Admin, 9 hours ago


រថយន្ត Palisade ឆ្នាំ ២០២៦ ថ្មីនេះបានបំពាក់ប្រព័ន្ធម៉ាស៊ីន hybrid ៤ ស៊ីឡាំងជាលើកដំបូង ដែលជំនួសជម្រើស ម៉ាស៊ីនសាំង V6 និងម៉ាស៊ីនម៉ាស៊ូត ៤ ស៊ីឡាំងពីមុន។ វាបានរួមបញ្ចូលគ្នានូវម៉ាស៊ីនសាំង turbo ៤ ស៊ីឡាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីពីរ ដែលផ្តល់កម្លាំងសរុប ២៤៥kw និងកម្លាំងបង្វិល ៤៦០Nm ដែលធ្វើឱ្យវាក្លាយជាប្រភេទ hybrid ដែលមានកម្លាំងខ្លាំងបំផុតរបស់ Hyundai

ប្រព័ន្ធនេះត្រូវបានរៀបចំឡើងដោយម៉ូទ័រមួយផ្តល់ថាមពលដល់កង់ ហើយមួយទៀតផ្តោតលើការបង្កើតថាមពល ឡើងវិញ។ អត្រាប្រើប្រាស់ប្រេងឥន្ធនៈផ្លូវការត្រូវបានកំណត់ត្រឹម ៦,៨ លីត្រក្នុង ១០០ គីឡូម៉ែត្រ បើប្រៀបធៀបនឹង ម៉ាស៊ីនម៉ាស៊ូតពីមុន គឺ ៧,៣ លីត្រក្នុង ១០០ គីឡូម៉ែត្រ និង ១០,៧ លីត្រក្នុង ១០០ គីឡូម៉ែត្រសម្រាប់ម៉ាស៊ីនសាំង V6 ម៉ូដែលចាស់។


អាគុយ hybrid ក៏អាចប្រើសម្រាប់ផ្តល់ថាមពលដល់ប្រព័ន្ធ infotainment និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពនៅក្នុង របៀប Stay Mode ផងដែរ ដោយបិទម៉ាស៊ីនដើម្បីរក្សាភាពងាយស្រួលសម្រាប់អ្នកដំណើរ។ មុខងារ vehicle-to-load (V2L) វាក៏ផ្តល់ភាពងាយស្រួលដែលមានឧបករណ៍អាចសាកថាមពលអេឡិចត្រូនិចនៅផ្ទះបានពី ព្រីភ្លើង នៅកាន់រថយន្ត។ Hyundia Palisade មិនដូចម៉ូដែលមុនដែលមានជម្រើស Elite, Calligraphy, និង Calligraphy Black Ink ម៉ូដែល Palisade ថ្មីនេះគឺមានតែមួយជម្រើសគត់គឺម៉ូដែល Calligraphy ដែលមានការបំពាក់មកជាមួយប្រពន្ធ័ស្តង់ដារយ៉ាងពេញលេញ។


តម្លៃសម្រាប់រថយន្ត Palisade ជំនាន់មុនចាប់ពី ៦៦,៨០០ ដុល្លារសម្រាប់ម៉ូដែល Elite V6 front-wheel drive និងរហូតដល់ ៨១,៧១៩ ដុល្លារសម្រាប់ម៉ូដែល Calligraphy Black Ink diesel all-wheel drive។ ហើយសម្រាប់ម៉ូដែលថ្មីនេះគឺមានតំលៃប្រហាក់ប្រហែល ៨៩,៩០០ ដុល្លា សំរាប់ទីផ្សារក្រៅប្រទេស។


ឧបករណ៍ស្តង់ដារ(standard equipment) រួមមានអេក្រង់ទំហំ ១២,៣ អ៊ីញ សម្រាប់infotainment និងinstrument display ហើយនិង head-up display ទំហំ ១២ អ៊ីញសម្រាប់អ្នកបើកបរ។

ប្រព័ន្ធ infotainment រួមមានមុខងារ over-the-air updates, Bluetooth multi-connection (អនុញ្ញាតឱ្យភ្ជាប់ទូរស័ព្ទពីរក្នុងពេលតែមួយ), សេវាកម្ម Bluelink រយៈពេល ៧ ឆ្នាំ, មុខងារស្គាល់សំឡេងធម្មជាតិ, និង Sounds Of Nature relaxation mode។ ប្រព័ន្ធ satellite navigation និងប្រព័ន្ធសំឡេង Speaker Bose ១៤គ្រាប់ គឺជាស្តង់ដារ (បន្ថែមពីលើ Infinity speaker bose ១២ គ្រាប់ពីមុន) ហើយវាក៏ភ្ជាប់មកជាមួយស្មាតហ្វូន Apple CarPlay និង Android Auto អាចប្រើបានតាមរយៈទាំងការភ្ជាប់ឥតខ្សែ និងមានខ្សែ។


កៅអីអ្នកបើកបរ និង អ្នកដំណើរ ជួរទីមួយបំពាក់ប្រពន្ធ័ស្វ័យប្រវត្តិ(Seat electrically) ហើយនៅជួរទីមួយ ដោយមាន zero-gravity និងកៅអីអ្នកបើកបរ (Ergo Motion) ដែលបំពាក់មកជាមួយ utilises air pockets dynamically តម្រូវទៅតាមលក្ខខណ្ឌនៃការបើកបរ។

កៅអីជួរទីពីរមានជម្រើសជាកៅអីអង្គុយបានបីនាក់ ឬកៅអី captains chairs តែមួយ។ ការចូលទៅកាន់ជួរទីបី គឺមានភាពងាយស្រួលដោយការចុចតែមួយដង ដោយមានមុខងារផ្អៀងទៅមុខដែលអាចរក្សាខ្នងកៅអីបញ្ឈរ ដែលអាចប្រើបាននៅពេលដែលចង់បំពាក់កៅអីកូនក្មេង។ កៅអីអង្គុយទាំងអស់បំពាក់មកជាមួយប្រពន្ធ័មានមុខងារកម្តៅជា  ស្តង់ដារ (កៅអីជួរក្រោយ នៃជួរទីពីរ និងទីបី)។ កៅអីខាងមុខ និងជួរទីពីរ (ខាងក្រោយ) មានប្រព័ន្ធខ្យល់ចេញចូល។

សម្រាប់ម៉ូដែល ៧ កៅអី។ កៅអីជួរទីពីរ បានបំពាក់មកជាមួយ electrically-adjustable ហើយនិងរួមបញ្ចូលជាមួយ reclining relaxation mode ដែលផ្តល់ភាពងាយស្រួលកំពុងធ្វើដំណើរ។ ការជ្រើសរើស option ម៉ូដែល ៧ កៅអី គឺមានម្លៃខុសគ្នាជាង ១,០០០ ដុល្លារទៅលើម៉ូដែលដែលមានស្រាប់។

Hyundai Palisadeផ្តល់ជម្រើសពណ៌ពីរពណ៌ dark navy និង light grey,dark charcoal ជាមួយឆ្នូតពណ៌ត្នោត (Brown stitching) ផ្ទៃខាងក្នុងរចនាមកជាមួយពណ៌ត្នោត (brown single-tone interiors) ឬ ពណ៌ខ្មៅជា ពណ៌ស្តង់ដារ (black single-tone is standard)

កៅអីជួរទីបីបំពាក់ជាមួយ electrically adjustable មានមុខងាររុញ (Slide) បត់ទៅក្រោយ (recline) ហើយអាចបត់បែនបាន (stowage functions)។ ថែមទាំងមានប៊ូតុងបញ្ជានៅក្នុងកន្លែងដាក់ឥវ៉ាន់ផងដែរ (cargo compartment)


កន្លែងដាក់ទុកឥវ៉ាន់ធំជាងមុន ពី ៣១១ លីត្រទៅ ៣៤៨ លីត្រគ្រប់ជួរកន្លែងទាំងអស់ក្នុងរថយន្ត Palisade ប្រភេទថ្មីនេះ នៅជួរទីពីរបានកើនឡើងពី ៧០៤ លីត្រពីម៉ូដែលមុន ទៅ ៧២៩ លីត្រ។

ផ្ទៃខាងក្នុង(Interior) បំពាក់មកជាមួយឧបករណ៏ស្តង់ដាររួមមានការតុបតែងលើកៅអីស្បែក nappa, ពិដានស្បែក suede, កៅអីអគ្គិសនីអ្នកបើកបរ  និងកៅអីអ្នកដំណើរ(16-way driver and 12-way passenger electric front seats), ចង្កូត(heated steering wheel), មុខងារស្កែនស្នាមម្រាមដៃ, រន្ធ USB-C ៦ ផត ១០០ វ៉ាត់ បូករួមទាំងរន្ធ USB-C ports plus one data និង រន្ធសាកមួយ (charging port), ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព (three-zone climate control) , មុខងារសាកថ្មឥតខ្សែ(wireless charging), keyless entry ជាមួយ push-button start, និងធុងសម្លាប់មេរោគ UV-C (UV-C sterilisation tray)

ផ្នែកខាងក្រៅ(Exterior) កង់ប្រភេទអាលុយមីញ៉ូមទំហំ ២១ អ៊ីញ(21-inch machined-face alloy wheels) , ភ្លើងមុខបំពាក់មកជាមួយអំពូល LED, ភ្លើងខាងក្រាយក៏បំពាក់មកជាមួយអំពូល LED, active air flap នៅផ្នែកខាងមុខ, និងការតុបតែងដ៏ទាក់ទាញជាមួួយពណ៌លោហៈនៅផ្នែកខាងមុខ-ក្រោយ, ចំហៀង, ដំបូល និងគែមបង្អួច (satin metallic finishes on the bumpers, sills, roof rails and window trims)

រថយន្ត Palisade hybrid ត្រូវមានសមត្ថភាពសណ្តោងអូសទាញរហូតដល់ទំងន់ ២,០០០ គីឡូក្រាមសម្រាប់រ៉ឺម៉ក ដែលមាន ហ្វ្រាំង ឬ ទំងន់៧៥០ គីឡូក្រាមសម្រាប់រ៉ឺម៉កដែលគ្មានហ្វ្រាំង ដែលសម្ថភាពទាបជាងបន្តិច ពីម៉ូដែលមុនៗ ដែលមានសមត្ថភាពអតិបរមា ២,២០០ គីឡូក្រាម។

បច្ចេកវិទ្យាសុវត្ថិភាព និងជំនួយអ្នកបើកបរស្ថិតក្រោមស្លាកយីហោ Hyundai SmartSense ជាមួយនឹងមុខងារដូចជា smart cruise control ដែលផ្អែកលើការរុករក navigation-based smart cruise control, lane-following assist និង highway driving assist ដែលបាន​updateថ្មី និង បំពាក់កាមេរ៉ា driver monitoring

មុខងារ Forward collision-avoidance assist អាចប្រាប់ដំណឹង ប្រសិនបើមានហានិភ័យនៃការបុកជាមួយរថយន្ត អ្នកថ្មើរជើង ឬអ្នកបើកបរដ៏ទៃផ្សេងទៀត ហើយរួមបញ្ចូលការប្រាប់អោយដឹងមុននៅផ្លូវបំបែក, ជំនួយការផ្លាស់ប្តូរគន្លង ផ្លូវ, និងជំនួយការបត់ចង្កូតដើម្បីគេចពីការបុកដែលទំនងជាអាចកើតមានឡើងជាយថាហេតុ។

មុខងារ blind-spot monitoring និង blind-spot cameras, intelligent speed limit assist ជាមួយនឹងការ កណត់ស្គាល់ផ្លាកសញ្ញាចរាចរណ៍, safe exit assist, front, side, and rear park distance warning និង remote smart park assist ក៏ត្រូវបានបញ្ចូលផងដែរ។

ប្រភព៖ DRIVE

ប្រែសំរួល៖ Huot Soknal