបែលហ្ស៊ិក ដែលជាម៉ាស៊ីន 2 តាក់ (two-stroke) កម្លាំង 49cc។
- យុគសម័យនៅអេស្ប៉ាញ: ការផលិតបានប្តូរទៅប្រទេសអេស្ប៉ាញ ជាកន្លែងដែលវាទទួលបានរហស្សនាមថា “Scoopy” ដែលជាឈ្មោះដ៏ល្បីល្បាញរហូតមកដល់សព្វថ្ងៃក្នុងទីផ្សារមួយចំនួន។
- ឆ្នាំ 2001: ការផលិតបានផ្លាស់ទៅរោងចក្រ Atessa ក្នុងប្រទេសអ៊ីតាលី ហើយ SH ក៏បានវិវត្តរូបរាងមកជាអ្វីដែលយើងឃើញសព្វថ្ងៃ ជាមួយម៉ូដែល 125 និង 150 ស៊ីស៊ី កង់ទំហំ 16 អ៊ីញ។
- ឆ្នាំ 2012: មានការផ្លាស់ប្តូរធំដោយប្រើម៉ាស៊ីន eSP ថ្មី, គ្រោងឆ្អឹងថ្មីដែលមានកន្លែង ផ្ទុកឥវ៉ាន់ធំជាងមុន, ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធពន្លត់ម៉ាស៊ីនស្វ័យប្រវត្តិ (Idle stop)។
The 1984 Honda SH50
តួលេខបានបង្ហាញពីមូលហេតុដែល Honda មិនផ្លាស់ប្តូររូបរាងខ្លាំង៖ គិតត្រឹមឆ្នាំ 2017 ម៉ូតូស្កូតឺ SH ជាង 1 លានគ្រឿងត្រូវបានផលិតនៅ Atessa។ ក្នុងឆ្នាំ 2025 តែមួយ ម៉ូដែល SH ជិត 60,000 គ្រឿងត្រូវបានលក់ចេញ ដែលបញ្ជាក់ពីតម្រូវការដ៏ថេរសម្រាប់ម៉ូតូស្កូតឺដែល ចំណាយពេល 40 ឆ្នាំក្នុងការអភិវឌ្ឍគុណភាព ជាជាងការផ្លាស់ប្តូររូបរាងទាំងស្រុង។
The 1996 Honda SH100
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
