Admin, 05 February 2026

​​​          ក្រុមហ៊ុន IM Motors របស់ក្រុមហ៊ុនមេ SAIC បានបញ្ចេញរូបភាពជាផ្លូវការនៃរថយន្ត SUV កំពូលរបស់ខ្លួន គឺម៉ូដែល LS9 Hyper កាលពីថ្ងៃទី 28 ខែមករា 2026។ ម៉ូដែលកម្រិតខ្ពស់ បំផុតនៃស្រឡាយ LS9 នេះ បានណែនាំនូវបច្ចេកវិទ្យាថ្មីក្នុងនាមជារថយន្ត SUV ផលិត សម្រាប់លក់ដំបូងគេបង្អស់លើពិភពលោក ដែលបំពាក់នូវប្រព័ន្ធបញ្ជាចង្កូតអេឡិចត្រូនិក កង់ទាំងបួន (Four-wheel electronic steering) និងប្រព័ន្ធប៉ុងពីរដែលប្រើម៉ូទ័រចំនួនបី (Triple-motor vectoring AWD)។

សម្រាប់ការរចនាខាងក្រៅ រថយន្តនេះនៅតែរក្សាភាពស្រដៀងគ្នាទៅនឹងម៉ូដែល IM LS9 បច្ចុប្បន្ន ប៉ុន្តែប្រភេទ Hyper ត្រូវបានសម្គាល់ដោយស្លាកសញ្ញា "HYPER" ផ្តាច់មុខនៅលើ D-pillars និងផ្នែកខាងក្រោយនៃរថយន្ត។


វិមាត្រ និងការរចនាខាងក្នុង៖ ក្នុងនាមជារថយន្ត SUV ខ្នាតធំ (Full-size SUV) IM LS9 Hyper មានវិមាត្រ៖

  • បណ្តោយប្រវែង 5,279mm, ទទឹង 2,000mm /កម្ពស់ 1,806mm ។
  • ចម្ងាយពីកង់មុខទៅកង់ក្រោយ (Wheelbase)៖ 3,160mm និងមានទំហំ( space utilization ratio)ក្នុងកាប៊ីន​ដល់ទៅ 86%។
  • ផ្នែកខាងក្នុង៖ បំពាក់អេក្រង់ចំនួន 3 សម្រាប់អ្នកជិះខាងមុខ។ កុងទ័រឌីជីថល និងអេក្រង់កម្សាន្តកណ្តាលត្រូវបានបញ្ចូលគ្នាជាបន្ទះតែមួយទំហំ 27.1 អ៊ីញ កម្រិត 5K។ ចំណែកផ្នែកអ្នកដំណើរខាងមុខ មានអេក្រង់កម្សាន្តដាច់ដោយឡែកទំហំ 15.6 អ៊ីញ ប្រភេទ MiniLED កម្រិត 3K។

បច្ចេកវិទ្យាជំនួយការបើកបរ និងគ្រោងឆ្អឹងឆ្លាតវៃ៖ LS9 Hyper បំពាក់ដោយប្រព័ន្ធរ៉ាដាឡា ស៊ែរ (Lidar) កម្រិត 520 ខ្សែ និងបន្ទះឈីប Nvidia Thor។ សមត្ថភាពបើកបរស្វ័យប្រវត្តិ កម្រិតខ្ពស់ត្រូវបានគាំទ្រដោយបច្ចេកវិទ្យា Flywheel របស់ក្រុមហ៊ុន Momenta ដែលអនុញ្ញាត ឱ្យប្រើប្រាស់មុខងារ NOA ទាំងក្នុងក្រុង និងលើផ្លូវហាយវ៉េ ព្រមទាំងមុខងារចូលចតដោយ ស្វ័យប្រវត្តិ។


គ្រោងឆ្អឹងឌីជីថល "Lingxi" (Lizard) ជំនាន់ 3.0 ផ្តល់នូវការបញ្ជាចង្កូតកង់ទាំងបួនឆ្លាតវៃក្នុងមុំ 24 ដឺក្រេ ដែលធ្វើឱ្យរង្វង់បត់ (Turning radius) មានចម្ងាយត្រឹមតែ 4.95 ម៉ែត្រប៉ុណ្ណោះ។ លើសពីនេះ វាក៏មានបំពាក់ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិក MK C2 ដែលអាចទាញយក ថាមពលហ្វ្រាំងមកវិញបាន 100% និងប្រព័ន្ធបូមខ្យល់ (Air suspension) ដែលអាច សារ៉េកម្ពស់បាន 150mm។

កម្លាំងម៉ាស៊ីន និងអាគុយ៖ IM LS9 Hyper ប្រើប្រាស់ប្រព័ន្ធ Range extender (EREV)៖

  • ម៉ាស៊ីនជំនួយ៖ 1.5T កម្លាំង 114 គីឡូវ៉ាត់។
  • ម៉ូទ័រអគ្គិសនី៖ ប្រើម៉ូទ័រចំនួន 3 (មុខមួយ ក្រោយពីរ) ដែលម៉ូទ័រមុខមានកម្លាំង 160 គីឡូវ៉ាត់ (215 សេះ) និងម៉ូទ័រក្រោយនីមួយៗមានកម្លាំង 195 គីឡូវ៉ាត់ (261 សេះ)។

អាគុយ៖ កញ្ចប់អាគុយប្រភេទ Ternary Lithium ទំហំ 65.9 គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបាន 308 គីឡូម៉ែត្រ (តាមស្តង់ដារ WLTC)៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)