Admin, 19 November 2025


កាលនៅ​ថ្ងៃទី 15 ខែ​វិច្ឆិកា 2025 កន្លងទៅនេះ ក្រុមហ៊ុន FAW នៅក្នុងប្រទេសចិនបាន​បើកអោយ​មានការ​បញ្ជាទិញទុក​មុន (pre-sale)​ទៅលើ​រថយន្ត Hongqi HS6 PHEV របស់​ខ្លួន​ក្នុង​តម្លៃ​ចន្លោះ​ ប្រហែល 25,200 ដល់ 32,200 ដុល្លារ​អាមេរិក។ រថយន្ត​ថ្មី​នេះ​មាន3 ម៉ូដែល​នៃ​ប្រព័ន្ធ​បើកបរ​កង់​ពីរ (FWD) និង​កង់​បួន (AWD) និង​ រយ:​ចម្ងាយការបើកបរដោយប្រព័ន្ធ​អគ្គិសនី​សុទ្ធ CLTC 145 គីឡូម៉ែត្រ 240 គីឡូម៉ែត្រ, និង 220 គីឡូម៉ែត្រ។

គួរ​បញ្ជាក់​ថា មុន​ការ​ដាក់សម្ពោធអោយមានការ​លក់​មុន​របស់​ខ្លួន រថយន្ត Hongqi HS6 PHEV ប្រព័ន្ធ​បើកបរ​កង់​ពីរ​(FWD)បាន បង្កើត​កំណត់ត្រា Guinness World Record ថ្មី សម្រាប់​ការ​បើកបរ​បាន​រយ:ចម្ងាយ​ឆ្ងាយ​បំផុត​ដោយ​រថយន្ត SUV កូនកាត់​មួយនេះ​អាចសាក​ថ្ម (PHEV) ដោយ​មិន​ចាំបាច់​ចាក់​ប្រេង​ឡើងវិញ ដោយ​សម្រេច​បាន​ចម្ងាយ 2,327.343 គីឡូម៉ែត្រ។




រថយន្ត Hongqi HS6 PHEV ត្រូវ​បានកំណត់​ជាប្រភេទរថយន្ត SUV ទំហំ​មធ្យម​ទៅ​ប្រភេទរថយន្តធន់ធំមាន 5 កៅអី ដែល​មាន​ប្រវែង 4,925mm ទទឹង1,970mm និងកំពស់1,740mm ជាមួយ​នឹង​ចន្លោះគម្លាត​កង់ 2,925mm។ សមត្ថភាព​ផ្ទុក​ទំនិញ​ស្តង់ដារ​របស់​វា​គឺ 503 លីត្រ ហើយ​អាច​ផ្ទុករហូតដល់ចំណុះ 1,977 លីត្រ បន្ទាប់ពី​បត់​កៅអី​ខាងក្រោយ។ នៅ​ក្រោម​កន្លែង​ផ្ទុក​ទំនិញ​មាន​កន្លែង​ផ្ទុក​បន្ថែមមួយទៀតអាចផ្ទុកបានចំណុះ 49 លីត្រ។

រថយន្តនេះជាប្រភេទប្រព័ន្ធ​កូនកាត់​ដែល​អាច​​សាក​ថ្ម​(Plug-in hybrid System)បាន​បំពាក់មកជាមួយ​ម៉ាស៊ីន 1.5T និង​ម៉ូទ័រ​អគ្គិសនី​មួយ ឬ​ពីរ អាស្រ័យ​លើ​ម៉ូដែល ម៉ាស៊ីន 1.5T មាន​ថាមពល​អតិបរមា 110 គីឡូវ៉ាត់ (148 សេះ) និង​ប្រសិទ្ធភាព Thermal efficiency ​រហូត​ដល់ 45.21%។ ប្រព័ន្ធ​បើកបរ​កង់​ពីរ(FWD) និង​កង់​បួន(AWD)​បានបំពាក់មកប្រព័ន្ធ​ថាមពល​​រួម​បញ្ចូល​គ្នា(Combined system power) 168 គីឡូវ៉ាត់ (225 សេះ) និង 369 គីឡូវ៉ាត់ (495 សេះ) តាមលំដាប់។





អាគុយ​លីចូម​ដែក-ផូស្វាត​មានពីរ​ប្រភេទ​​សម្រាប់​ប្រើប្រាស់៖ 23.9 kWh និង 39.5 kWh ដែល​ផ្តល់​ចម្ងាយ​រួម​បញ្ចូល​គ្នា CLTC អតិបរមាអាចបើកបរបានរហូតដល់ 1,650 គីឡូម៉ែត្រ។ អាគុយ​អាច​​សាក​ថ្មបាន​លឿន(Fast charg) 4C ដែល​ប្រើរយ:​ពេល 15 នាទី ដើម្បី​សាក​ពី 20% ទៅ 80%។

លើស​ពី​នេះ Hongqi HS6 PHEV អាចបើកបរបាន​ល្បឿន​ខ្ពស់ត្រឹម 205 គីឡូម៉ែត្រ/ម៉ោង និង​ការ​ប្រើប្រាស់​ប្រេងឥន្ធន:​រួម​បញ្ចូល​គ្នា0.4 លីត្រ/100 គីឡូម៉ែត្រ។

នៅ​ក្នុង​កន្លែង​អ្នកបើកបរ ចំណុច​ដែល​ទាក់ទាញ​ភ្នែក​បំផុត​គឺ​អេក្រង់​ពីរ​ទំហំ 15.6 អ៊ីញ ដែល​មាន​អេក្រង់​បញ្ជានៅ​កណ្តាល និង​អេក្រង់​កម្សាន្តរួមមួយសម្រាប់​អ្នកដំណើរ​(co-pilot entertainment screen) ដែល​ដំណើរការ​ដោយបន្ទះ​ឈីប Qualcomm Snapdragon 8295P និង​ភ្ជាប់​មក​ជាមួយភាសារ​​សញ្ញាសុប្បនិមិត្ត AI (AI large language model)ច្រើនភាសារ សម្រាប់​ជំនួយការ​សំឡេង។ ចង្កូត​រាងអក្សរ D មាន​ការ​រចនាពីរ​ពណ៌​ និង​មានមុខងារ​កម្ដៅ។ AR-HUD 30 អ៊ីញ ក៏​មានបញ្ចូលព័ត៌មានជាច្រើនសំរាប់ជំនួយដល់ការ​បើកបរ។




កៅអី​ទាំងអស់​ត្រូវ​បាន​បំពាក់​ដោយ​មុខងារ​កម្ដៅ និង​មានប្រព័ន្ធខ្យល់​ចេញចូល។ កៅអី​អ្នកដំណើរ​រួម​ក៏​មាន​កន្លែង​ដាក់​ជើងដំណើរការដោយប្រព័ន្ធ​អគ្គិសនី និងអាចលៃបាន​មុំ​អតិបរមា173°ដឺក្រេ។ ការ​កំណត់​រចនាសម្ព័ន្ធ​ផ្សេងទៀត​រួម​មាន ប្រព័ន្ធ​សំឡេង Dynaudio, ដំបូល​ព្រះអាទិត្យ​Panoramic 1.38 ម៉ែត្រ​ការ៉េ, និង​ទូទឹកកក​ក្នុង​រថយន្ត​ដែល​មាន​សីតុណ្ហភាព​ចន្លោះ​ពី2 ដល់ 50, ដែលអាចផ្ទុកចំណុះ​ 6 លីត្រ, និង​អាច​ត្រូវ​បាន​បញ្ជា​ពី​ចម្ងាយ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ៕


ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang