Admin, 26 June 2026

            ម៉ូដែលផលិតកម្មនៃរថយន្តអគ្គិសនីទម្រង់ស្ព័រ (Shooting Brake) ម៉ូដែល Aistaland GT7 បានបង្ហាញពីខ្សែសង្វាក់ផលិតកម្មជាផ្លូវការហើយ កាលពីថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2026 កន្លងទៅនេះ។ រថយន្តស៊េរីថ្មីនេះ គឺជាលទ្ធផលនៃគម្រោងរួមគ្នាអភិវឌ្ឍន៍យានយន្តរវាងក្រុមហ៊ុន GAC Group និងក្រុមហ៊ុន Huawei។ យោងតាមបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រុមហ៊ុន ម៉ូដែលលំដាប់ខ្ពស់មួយនេះ ត្រូវបានគ្រោងទុកសម្រាប់ការដាក់លក់រាយជាផ្លូវការនៅថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2026 នេះ។

យានយន្តនេះបានណែនាំនូវស្ថាបត្យកម្មគ្រោងតួថ្មី Huawei Chitu ក្នុងនាមជាមូលដ្ឋានគ្រឹះបច្ចេកវិទ្យាចម្បងរបស់ខ្លួន។ គ្រោងតួនេះបានរួមបញ្ចូលគ្នានូវកញ្ចប់អាគុយស្តង់ដាររបស់ក្រុមហ៊ុន CATL នៅគ្រប់វគ្គជម្រើសប្រព័ន្ធថាមពលទាំងអស់។ កាលពីដំបូងឡើយ ការបើកទទួលការកក់ទុកមុន (pre-sales) ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្តក្នុងតំបន់ Greater Bay Area Auto Show ជាមួយតម្លៃចាប់ផ្តើមដំបូងប្រហែល 32,500 ដុល្លារអាមេរិក)។

ប្រព័ន្ធថាមពល និងអាគុយ

ស្ថាបត្យកម្មអេឡិចត្រូនិករបស់រថយន្ត ពឹងផ្អែកលើប្រព័ន្ធបើកបរឆ្លាតវៃកម្រិតខ្ពស់ជំនាន់ Huawei ADS 5។ កញ្ចប់កម្មវិធីផ្នែកទន់ (software) នេះ ដំណើរការជានិរន្តរភាពជាមួយបណ្តុំប្រព័ន្ធសេនស័រឡាស៊ែរ LiDAR កម្រិតរូបភាពបែបផ្លូវពន្លឺឌុប (next-generation double-optical-path image-grade laser radar array)។ ក្រុមសេនស័រទាំងនេះធ្វើការត្រួតពិនិត្យ និងតាមដានរចនាសម្ព័ន្ធបរិស្ថានជុំវិញខ្លួន ដើម្បីបញ្ជូនទិន្នន័យទៅកាន់ប្រព័ន្ធកាប៊ីនឌីជីថល HarmonySpace

ការរៀបចំផ្នែកមេកានិកលេចធ្លោដោយប្រព័ន្ធបូមខ្យល់បិទជិតបែបបន្ទប់ឌុប (dual-chamber closed-air suspension system) និងឧបករណ៍បន្ធូរបន្ថយការរលាក់បែបកែសម្រួលកម្រិតរំញ័រជាបន្តបន្ទាប់ (continuous-damping control shocks)។ ដង្កៀបហ្វ្រាំងថេរប្រភេទពីស្តុងបួន (four-piston fixed calipers) សមត្ថភាពខ្ពស់ ផ្តល់នូវកម្លាំងចាប់ហ្វ្រាំងដ៏ខ្លាំងក្លាដើម្បីគ្រប់គ្រងសមត្ថភាពកម្រិតកំពូលរបស់រថយន្តបង្គោលមួយនេះ។ ចំពោះវគ្គជម្រើសប្រើម៉ូទ័របី (tri-motor variant) អាចផ្តល់នូវសន្ទុះស្ទុះពី ០ ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 2.98 វិនាទី ប៉ុណ្ណោះ និងមានចម្ងាយបើកបរអតិបរមាដល់ទៅ 900 គីឡូម៉ែត្រ។

ជម្រើសផ្នែកមេកានិក និងប្រព័ន្ធគណនាទាំងនេះ មានគោលបំណងចូលខ្លួនមកប្រជែងជាមួយរថយន្តអគ្គិសនីលំដាប់ខ្ពស់ដូចជា Zeekr 001 លើផ្នែកលក្ខណៈបច្ចេកទេស។ គ្រោងតួនេះដៅដៅលើក្រុមអ្នកបើកបរដែលស្វែងរកការរៀបចំតុល្យភាពរវាងសមត្ថភាព hardware និងការបង្កើនប្រសិទ្ធភាព software យ៉ាងស៊ីជម្រៅ។ ម៉ូដែលនេះបានទាញយកអត្ថប្រយោជន៍ពីមុខងារទាំងនេះ ដើម្បីកំណត់ទីតាំងខ្លួនឯងនៅក្នុងផ្នែករថយន្តស្ព័រប្រភេទ Shooting-brake លំដាប់ខ្ពស់។

ផលិតកម្ម និងភាពផ្ចិតផ្ចង់

ក្រុមហ៊ុន GAC Group ទទួលបន្ទុកលើការដំឡើង ដោយប្រើប្រាស់រោងចក្រផលិតកម្មដែលអាចបត់បែនបានខ្ពស់ ដែលមានសមត្ថភាពអាចបញ្ចេញរថយន្តដែលបានផលិតរួចរាល់មួយគ្រឿង រៀងរាល់ 53 វិនាទីម្តង។ ខ្សែសង្វាក់ផលិតកម្មដែលមានកម្រិតស្វ័យប្រវត្តកម្មខ្ពស់នេះ អាចគាំទ្រដល់ការកំណត់ទម្រង់បរិក្ខារប្លែកៗគ្នារហូតដល់ទៅជាង 100,000 ទម្រង់ និងមានជម្រើសពណ៌ថ្នាំខាងក្រៅចំនួន 20 ពណ៌។ ការរៀបចំកាលវិភាគផលិតកម្មប្រើប្រាស់ប្រព័ន្ធគំរូចម្រុះ (mixed-model system) ដើម្បីធានាបាននូវការដឹកជញ្ជូនប្រគល់រថយន្តក្នុងរយៈពេល 14 ថ្ងៃ។

ផ្នែកទម្រង់ពុម្ពសង្កត់ (stamping section) បានណែនាំនូវការវិភាគការឡើងវិញនៃផ្ទៃទាំងមូល (full-surface springback analysis), ការប៉ះប៉ូវផ្ទៃពុម្ព និងការបង្កើតទម្រង់ពុម្ពសំណាញ់កម្រិតខ្ពស់។ ស្ថានីយផ្សារភ្ជាប់ដោយស្វ័យប្រវត្ត ប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យតាមប្រព័ន្ធអនឡាញជាក់ស្តែង (real-time online monitoring) ដើម្បីវាយតម្លៃលើវិមាត្ររបស់យានយន្ត និងកម្រិតលំអៀងចន្លោះប្រហោង។ សម្រាប់តួខ្លួនខាងក្រៅ ហេដ្ឋារចនាសម្ព័ន្ធបាញ់ថ្នាំបានអនុវត្តដំណើរការកូតកម្រិតខ្ពស់ (customised coating process) ដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន BASF

យុទ្ធសាស្ត្រ និងការតាមដានទីផ្សារ

ស្រឡាយម៉ូដែលនេះរួមបញ្ចូលនូវជម្រើសរចនាសម្ព័ន្ធចំនួនបួនវគ្គ ដែលដៅដៅលើកម្រិតតម្លៃលំដាប់ខ្ពស់ខុសៗគ្នា។ វគ្គលំដាប់កណ្តាលរួមមាន ម៉ូដែល Ultra ក្នុងតម្លៃ 36,910 ដុល្លារអាមេរិក និងម៉ូដែល Ultra Long Range ក្នុងតម្លៃ 41,341 ដុល្លារអាមេរិក។ ស្រឡាយនេះត្រូវបានបញ្ចប់ដោយម៉ូដែលបង្គោលលំដាប់កំពូល ប្រើម៉ូទ័របី បើកបរវិលពេញកង់ (flagship tri-motor four-wheel-drive edition) ដែលមានតម្លៃ 45,772 ដុល្លារអាមេរិក។

សូចនាករនៃការលក់រាយដំបូង បង្ហាញពីចំណាប់អារម្មណ៍កម្រិតមូលដ្ឋានយ៉ាងខ្លាំងក្លា ដោយចំនួនបញ្ជាទិញទុកមុន (pre-orders) បានហក់ឡើងលើសពី 10,000 គ្រឿង ក្នុងរយៈពេលត្រឹមតែប្រាំម៉ោងប៉ុណ្ណោះបន្ទាប់ពីបើកដំណើរការ។ សន្ទុះដ៏ខ្លាំងក្លានេះ មានភាពផ្ទុយគ្នាយ៉ាងខ្លាំងពីទិន្នន័យសមត្ថភាពលក់សរុបរបស់ក្រុមហ៊ុនពី China EV DataTracker ដែលក្នុងនោះការលក់ក្នុងស្រុកនៃរថយន្តកម្រិតដំបូងម៉ូដែល GAC Aion UT បានធ្លាក់ចុះមកត្រឹមតែ 1,700 គ្រឿងប៉ុណ្ណោះ នៅក្នុងខែឧសភា ឆ្នាំ 2026 កន្លងទៅនេះ។




ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)