Admin, 25 January 2026
ភ្នំពេញ — Hyundai Cambodia បានប្រកាសដាក់បង្ហាញជាផ្លូវការនូវ Hyundai SANTA FE ជំនាន់ថ្មីទាំងស្រុង (The All-New Hyundai SANTA FE) ដែលជារថយន្ត SUV ទំនើប សំបូរបច្ចេកវិទ្យា និងរចនាបថថ្មី បំពេញតម្រូវការអតិថិជនសម័យថ្មី ដែលស្វែងរក ទាំងសមត្ថភាព ភាពប្រណិត និងភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
Hyundai SANTA FE ជំនាន់ថ្មី ត្រូវបានបំពាក់ដោយ ម៉ាស៊ីន Turbo ដែលផ្តល់កម្លាំងខ្លាំង ប្រកបដោយប្រសិទ្ធភាព និងភាពរលូនក្នុងការបើកបរ សាកសមទាំងការធ្វើដំណើរក្នុងទីក្រុង និងការធ្វើដំណើរចម្ងាយឆ្ងាយ។ រចនាបថខាងក្រៅមានលក្ខណៈរឹងមាំ ទំនើប និងមាន អត្តសញ្ញាណខ្លាំង បង្ហាញពីភាពជារថយន្ត SUV សម័យថ្មី។
ផ្នែកខាងក្នុងរបស់ SANTA FE ត្រូវបានរចនាឡើងដោយផ្តោតលើភាពប្រណិត និងផាសុកភាព មានកន្លែងអង្គុយទូលាយ ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ និង ដំបូលកញ្ចក់ Panoramic Sunroof ដែលជួយបង្កើនអារម្មណ៍បើកចំហ និងស្រស់ស្រាយ សម្រាប់អ្នក ដំណើរទាំងអស់។ លើសពីនេះ Hyundai SANTA FE ជំនាន់ថ្មី ក៏ផ្តល់អាទិភាពខ្ពស់ ដល់សុវត្ថិភាព ដោយរួមបញ្ចូលប្រព័ន្ធជំនួយអ្នកបើកបរ និងបច្ចេកវិទ្យាសុវត្ថិភាពទំនើបៗ ស្របតាមស្តង់ដារអន្តរជាតិ។
Hyundai Cambodia បញ្ជាក់ថា Hyundai SANTA FE ជំនាន់ថ្មីនេះ គឺជាជម្រើសដ៏ល្អសម្រាប់គ្រួសារ និងអ្នកប្រើប្រាស់ដែលចង់បានរថយន្ត SUV មួយ ដែលរួមបញ្ចូលទាំងសមត្ថភាព ការរចនា និងបច្ចេកវិទ្យាទំនើបនៅក្នុងរថយន្តតែមួយ។
អតិថិជនអាចអញ្ជើញទៅទស្សនា និងទទួលព័ត៌មានបន្ថែមនៅសាខា Hyundai Cambodia ឬទាក់ទងតាមលេខទូរស័ព្ទ 010 755 133 / 097 755 8133និងតាមបណ្តាញទំនាក់ទំនង ផ្លូវការរបស់ Hyundai Cambodia៕
ប្រភព៖ Arena Cambodia Auto
ប្រែសំរួល៖ Chea SokNang (AC Auto)
