Admin, 27 December 2025
បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាម៉ូតូគំរូ EV Fun កាលពីឆ្នាំមុន និងការបង្ហាញរូបរាងខ្លះៗកាលពីខែកញ្ញាកន្លងទៅនេះក្រោមឈ្មោះផ្លូវការគឺ WN7, ឥឡូវនេះម៉ូតូអគ្គិសនី ដំបូងបង្អស់របស់ Honda ត្រូវបានដាក់បង្ហាញទាំងស្រុងនៅក្នុងព្រឹត្តការណ៍ពិព័រណ៍ EICMA ជាមួយនិងលក្ខណៈបច្ចេកទេសដែលបង្ហាញថា ម៉ូតូអគ្គិសនីកាន់តែខិតជិតទៅនឹងការ ប្រកួតប្រជែងជាមួយម៉ូតូប្រើម៉ាស៊ីនសាំងបានហើយ — យ៉ាងហោចណាស់ក៏នៅក្នុងស្ថានភាពសមស្របណាមួយ។
បើពិនិត្យលើតួលេខសុទ្ធ ម៉ូតូនេះមានទម្ងន់ 217kg, កម្លាំងអតិបរមា 67 សេះ (hp) ដែលអាចជិះបានរយៈចម្ងាយ 140km ដែលវានៅមិនទាន់អាចធ្វើបានល្អដូចម៉ូតូប្រើប្រាស់ម៉ាស៊ីនសាំង (ICE)បាននៅឡើយ ជាពិសេសនៅពេលវាមានតម្លៃប្រហាក់ប្រហែលនឹងម៉ូដែល Africa Twin ឬ NT1100 នៅអឺរ៉ុប។ ប៉ុន្តែ បើធៀបនឹងម៉ូតូប្រភេទ V-twin cruiser មួយចំនួនវាអាចរកស្វែងរកអតិថិជន បាន តួលេខទាំងនេះមិនខុសគ្នាឆ្ងាយពេកទេ ហើយសម្រាប់អ្នកដែលចង់សាកល្បងបច្ចេកវិទ្យាដំបូង (early adopter)ដែលមិនចាំបាច់ធ្វើដំណើររាប់រយគីឡូម៉ែត្រក្នុងរយៈពេលមួយថ្ងៃនោះទេ។ប្រសិនលោកអ្នកចូលចិត្តសម្លេងស្ងាត់ៗគឺ Honda WN7 ធ្វើបានល្អបំផុតគឺវាមានកម្លាំងបង្វិល 100N.m នោះ ពួកគេប្រាកដជាចាប់អារម្មណ៍ ជាពិសេសនៅពេលវាមានតម្លៃធូរជាងម៉ូដែលស្រដៀងគ្នារបស់ ក្រុមហ៊ុន Zero ឬ LiveWire។ ភាពល្បីល្បាញនៃឈ្មោះ Honda ពិតជាអាចជួយបានច្រើនសម្រាប់ម៉ូដែលមួយនេះ។
ដែលអាចជួយដល់ WN7 មួយកម្រិតទៀតនោះគឺ វាមានសមត្ថភាពប្រើប្រាស់ ឆ្នាំងសាកល្បឿនលឿន DC (rapid DC chargers) ដែលអាចបញ្ចូលថាមពលទៅអាគុយលីចូម-អីយ៉ុង 9.3 kWh ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទី មិនដល់រាប់ម៉ោងឡើយ។ ការសាករយៈពេល 30 នាទីវាអាច សាកពី 20% ទៅ 80% នៅតែយូរជាងការចាក់សាំង ហើយអាចជិះបានរយៈចម្ងាយត្រឹមតែ 88km ទៀតប៉ុណ្ណោះ ប៉ុន្តែវាមានន័យថាការធ្វើដំណើរផ្លូវឆ្ងាយមិនមែនជារឿងមានឧបសគ្គនោះ ទេ ប្រសិនបើអ្នករីករាយនឹងការឈប់សម្រាកយូរបន្តិច។ ម៉ូតូនេះប្រើរន្ធសាក CCS-2 ដែលពេញនិយមនៅអឺរ៉ុប។ សម្រាប់ការសាកធម្មតា (AC) វាចំណាយពេល 2ម៉ោងកន្លះដើម្បីសាកពេញ 100% តាមរយៈ Wall-box ឬ 5ម៉ោងកន្លះសម្រាប់ការសាក រន្ធដោតតាមផ្ទះធម្មតា។
តួខ្លួនរបស់ WN7 ត្រូវបានរចនាឡើងបែប Frameless (គ្មានតួដែក) ដោយអាគុយស្ថិតនៅក្នុងប្រអប់អាលុយមីញ៉ូមដែលដើរតួជាតួម៉ូតូតែម្តង។ ម៉ាស៊ីនចំហាយទឹកត្រជាក់ របស់វាផ្តល់កម្លាំងកំពូល 67 សេះ អាចបើកបរបានល្បឿនអតិបរមាលើសពី 128km ក្នុងមួយម៉ោង។ ដើម្បីបង្កើនភាពស្និតស្នាលរវាងអ្នកជិះ និងម៉ូតូ ក្រុមហ៊ុន Honda បានបន្ថែម Paddle (ឧបករណ៍បញ្ជា) នៅដៃចង្កូតខាងឆ្វេងសម្រាប់ប្តូរកម្រិតនៃការបង្កើតថាមពលមកវិញ (Regeneration) ចំនួន 4 កម្រិត ដែលផ្តល់អារម្មណ៍ដូចជាការដកលេខ (downshifting) ដែរ។ ដើម្បីឱ្យម៉ូតូកាន់តែមានសម្លេងស្ងាត់ ពួកគេបានប្រើប្រាស់ខ្សែពាន (belt drive) ជំនួសឱ្យច្រវាក់។
ម៉ូតូមានមុខងារបើកបរចំនួន 4 គឺ Sport, Standard, Rain និង Econ (សម្រាប់សន្សំសំចៃបំផុត)។ ចំពោះផ្នែកបច្ចេកទេសផ្សេងទៀត វាបំពាក់ដោយប៊ូមមុខប្រភេត Showa 43mm, ហ្វ្រាំង Nissin, និង single-sided swingarm នៅខាងក្រោយ។ វាបានបំពាក់ប្រព័ន្ធ IMU ជួយឱ្យប្រព័ន្ធ ABS និង Traction Control ដំណើរការបានយ៉ាងល្អនៅពេលបត់ជង្ហុក។
រូបរាងរបស់វាស្ទើរតែដូចគ្នាទៅនឹងម៉ូតូគំរូដើម រួមទាំងស្លាបថ្លាដ៏លេចធ្លោនៅសងខាង និងចង្កៀងមុខដែលមើលទៅដូចជាមនុស្សយន្ត។ វាក៏មានមុខងារ "Walking Speed Mode" ដែលអនុញ្ញាតឱ្យម៉ូតូរំកិលទៅមុខ ឬថយក្រោយយឺតៗ ដើម្បីងាយស្រួលក្នុងការចូលចត និងប្រព័ន្ធជំនួយកំណត់ល្បឿន Selectable Speed Limit Assist ផងដែរ។
តើ WN7 គ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលអោយអ្នកជិះភាគច្រើនឱ្យងាកមកប្រើម៉ូតូអគ្គិសនីបានដែរឬទេ? ប៉ុន្តែវាគឺជាសញ្ញាដ៏ច្បាស់លាស់មួយសម្រាប់ម៉ាកយីហោម៉ូតូ(Honda)ដែលគេទទួលស្គាល់បំផុត នៅលើពិភពលោក ហើយវានឹងធ្វើឱ្យគូប្រកួតប្រជែងផ្សេងទៀតត្រូវពន្លឿនគម្រោងម៉ូតូអគ្គិសនីរបស់ពួកគេជាក់ជាមិនខាន៕
ប្រភព៖ United State News.
ប្រែសំរួល៖ AC Motors
